ឡូយអីទៅ! ខ្លះគ្រាន់តែអ្នកជិះ ខ្លះទៀតជាអ្នកបើកតែម្ដង សុខៗបើកទ្វាចុះពីឡានរាំ មើលឲ្យហើយទៅនេះជាមេរៀន

យើងមិនដឹងពួកគាត់កំពុងគិតអ្វីនោះទេ តែប្រហែលជាចង់បង្ហាញថាគាត់ឡូយ គាត់ពូកែ គាត់អាចចុះពីឡានរាំ ហើយអាចចូលឡានវិញបានទៀត ដែលនេះគឺជារបៀបទាក់ទាញចំណាប់អារម្មណ៍ដ៏ល្ងីល្ងើរមួយរបស់ក្រុមមនុស្សមួយចំនួន ។ បើសិនជាអ្នកអង្គុយក្រោយធ្វើបែបនេះថ្វីត្បិតតែគ្រោះថ្នាក់ក៏ពិតមែន ប៉ុន្តែវានៅគ្រាន់ជាងអ្នកដែលបើកបរធ្វើបែបនេះ ពីព្រោះតែពួកគេមិនត្រឹមតែបង្ករគ្រោះថ្នាក់ដល់ខ្លួនឯងនោះទេ វាក៏អាចបង្ករគ្រោះថ្នាក់ដល់អ្នកដទៃដែលកំពុងស្ថិតនៅលើដងផ្លូវជាមួយពួកគេផងដែរ ។ អ្នកភ្លាត់ស្នៀតទី ១ អ្នកភ្លាត់ស្នៀតទី ២ អ្នកភ្លាត់ស្នៀតទី ៣ អ្នកភ្លាត់ស្នៀតទី ៤

Continue reading

កុំប្រញាប់វាយតម្លៃនរណាម្នាក់ពេក ឃើញគាត់ខោមិនខោអាវមិនអាវគិតថាគាត់មនុស្សអនាថាមកយកនំអត់ស៉ំមួយម៉ាត ការពិត …

នេះគឺជាវីដេអូបែបអប់រំមួយដែលបង្រៀនយើងក៉ំឲ្យឆាប់វាយតម្លៃនរណាម្នាក់តាមរយៈការស្លៀកពាក់ ឬ សម្បកក្រោរបស់គេ ព្រោះពេលខ្លះភាពល្អស្អាត និងគួរឲ្យគោរពរបស់មនុស្សម្នាក់គឺស្ថិតនៅខាងក្នុង (ចិត្ត) ។ តាមរយៈវីដេអូនេះគេបានរៀបរាប់អំពីបុរសម្នាក់ស្លៀកពាក់ស្អាតបាតម្នាក់ដែលស្ថិតនៅព្រលានយន្តហោះ ពេលនោះគាត់បានទិញនំដូណាត់ដូណាត់ចំនួន ៥ ដែលមានតម្លៃត្រឹមតែ ៥ ដុល្លារតែប៉ុនណោះ ។ បន្ទាប់មកគាត់ក៏បានដើរសំដៅទៅកាន់តុមួយ រួចដាក់កាបូប និងនំដូណាត់ចុះ រួចទាញកាសែតមកអាន ។ នៅខណៈពេលនោះគាត់ក៏បានឃើញបុរសម្នាក់ដែលស្លៀកពាកមើលទៅដូចជាជនអនាថា

Continue reading

ផ្ទុះសំណើចទៀតហើយ ជាមួយវីដេអូស្ដីពីភាពខុសគ្នាមុននឹងក្រោយពេលស្រោមអនាម័យត្រូវបានបង្កើត

កាលពីពេលថ្មីៗនេះមានវីដេអូអប់រំបែបសំណើចមួយ​ ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកលេងបណ្ដាញសង្គមតាមរយៈការ Like Comment នឹង Share រាប់ពាន់ដង៕ នៅក្នុងវីដេអូនោះបានបង្ហាញពីគ្រួសាមួយ ដែលពួកគាត់បានទន្ទឹងរង់ចាំមធ្យោបាយពន្យារកំណើត អស់រយៈពេលជាយូរ៕ ពួកគាត់ចាំតាំងពីរៀបការរួចមិនទាន់មានកូន រហូតដល់មានកូន ២០ ទៅ៣០នាក់។ ចុុងក្រោយពួកគាត់សប្បាយចិត្តជាខ្លាំងដោយពួកគាត់ទទួលបានស្រោមអនាម័យសំរាប់ពន្យារកំណើត ៕ ទស្សនាវីដេអូ៖ https://www.facebook.com/Funpreme/videos/456917494726801/ អត្ថបទបន្ទាប់៖ ចឹងបានថាប្រុសៗដែលចូលចិត្តញ៉ែរផ្ដេសផ្ដាស

Continue reading

ឃើញគេថតរូបមុខឡានរបស់ខ្លួន ក៏មកដេញគេចេញតែក្រោយមកស្ទើរដាច់ផ្ងារ

កាលពីពេលថ្មីនេះមានវីដេអូមួយទទួលបានការចែកចាយ រាប់ពាន់ដង ព្រមជាមួយនឹងការបញ្ចេញមតិសើរឌឺដងផង ជេរស្ដីផង នឹងមតិទូន្មានផង ៕ ដែលក្នុងវីដេអូនេះបានបង្ហាញពីសកម្មភាពរបស់បុរសម្នាក់ស្លៀកខោរខ្លីដែលកំពុងឈរថតរូប Selfie នៅពីមុខរថយន្ដទំនើបមួយ ក្រោយមកនារីដែលជាម្ចាស់ក៏បានមកដេញបុរសនោះចេញដោយពាក្យសម្ដីមិនសមរម្យ។ បន្ទាប់មកបុរសនោះក៏បានសុំទោសនាងហើយដើរចេញទៅ ថត Selfie នៅមុខរថយន្ដទំនើបមួយគ្រឿងទៀត ក្រោយមកបុរសម្នាក់នោះក៏ត្រូវបានជាម្ចាស់រថយន្ដទំនើបនោះដេញចេញជាមួយ នឹងពាក្យសម្ដីមិនសមរម្យដូចគ្នា។ ក្រោយមកបុរសម្នាក់នោះក៏បានដើរទៅរករថយន្ដទំនើបមួយគ្រឿងទៀតដែលដាក់ក្បែរនោះ តែមិនមែនទៅថត selfie ទៀតទេ

Continue reading

ពិតជាមានគំនិតច្នៃប្រឌិតមែន បុរសពីរនាក់សង់ផ្ទះដោយប្រើដៃទទេ បែបលក្ខណៈបុរាណមើលហើយមិនសរសេើរមិនបាន

សំរាប់ជីវិតមនុស្សទូទៅ ក្នុងការរស់នៅប្រចាំថ្ងៃ ចាំបាច់ណាស់គឺត្រូវការរបស់ប្រើប្រាស់សំរាប់ជំនួយគ្រប់ពេលវេលាទាំងអស់ មិនថាទៅណាមកណា ញ៉ាំបាយ បោកខោអាវ និងធ្វើការងារផ្សេងៗជាដើម ៕ ប៉ុន្ដែបើក្រឡេកមើលទៅបុរសពីនាក់នៅក្នុងវីដេអូខាងក្រោមនេះវិញ លោកអ្នកនិងហារមាត់ធំៗជាមិនខាន ដោយសារតែពួកគាត់រស់នៅបែបលក្ខណៈជាមនុស្សព្រៃដែលពុំមានឧបករណ៍ប្រើប្រាស់ជំនួយដល់សកម្មភាពរបស់គាត់ឡើយ ៕ នៅក្នុងខ្សែរវីដេអូខាងក្រោមបានបង្ហាញការសាងសង់ផ្ទះរបស់ពួកគាត់ ដោយធ្វើវាឡើងដោយដៃទទេ និងសាងសង់តាមរបៀបបែបបុរាណដោយប្រើប្រាស់ដីសំរាប់ធ្វើជញ្ជាំងនឹងដំបូលជាដើម ៕ បើចង់ជ្រាបច្បាស់សូមទស្សនាវីដេអូទាំងអស់គ្នា៕ ទស្សនាវីដេអូ៖ A hobbit's

Continue reading

អ្នកដែលមានបំណងចង់កែសម្ផស្សប្រហែលជាអាចប្ដូរចិត្តឈប់វិញបន្ទាប់ពីបានអានអត្ថបទមួយនេះ

ខ្សែរវីដេអូមួយដែលនិយាយពីជីវិតស្រ្ដីម្នាក់ដែលជាមនុស្សចូលចិត្តកែសម្ផស្សតាមដែលខ្លួនចង់បានមិនឈប់មិនឈរដែលចុងក្រោយនាងក៏ត្រូវបានស្លាប់ដោយសារតែកែសម្ផស្សជ្រុលពេក ៕ នៅក្នុងវីដេអូនេះបានរៀបរាប់ពីជីវិតរបស់នារីដែលមានរូបរាងសមរម្យ ហើយនាងក៏បានវះកាត់កែភ្នែកឲ្យមូលធំៗស្អាត បន្ទាប់ពីវះកាត់ហើយនាងក៏ឃើញនារីផ្សេងមានច្រមុះស្រួច ចង្ការស្រួចស្អាត នាងក៏បានទៅវះកាត់កែច្រមុះ ចង្ការតាមនារីម្នាក់នោះដែរ ក្រោយមកទៀតនាងមើលទូរទស្សន៍ឃើញអ្នកសម្ដែងមាន បបូរមាត់ក្រាស់ និងដើមទ្រូងធំស្អាតនាងក៏សំរេចចិត្តវះកាត់កែបបូរមាត់ និងដើមទ្រូងឲ្យដូចនារីម្នាក់នោះទៀត។ នាងបានវះកាត់កែសម្ផស្សគ្រប់កន្លែងនៃសារពាង្គកាយរបស់នាងទាំងអស់ ទៅតាមអ្វីដែលនាងគិតថាស្អាតមិនឈប់មិនឈរ៕ តែក្រោយមកពីមួយថ្ងៃទៅមួយថ្ងៃសម្ផស្សរបស់នាងកាន់តែទ្រុឌទ្រោមទៅៗ ដែលមើលទៅប្រៀបបីដូចជាមនុស្សភពផ្កាយចឹង ក្រោយមកនាងក៏បាន…. ចង់ជ្រាបកាន់តែច្បាស់តោះទស្សរនាវីដេអូទាំងអស់គ្នា ៕ ទស្សនាវីដេអូ៖

Continue reading

Vlogger ល្បីឈ្មោះម្នាក់ពាក់តែអាវយឺតដដែលរាល់ថ្ងៃ ប៉ុន្តែមានមូលហេតុខុសពី Mark Zuckerberg

លោក Nuseir Yassin ដែលគេស្គាល់ថា Nas Daily គឺជា Vlogger ដ៏ល្បីឈ្មោះមួយរូបដែលបានបោះបង់ចោលការងារប្រាក់ខែរាប់សែនដុល្លារ ដើម្បីធ្វើដំណើរជ៉ំវិញពិភពលោកផលិតវីដេអូអប់រំអំពីវប្បធម៌ និងរបៀបរស់នៅរបស់ប្រទេសនីមួយៗ រួមទាំងរឿងរ៉ាវសង្គមនានាផងដែរ ។ បើសិនជាយើងបានទស្សនាវីដេអូ Vlog របស់គាត់យើងនឹងឃើញថាភាគច្រើននៅក្នុងវីដេអូរបស់គាត់គឺគាត់បានពាក់អាវយឺតដដែល គឺជាអាវយឺតពណ៌ប្រផេះជាមួយរូបសញ្ញា Loading of Life

Continue reading

ចម្លាក់ខ្សាច់ទាំងនេះពិតជាទាក់ទាញគួរអោយសរសើរ

ពេលទៅកម្សាន្តនៅសមុទ្រមនុស្សមួយចំនួនតែងតែពូនដីខ្សាច់ ហើយសូនវាជារូបភាពផ្សេងៗតាមដើម្បីជាកម្សាន្តលំហែអារម្មណ៍ ប៉ុន្តែសម្រាប់អ្នកដែលចិត្តស្នាដៃសិល្បៈវាក៏ពេលដែលពួកគាត់បង្អួយស្នាដៃខ្លួនទៅកាន់មនុស្សច្រើនផងដែរ ដូចជាចម្លាក់ខ្សាច់មួយចំនួនខាងក្រោមនេះដូច្នេះ ។

Continue reading

តារាម៉ូឌែលជប៉ុនម្នាក់នេះខំប្រាប់អាយុពិតរបស់ខ្លួនហើយនៅតែមានអ្នកអត់ជឿទៀត

Risa Hirako គឺជាតារាម៉ូដែល ក៏ដូចជាតារា Instagram ដ៏ល្បីឈ្មោះមួយរូបនៅក្នុងប្រទេសជប៉ុន ។ បើយើងសង្កេតទៅមើលលើគណនី Instagram របស់នាង គឺតែងតែបង្ហោះរូបថតស្អាតៗ ស៊ិចស៊ី និង ស៉ីវីល័យ ជារឿយ ដោយមានអ្នកគាំទ្រជាង ២សែននាក់តែងតែរងចាំមើល និងចាំចុច Like ឬ

Continue reading

ទីក្រុងខ្មោចដ៏គួរឱ្យព្រឺក្បាលទាំង១០ ដែលមិនងាយមានមនុស្សហ៊ានចូល

ទីក្រុងខ្មោចជាទីក្រុង ដែលពីមុនធ្លាប់មានប្រជាជនរស់នៅដូចកន្លែងផ្សេងទៀតដែរ ប៉ុន្តែត្រូវបានគេបោះបង់ចោល។ ជួនកាលការបោះបង់ចោលនេះបណ្តាលមកពីសោកនាដកម្មនៅទីនោះ ឬហេតុផលផ្សេងទៀតដែលមិនអាចពន្យល់បាន ប៉ុន្តែប្រជាជនសម្រេចចិត្តបោះបង់ចោលផ្ទះរបស់ពួកគេជារៀងរហូត​ ជាក់ស្តែងដូចជា ទីក្រុងខ្មោចដ៏គួរឱ្យព្រឺក្បាលទាំង១០នេះ។ 10. ក្រុង Herculaneum ប្រទេសអ៊ីតាលី ក្រុង Herculaneum គឺជាក្រុងស្ថិតនៅតំបន់ជាមួយ Pompeii ប្រទេសអ៊ីតាលី។ ក្រុងនេះត្រូវបានបំផ្លាញនៅគ.សឆ្នាំ៧៩ ដោយសារការផ្ទុះឡើងនៃភ្នំភ្លើង Vesuvids។

Continue reading