ដូចរឿងនិទានអីញ្ចឹង! ពីរាស្ត្រសាមញ្ញធ្លាប់ធ្វើអ្នករត់តុនៅទីក្រុងញ៉ូយ៉ក បានអភិសេកជាមួយព្រះអង្គម្ចាស់រូបសង្ហានៃប្រទេសស៊ុយអែត

ម្ចាស់​ក្សត្រិយ៍​ស៊ុយអែត Sofia មានឈ្មោះពិតថា Sofia Hellqvist ធ្លាប់ជានារីធ្វើការជាអ្នករត់តុធម្មតាម្នាក់ ហើយក៏ធ្លាប់ជាតារាម៉ូដែលស៉ិចស៉ីម្នាក់ ដែលមានលក្ខណៈសម្បត្តិមិនសាកសមជាមួយនឹងខ្សែរាជវង្សនោះទេ មិនថាប្រវត្តិគ្រួសារ ឬ ជីវភាពរបស់នាង ប៉ុន្តែព្រះអង្គម្ចាស់ Carl Philip (Carl Philip, Duke of Värmland) របស់ស៊ុយអែតបែរជាមិនខ្វល់ពីរឿងទាំងអស់នេះ

Continue reading »

រឿង 8 យ៉ាង​ដែល​បុរស​ច្រើន​លួច​ធ្វើ​នៅ​ពេល​ដែល​គ្មាន​នរណា​ឃើញ

មាន​អាថ៌កំបាំង​អី​តែ​មនុស្ស​ស្រី មនុស្ស​ប្រុស​​ក៏​មាន​អាថ៌កំបាំង​ដែរ ដែល​អាថ៌កំបាំង​នោះ​គឺ​ជា​សកម្មភាព​នានា​ដែល​បុរស​តែង​តែ​លួច​ធ្វើ​នៅ​ពេល​ដែក​គ្មាន​នរណា​ឃើញ ឬ នៅ​ក្នុង​បន្ទប់​ផ្ទាល់​ខ្លួន។ ចង់​ដឹង​ទេ​ថា ប្រុស​ៗ​លួច​ធ្វើ​អី​ខ្លះ ទស្សនា​ទាំង​អស់​គ្នា ៖ ១. ឆែក​អ៊ីនធើណេត ស្វែងរក​ចំណេះដឹងផ្សេង ២. លួច​មើល​រឿង​ដែល​ស្រី​ចូល​ចិត្ត​មើល ៣. ឆ្កួត​ជាមួយ​នឹង​កញ្ចក់ ៤. ញ៉ាំ​គ្មាន​សល់​នូវ​របស់​ដែល​អាច​ញ៉ាំ​បាន​ក្នុង​ផ្ទះ ៥. លួចធ្វើ​ម៉ូត​សក់​ឆ្កួត​ៗ

Continue reading »

ទិដ្ឋភាពដែលគេថតបានទាំងនេះបង្ហាញថាកាណាដាជាប្រទេសដ៏គួរអោយចាប់អារម្មណ៍មួយ

កាណាដាត្រូវបានគេស្គាល់ថាជាប្រទេសដ៏គួរអោយចង់រស់នៅមួយ ហើយរៀងរាល់ឆ្នាំមានមនុស្សជាច្រើនបានព្យាយាមរកឱកាសដើម្បីទៅរស់នៅទីនោះ ដោយឡែកទិដ្ឋភាពទាំងនេះបង្ហាញពីហេតុផលមួយចំនួនធ្វើអោយមនុស្សជាច្រើនចូលចិត្តប្រទេសនេះ ។ កាន់បដាលើកទឹកចិត្តគ្នា ស្លាករថយន្តរាងខ្លាឃ្មុំ (ស្លាកលេខរថយន្តមុនឆ្នាំ 1999 គឺប្រើរូបរាងបែបនេះហយក្រោយមកទើបផ្លាស់ប្ដូឬមកធម្មតាវិញ ) សូនព្រិលអោយក្លាយជារូបរាងរថយន្តធ្វើអោយប៉ូលីសភ័ន្តច្រឡំថាហើយក៏ដាក់លិខិតពិន័យទាក់ទងនិងការចតផ្ដេសផ្ដាស កាណាដាជាប្រទេសជាប់ថ្នាក់ទី៣ជាប្រទេសសំបូរប្រេង ការផ្ដល់គម្រោងសប្បុរសធម៌ដែលមានអ្នកជួយសម្អាតផ្ទះដល់ស្រ្ដីដែលមានជំងឺ ក្រដាសប្រាក់ធន់និងទឹកហើយមានចំណុចពិសេសជាច្រើន ក្រដាសប្រាក់របស់ប្រទេសនេះគឺគ្មានបញ្ហារឿងត្រូវទឹកនោះទេ ដូចនេះគេអាចសម្អាតស្នាមប្រឡាក់លើវាបាន ហើយនៅខាងក្នុងក្រដាសប្រាក់មានដាក់ Hologram ។ រូបថតនៃប៉ូលីសដែលមានរួសរាយចិត្តល្អ

Continue reading »

ចន្ទគ្រាស​យូរបំផុតប្រចាំ​សតវត្ស​ទី​២១​ នឹង​កើត​ឡើង​នៅ​ខែ​កក្កដា​ ឆ្នាំ​២០១៨ ​យើង​នេះ

ចន្ទគ្រាស​ដែល​មាន​រយៈពេល​វែង​ជាង​គេនៅ​ក្នុង​សតវត្សទី២១​នេះ នឹង​កើត​មាន​ឡើង​នៅ​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ២០១៨ នៅ​ពេល​ដែល​មាន​ស្រមោល​មួយ​មាន​បាំង​ព្រះចន្ទ​រយៈពេល​១ម៉ោងនិង​៤៣នាទី។ លើសពីនេះទៅទៀត ព្រះចន្ទ​ក៏​មាន​ពណ៌ក្រហម​ដែល​ដោយ​សារ​ចំណាំង​ផ្លាត​ពី​ពន្លឺ​ព្រះអាទិត្យ​ ដែល​បង្កើត​បាន​ជា​ទិដ្ឋភាព​មួយដ៏​អស្ចារ្យ​។ ប៉ុន្តែ​ មិន​មែន​គ្រប់​គ្នា​សុទ្ធតែអាច​មើ​ល​ឃើញ​បាតុភូត​នោះ​ទេ ហើយ​អ្នក​ដែល​មិន​បាន​ឃើញ​ព្រឹត្តិការណ៍​នេះ​គឺ​​អ្នក​នៅ​អាមេរិកខាង​ត្បូង​និង​អាមេរិក​ខាងជើង​។ ខណៈដែលអ្នក​នៅ​ក្នុង​ទ្វីប​អាព្រិច មជ្ឈិម​បូព៌ា ប្រទេស​ឥណ្ឌា ប្រទេស​អូស្ត្រាលី និង​តំបន់​ខ្លះ​នៅ​ទ្វីប​អ៊ីរ៉ុប និងអាចមើលឃើញវាច្បាស់ជាងកន្លែងណាណាទាំងអស់។ ចន្ទគ្រាស​ គឺជាបាតុភូតកើត​ឡើង​នៅពេល​ដែល​ព្រះចន្ទ​ដើរ​ចំ​ស្រមោល​ផែនដី​ ដែល​ត្រូវ​គេ​ហៅថា

Continue reading »

រូបថតកាលពីក្មេងរបស់បុគ្គលល្បីល្បាញ ១0 រូបនៅសហរដ្ឋអាមេរិក

មនុស្សគ្រប់គ្នាសុទ្ធតែបានឆ្លងកាត់កុមារភាពរបស់ខ្លួន តស៊ូនឹងបញ្ហាគ្រប់បែបយ៉ាងទម្រាំមានជីវិតរស់នៅដល់សព្វថ្ងៃនេះ។ ទោះយ៉ាងណាក៏ដោយ អតីតកាលនៅតែជាការចងចាំដ៏ល្អមួយ ជាពិសេសនៅពេលដែលលោកអ្នក​មើលរូបថតរបស់លោកអ្នកកាលពីមុន លោកអ្នកនឹងនឹកដល់រឿងរ៉ាវចាស់ៗទាំងនោះ។ ជាក់ស្ដែង ថ្ងៃនេះ គេហទំព័រ ចង់ដឹង នឹងនាំអារម្មណ៍ប្រិយមិត្តទាំងអស់មកមើលរូបថតកាលពីក្មេងរបស់បុគ្គលល្បីៗ ១០ រូប នៅសហរដ្ឋអាមេរិក ថាតើពួកគាត់បានផ្លាស់ប្ដុរយ៉ាងណាខ្លះ ៖ ១. ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ

Continue reading »

ក្បួន​សំអាត​ផ្ទះ​ទាំង​១៥​យ៉ាង​សម្រាប់​អ្នក​រវល់

ការ​ងារ​សំអាត​ទុក​ដាក់​ផ្ទះសំបែង​ មើលទៅ​ស្រួលទេ​ តែ​អ្នក​ធ្វើ​បានដឹង​។ ពេល​ខ្លះ​ចំណាយ​ពេល​រាប់​ម៉ោង​ទើប​ច​ប់។ អ្នក​អាច​កំពុងតែ​សំអាត​របស់​របរ​ផ្សេងៗ ស្រាប់តែ​ឃើញ​កន្លែ​ងដែល​ត្រូវ​សំអាត​ផ្សេងទៀត។ ដើម្បី​កាត់​បន្ថយ​ការចំណាយ​កម្លាំង​​ឥត​ប្រយោជន៍ លោក​អ្នក​អាច​ប្រើ​ក្បួន​ទាំងនេះ​​ដើម្បី​សន្សំ​កម្លាំង​ ពេល​វេលា និង​ធ្វើ​ឱ្យ​ផ្ទះ​អ្នក​ស្អាត​ជាង​មុន។ ១៥. ​ប្រើ​ប្រេងបន្លែ​​សម្រាប់​សំអាត​កំណខ្លាញ់​​នៅក្នុង​ផ្ទះ​បាយ ក្នុង​វិស័យ​ពេទ្យ​ គេ​ថា​ប្រើ​ពិស​បង្រ្កាបពិស។ ដើម្បី​ធ្វើ​ឱ្យ​ផ្ទះបាយ​ឬ​ចង្ក្រាន​បាយ​ដែល​មាន​កំណរជាប់ខ្លាញ់​ច្រើន​ពិបាក​សំអាត​បាន​ស្អាត​នោះ​ អ្នក​អាច​ប្រើ​ប្រេង​បន្លែ។ វាជួយ​ឱ្យ​អ្នក​មាន​ការងាយ​ស្រួល​សំអាត​ជាង​មុន។ អ្នក​គ្រាន់តែ​ដាក់ប្រេង​នោះ​ ៤ទៅ​៥​ដំណក់​នៅ​លើ​ក្រដាស​ជូន​ ហើយ​យក​ទៅ​ជូន​

Continue reading »

១០ ប្រទេសស្រស់ស្អាតជាងគេបំផុត ប្រចាំឆ្នាំ ២០១៨

មនុស្សគ្រប់គ្នាសុទ្ធតែមមាញឹកក្នុងការងារប្រចាំថ្ងៃ ហើយតែងតែរំពឹងចង់បានភាពសប្បាយរីករាយ ការកំសាន្តដ៏ស្រស់ស្រាយនៅថ្ងៃឈប់សម្រាក ឬកំឡុងពេលវិស្សមកាល។ គោលបំណងនៃការដើរលេងទៀតសោត គឺដើម្បីចេញពីកន្លែងដែលយើងរស់នៅទៅកន្លែងថ្មីៗដែលយើងមិនធ្លាប់ស្គាល់ ជួបមនុស្សថ្មី ធ្វើដំណើរផ្សងព្រេង រីករាយ និងបង្កើតអនុស្សាវរីយ៍។ ទន្ទឹមនឹងនេះផងដែរ បើបានទៅទីកន្លែងដែលស្រស់ស្អាតទៀតនោះ អារម្មណ៍នាពេលលំហែកាយក៏រឹតតែអស្ចារ្យមួយថែមមួយកម្រិត។ ដូច្នេះហើយ ថ្ងៃនេះ គេហទំព័រ ចង់ដឹង សូមលើកយកមកបង្ហាញនូវប្រទេសចំនួន ១០ ដែលបានជាប់ឈ្មោះជាប្រទេសស្រស់ស្អាតជាងគេបំផុតក្នងពិភពលោកប្រចាំឆ្នាំ ២០១៨ នេះ

Continue reading »

តើការប្រើប្រាស់ទូរសព្ទដៃពិតជាអាចបណ្ដាលអោយកើតមហារីកខួរក្បាលមែនឬ?

មកដល់ពេលនេះ យើងទទួលស្គាល់ថា ទូរសព្ទដៃពិតជាបានសម្រួលដល់ការទំនាក់ទំនង កិច្ចការងារ និងជីវិតរស់នៅប្រចាំថ្ងៃប្រសើរជាងមុន ព្រោះយើងអាចទាក់ទងគ្នាបានមិនថាពួកយើងនៅឆ្ងាយពីគ្នាប៉ុណ្ណានោះទេ។   ប៉ុន្តែភាពអស្ចារ្យនេះ បានបង្កើតជាក្ដីកង្វល់មួយសម្រាប់យើងគ្រប់គ្នា គឺយើងមានការបារម្ភថាការប្រើប្រាស់ទូរសព្ទដៃអាចបណ្ដាលអោយកើតមានដុំសាច់ក្នងខួរក្បាលដោយសារជាតិវិទ្យុសកម្មដែលបញ្ចេញពីទូរសព្ទដៃពេលដែលយើងប្រើប្រាស់ជាពិសេសពេលនិយាយទូរសព្ទដាក់ផ្អឹបផ្ទាល់នឹងត្រចៀក។ វាជាការលើកឡើងដែលសមហេតុសមផលមួយ។ ដូច្នេះហើយដើម្បីស្រាយមន្ទិលនេះ​ អ្នកវិទ្យាសាស្ត្របានធ្វើការសិក្សាពីទំនាក់ទំនងរវាងទូរសព្ទដៃ និងជម្ងឺមហារីកខួរក្បាល ប៉ុន្តែលទ្ធផលនៅតែស្ថិតក្នងការជជែកវែកញែកនៅឡើយ។ ទន្ទឹមនឹងនេះ ស្ថិតិបានបង្ហាញថាអត្រានៃអ្នកកើតជម្ងឺមហារីកខួរក្បាលហាក់នៅស្ថេរដដែល មិនមានការកើនឡើងក្នុងទសវត្សចុងក្រោយនេះទេ។ នេះបើទូរសព្ទដៃពិតជាធ្វើអោយមានដុំសាច់មហារីកក្នុងខួរក្បាលមែន ប្រាកដណាស់អត្រានៃអ្នកជម្ងឺមហារីកខួរក្បាលនឹងកើនឡើងច្រើនមិនខាន

Continue reading »

ហូឡង់បិទពន្ធនាគារ(គុក) ជាបន្តបន្ទាប់ដោយសារតែប្រទេសមានសុវត្ថិភាពពេក

ជារឿងគួរអោយចាប់អារម្មណ៍មួយដែរ ព្រោះថាពន្ធនាគារត្រូវបានបង្កើតឡើងដើម្បីដាក់អ្នកទោសឬជនដែលប្រព្រឹត្តិអំពើរខុសច្បាប់។ ចុះប្រសិនបើប្រទេសដែលគ្មានអ្នកធ្វើខុសច្បាប់វិញ តើគុកត្រូវតែបន្តដំណើរការដែរឬទេ? សម្រាប់ហូឡង់វិញ របាយការណ៍បានបង្ហាញថាពន្ធនាគារក្នុងប្រទេសនេះត្រូវបានបិទទ្វារជាបន្តបន្ទាប់ដោយសារតែប្រទេសនេះមិនសូវមានបទល្មើសច្បាប់ ឬអាចថាមានតិចតួចជាងចំនួនគុកទៅទៀត ទើបរដ្ធសម្រេចបិទទ្វារ។ ចាប់តាំងពីឆ្នាំ២០០៤មក ករណីល្មើសច្បាប់ក្នុងប្រទេសនេះបានធ្លាក់ចុះយ៉ាងគំហុក រហូតដល់ខែកញ្ញាឆ្នាំមុន រដ្ធាភិបាលប្រទេសនេះអនុញ្ញាតិអោយប្រទេសណ័រវ៉េសបញ្ជូនអ្នកទោសពីប្រទេសខ្លួន ដើម្បីបំពេញគុកនៅហូឡង់ទៀតផង។ ត្បិតថាប្រទេសមានសុខសុវត្ថិភាពជារឿងល្អមួយ ប៉ុន្តែរដ្ធាភិបាលប្រទេសនេះក៏កំពុងជួបបញ្ហាថ្មីមួយទៀតគឺរកដំណោះស្រាយអោយឆ្មាំគុកដែលបាត់បង់ការងាររបស់ខ្លួន ។ រហូតមកដល់ពេលនេះ បុគ្គលិកធ្វើការនៅពន្ធនាគារប្រមាណ២០០០នាក់កំពុងបាត់បង់ការងារ ខណៈដែលមានតែ៧០០នាក់ប៉ុណ្ណោះដែលអាចមានតួនាទីថ្មីនៅកន្លែងផ្សេង៕

Continue reading »

៩យ៉ាងដែលអ្នកគួរដឹងពីអត្ថប្រយោជន៍នៃការងូតទឹកក្ដៅ និងទឹកត្រជាក់

ងូតទឹកគឺជាទម្លាប់ប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប ប៉ុន្តែការងូតទឹកត្រជាក់ ឬងូតទឹកក្តៅអាស្រ័យលើចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ។ ហើយវាអាចពឹងផ្អែកលើកត្ដាអាកាសធាតុផងដែរ។ តែមនុស្សគ្រប់រូបក៏គួរតែដឹងពីអត្ថប្រយោជន៍និងវេលាមួយសមស្របអំពីការងូតទឹកក្ដៅ ឬក៏ទឹកត្រជាក់ផងដែរ ៕ ខាងក្រោមនេះជាអត្ថប្រយោជន៍នៃការងូតទឹកក្ដៅនិងទឹកត្រជាក់ដែលអ្នកគួរតែស្វែងយល់ ៕ #1 ងូតទឹកត្រជាក់: ជួយរំញោចប្រព័ន្ធភាពស៊ាំ ងូតទឹកក្តៅ: ជួយកាត់បន្ថយការកកស្ទះរន្ធច្រមុះ #2 ងូតទឹកត្រជាក់: ជួយការផ្តោតអារម្មណ៍ ងូតទឹកក្តៅ: ជួយសម្រាកសាច់ដុំ #3

Continue reading »