រឿងទាំង 9 នេះអាចកើតឡើងប្រសិនបើមនុស្សលោកវិនាសផុតពូជពីលើផែនដី

Loading...

ពូជពង្សមនុស្សត្រូវបានបំបែកចេញពីបុព្វបុរសរួម។ 5លានឆ្នាំមុនគេរកឃើញថាមនុស្សមានដើមកំណើតនៅទ្វីបអាហ្វ្រិក។ មុនពេលវិវត្តទៅរស់នៅអូសេអានី។ ពិភពលោកបច្ចុប្បន្នមានមនុស្សជាង 7ពាន់លាននាក់ ហើយគ្មាននរណាម្នាក់អាចគិតថាមនុស្សជាតិអាចបាត់បង់ពីផែនដីនេះនៅថ្ងៃណាមួយនោះទេ។

ថ្ងៃនេះ ព្រះពាយ៍ នឹងនាំអ្នកឱ្យគិតថា ប្រសិនបើភ្លាមៗមនុស្សទាំងអស់បាត់ពីពិភពលោក។ គ្មានសូម្បីនរណាម្នាក់ តើនឹងមានអ្វីកើតឡើងដល់ពិភពលោករបស់យើង?

1. បន្ទាប់ពី 2 រឺ 3ម៉ោង

ប្រសិនបើមនុស្សទាំងអស់បាត់ពីពិភពលោកភ្លាមៗ ផលប៉ះពាល់ជាលើកដំបូងគឺ អគ្គីសនីទាំងអស់នឹងកាត់ផ្តាច់ក្នុងរយៈពេលពីរ បីម៉ោងបន្ទាប់។ ពីព្រោះស្ថានីយ៍ថាមពលរបស់ពិភពលោកដំណើរការដោយឥន្ធនៈហ្វូស៊ីល (ឥន្ធនៈធម្មជាតិដូចជាធ្យូងថ្ម ឧស្ម័ន ប្រេងធម្មជាតិ) មិនអាចបន្តធ្វើការបានព្រោះគ្រប់គ្រងដោយមនុស្ស។ ពិភពលោកស្ទើរតែងងឹត ប៉ុន្តែផ្ទាំងSolar និងរហាត់ខ្យល់នឹងបន្តប្រតិបត្តិការ។

2. បន្ទាប់ពី 2 រឺ 3ថ្ងៃ

ប៉ុន្តែនៅពេលគ្មាននរណាម្នាក់ថែរក្សាផ្ទាំង Solar និងរហាត់ខ្យល់នឹងអស់ថាមពលក្នុងរយៈពេល 48ម៉ោង។ សត្វចិញ្ចឹមនៅផ្ទះអត់អាហារ និងខ្វះជាតិទឹក ដោយសារតែត្រូវបានជាប់សោនៅក្នុងផ្ទះ។ ផ្លូវក្រោមដី នឹងត្រូវបានជន់លិចព្រោះគ្មាននរណាម្នាក់គ្រប់គ្រងប្រព័ន្ឋបូមទឹក ។

3. បន្ទាប់ពី 2 រឺ 3សប្តាហ៍

សត្វចិញ្ចឹមក្នុងផ្ទះបានស្លាប់ដោយសារខ្វះម្ហូបអាហារ។ សត្វធំៗ និងប្រមូលគ្នាជាក្រុម ដើម្បីប្រមាញ់សត្វដែលមានទំហំតូចជាង។ សត្វក្នុងសួនសត្វខ្លះ និង ស្លាប់ ចំនែកខ្លះទៀតអាចរត់គេចខ្លួន ក្លាយទៅជាអ្នកប្រមាញ់ម្ដងទៀត។

4. បន្ទាប់ពី2 រឺ 3ខែ

ទឹកសំរាប់បន្ថយកំដៅរោងចក្រថាមពលនុយក្លេអ៊ែរនឹងស្ងួត ហើយនឹងបណ្តាលឱ្យមានការផ្ទុះថាមពលនុយក្លេអ៊ែរកើតឡើង។ សត្វនិងរុក្ខជាតិរាប់លាននឹង ស្លាប់ដោយសារជំងឺមហារីក បណ្តាលពរងជាតិវិទ្យុសកម្មនៃការផ្ទុះនោះ។ រោងចក្រចម្រោះទឹកស្អាតដែលភ្ជាប់នឹងរោងចក្រថាមពលនឹងឈប់ដំណើរការ។ ធ្វើឱ្យទន្លេនិងបឹងពេញទៅដោយកាកសំណល់។ ប្រព័ន្ធអេកូឡូស៊ីទាំងអស់ត្រូវបានបំផ្លាញ។ សារធាតុគីមីពីរោងចក្រត្រូវបានបញ្ចេញទៅក្នុងបរិយាកាស បងើ្កតឧស្ម័នធម្មជាតិហើយបណ្ដាលលឱ្យមានការភ្លើងឆេះព្រៃជាច្រើនថ្ងៃ (បើតាមពុទ្ធទំនាយខ្មែរគេហៅថាភ្លើងឆេះកាល ជាថ្ងៃដែលមនុស្សលោកវិនាសពីផែនដី)។

Loading...

5. 1ឆ្នាំក្រោយ

ក្នុងរយៈពេលមួយឆ្នាំ ធម្មជាតិនឹងចាប់ផ្ដើមកកើតឡើងវិញដោយខ្លួនឯង។ ប្រសិនបើសំណាងនោះ ពិភពលោកនឹងប្រសើរឡើងវិញបន្ទាប់ពីការផ្ទុះឧស្ម័ននុយក្លេអ៊ែរគីមី និងឧស្ម័នធម្មជាតិ។ ប៉ុន្តែកាកសំណល់ ដូចជាប្លាស្ទិក ឬ អេឡិចត្រូនិក វាត្រូវបានរកឃើញនៅតាមបណ្តោយផ្លូវទឹក។ អគារធំៗ ដូចជា ស្ពាននឹងចាប់ផ្តើមដួលរលំនៅពេលដែលគ្មានការជួសជុល។ ផ្កាយរណបរាប់ពាន់គ្រាប់នឹងធ្លាក់ចូលក្នុងពិភពលោក។ បង្កើតទៅជាបាតុភូតនៃ Meteor ។

6. បន្ទាប់ពី 25 ឆ្នាំ

រុក្ខជាតិនៅលើភពផែនដីនេះនឹងចាប់ផ្តើមផ្លាស់ប្ដូរ។ វាអាចចំណាយពេលជាង2ទសវត្សរ៍ ប៉ុន្តែរុក្ខជាតិនិងចាប់ផ្តើមត្រលប់ទៅដូចការចាប់ផ្តើមនៃផែនដីដំបូង។ អគារនិងផ្លូវថ្នល់ត្រូវបានគ្របដណ្តប់ដោយស្មៅនិងដើមឈើ។ នៅពេលដែលរុក្ខជាតិច្រើនវិញ វាបានក្លាយជាប្រភពនៃអាហារសម្រាប់សត្វជាច្រើន។ ពួកគេនឹងកាន់កាប់ផ្ទះ និងអាគារដែលទ្រុឌទ្រោម។ ទីក្រុងដូចជាសវេហ្គាស( Vegas )និងឌូបៃ (Dubai )នឹងវិលត្រឡប់ទៅជា វាលខ្សាច់សារជាថ្មីម្តងទៀ

7. បន្ទាប់ពី 300ឆ្នាំ

សត្វនឹងមានចំនួនច្រើនគ្របដណ្តប់លើពិភពលោក។ ប្រភេទសត្វដែលជិតផុតពូជដូចជា សត្វដំរីនឹងមានច្រើនដូចមុន ដោយសារតែពួកគេមិនមានការគំរាមគំហែងពីមនុស្សទេ។ ការរីករាលដាលនៃសត្វ កើតឡើងនៅទូទាំងពិភពលោក។ សត្វដំរី និងសត្វតោដែលធ្លាប់មានអាហ្វ្រិកជាទីជំរក ប្រហែលជាទៅរស់នៅកាន់កាប់ផ្លូវម៉ាន់ហាថាន់ (Manhattan) ។ ពិភពលោកក្រោមទឹកសំបូរទៅដោយមច្ឆាជាតិ ព្រោះគ្មានមនុស្សឈ្លានពាន។

8. បន្ទាប់ពី 10,000ឆ្នាំ

ប្រាសាទនានានៃទីក្រុងរួមបញ្ចូលអ្វីដែលបង្ហាញពីអត្ថិភាពរបស់មនុស្សនឹងត្រូវបាត់បង់ពីលោកីយ៍។ មានដុំថ្មតិចតួចប៉ុណ្ណោះដែលនៅសល់ពី pyramid ។
រូបចំលាក់ Rushmore Hill នឹងបន្តរស់រានមានជីវិត ឬប្រហែលជានិមិត្តសញ្ញាមួយដើម្បីបងា្ហញថា ធ្លាប់មានមនុស្សនៅលើភពផែនដីនេះ។

9. បន្ទាប់ពី 50លានឆ្នាំ

មានរបស់តែមួយប្រភេទគត់ដែលមាននៅ បន្ទាប់ពីមនុស្សបាត់ពីផែនដី អស់រយះពេល 50លានឆ្នាំ គឺជាប្លាស្ទិច។ ដោយសារធាតុប្លាស្ទិកអាចចំណាយពេល 50 លានឆ្នាំ ឬ 50 លានឆ្នាំទៀតដើម្បីឱ្យប្លាស្ទិកនេះរលាយ។ ហើយប្រហែលជាដានតែមួយប៉ុណ្ណោះសំរាបបញ្ជក់ថា ធាប់មានមនុស្សរស់នៅលើលោក ប្រសិនបើមានការកកើតជីវិតមនុស្សសារជាថី្ម។

ប្រភពៈ petmaya | ប្រែសម្រួលដោយៈ ម៉ារី

Loading...