រឿងពិតមិនគួរឱ្យជឿ “សត្វជាអ្នកសង្គ្រោះជីវិតមនុស្ស” ឲ្យគេចផុតពីគ្រោះថ្នាក់ដល់ជីវិត

Loading...

បើអ្នកនិយាយអំពីការធ្វើល្អ យើងប្រហែលជាគិតត្រូវហើយ ដោយសារតែមនុស្សទាំង 8 នេះមានសំណាងណាស់។ ជីវិតរបស់ពួកគេ ត្រូវបានជួយសង្គ្រោះ មិនគួរឱ្យជឿ!

1.សត្វតោសង្គ្រោះក្មេងស្រី

ក្មេងស្រីជនជាតិអេចូពី (Ethiopian) ម្នាក់បានបាត់ខ្លួនពីផ្ទះរបស់នាង។ ប៉ូលីស និងក្រុមគ្រួសាររបស់នាង បានរកឃើញនាងនៅជាមួយនឹងសត្វតោមួយក្រុមដែលមានប្រឡាក់សុទ្ឋតែឈាម។

ក្មេងស្រីតូចនេះ នាងត្រូវចាប់ពង្រត់ដោយបុរសពីរនាក់ដែលព្យាយាមបង្ខំនាងឱ្យ រៀបការជាមួយម្នាក់ក្នុងចំណោមពួកគេហើយចង់ចាប់រំលោភនាង។ រំពេចនោះស្រាប់តែតោចេញមកពីណាមិនដឹងទេ ធ្វើឲ្យបុរសពីរនាក់នោះភិតភ័យហើយក៏គេចខ្លួនបាត់ទៅ។

2.កូនជ្រូកជួយជីវិតម្ចាស់

ស្ត្រីម្នាក់បានគាំងបេះដូងភ្លាមៗនៅផ្ទះរបស់នាង រំពេចនោះលូលូជ្រូកតូចរបស់គាត់បានរត់ចេញពីរបងដើម្បីទៅរកជំនួយ។

វាបានរត់ប្រហែល ៤ KM រហូតដល់ផ្លូវជាតិមួយ។ លូលូបានដើរទៅកណ្ដាលផ្លូវរហូតទាល់តែឡានមួយបានឈប់។ បន្ទាប់មកវាបានរត់ត្រឡប់មកផ្ទះវិញ។ ជាមួយនឹងការសង្ស័យអ្នកបើកបរបាន បើករថយន្តតាមរហូតដល់ផ្ទះ ក៏ប្រទះឃើញម្ចាស់លូលូដួលនៅមុខផ្ទះ។ ហើយគាត់បានហៅរថយន្តសង្គ្រោះបន្ទាន់ភ្លាមៗ។

3.ទន្សាយនេះជួយជីវិតម្ចាស់វា

លោក Simon Stegles បានសន្លប់ ដោយសារមានជម្ងឺទឹកនោមផ្អែមធ្ងន់ធ្ងរ។ នៅពេលប្រពន្ធរបស់គាត់ត្រឡប់មកពីធ្វើការវិញ គាត់គិតថាបី្តរបស់គាត់ សំរាកជាធម្មតាដោយសារតែអស់កំលាំងពីការងារ។

ប៉ុន្ដែទន្សាយនេះ ហាក់ដូចជាកត់សម្គាល់អ្វីដែលមិនធម្មតា។ វាបានលោតពីលើគាត់ហើយចាប់ផ្ដើមលិទ្ធមុខរបស់គាត់។ ស្រ្តីជាប្រពន្ឋបានកត់សម្គាល់ពីជំងឺបី្តនាង ដូច្នេះនាងក៏ទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់មក។ គ្រូពេទ្យបាននិយាយថា Simon ប្រសិនបើលោកមកយឺតជាងនេះបន្តិចប្រហែលតែពីរបីនាទីប៉ុណ្ណោះ លោកប្រហែលជាមិនរស់ទេ។

4.សត្វផ្សោតសង្គ្រោះអ្នកមុជទឹក

ជាច្រើនឆ្នាំកន្លងមក មានអ្នកមុជទឹក១ក្រុម មានគ្នា៤នាក់មានការភ្ញាក់ផ្អើលនៅពេលសត្វផ្សោតហែលមកជុំវិញពួកគេ។ បន្ទាប់មកពួកគេបានចាប់ផ្តើមយល់ថាពួកគេត្រូវបានត្រីឆ្លាមពណ៌សតាមពីក្រោយ។

Loading...

បន្ទាប់មកសត្វផ្សោតហែលនៅជុំវិញ ដើម្បីការពារអ្នកមុជទឹក៤នាក់អស់រយៈពេលជាង 30 នាទីរហូតទាល់តែពួកគេទៅដល់ទូកដោយសុវត្ថិភាព។

5.សត្វសេះសង្គ្រោះជីវិត

រឿងនេះនិយាយអំពី Fiona Boyd ដែលជាយុវនារីម្នាក់ដែលព្យាយាមចូលទៅជិតកូនគោ ទើបនឹងកើតដើម្បីពិនិត្យ។ តែមេគោមិនគិតដូច្នេះទេ មេគោដែលមានទំងន់ជាង 600 Kg បានវាយប្រហារនាង។ ប៉ុន្ដែស្រាប់តែសេះរបស់នាងហៅថាខារី (Carrey )បានប្រញាប់ប្រញាល់រត់ចូលជួយ ធ្វើឲ្យនាងមានពេលគ្រប់គ្រាន់ដើម្បីលោតចេញពីក្រោល។

6.សត្វស្វាGorilla ជួយក្មេងដែលធ្លាក់ចូលក្នុងទ្រុង

នៅឆ្នាំ 2013 ក្មេងអាយុ 3ឆ្នាំម្នាក់បានធ្លាក់ចូលទៅក្នុងទ្រុងស្វា Gorilla នៅសួនសត្វមួយដោយរងរបួសជើង។ ខណៈពេលដែលមានស្វា Gorilla ផ្សេងចង់វាយប្រហារក្មេងនោះ។ ប៉ុន្តែក៏មានសត្វស្វា Gorilla មួយក្បាលចេញមកជួយក្មេងនោះ ដោយគំរាមសម្លាប់សត្វស្វា Gorillaផ្សេងទៀត ។

បន្ទាប់មកបុគ្គលិកបានជួយក្មេងប្រុសតូចចេញមក។

8.ឆ្មាសង្គ្រោះកុមារពីសត្វឆ្កែ

នេះគឺជាព្រឹត្តិការណ៍ល្បីទូទាំងពិភពលោកនៅក្នុងឆ្នាំ 2014 ដោយសារតែ CCTV ថតបាន ខណៈពេលដែលក្មេងប្រុសមា្នក់កំពុងជិះកង់ ស្រាប់តែមានឆ្កែ១ក្យាលចូលមកខាំ និងអូសក្មេងប្រុសនោះ។

ភ្លាមៗឆ្មារបស់ក្មេងប្រុសតូចបាន មកជួយយ៉ាងប្រញាប់។ ដោយរត់ទៅដេញខាំសត្វឆ្កែនោះវិញ រហូតដល់ឆ្កែរត់គេចបាត់។ បន្ទាប់មកវាត្រលប់មកមើលម្ចាស់ប្រុសតូចវិញ។ វាជាព្រឹត្តិការណ៍ដែលបង្ហាញថា សត្វពិតជាអាចជួយមនុស្សបាន។

ប្រភព៖ wtfworldwide

Loading...