ជាសំណាងរបស់យើងហើយដែលពពួកសត្វប្រភេទយក្សសាហាវៗបានផុតពូជអស់ កុំអី!!!

Loading...

សត្វដែលកកើតមុនដំបូងបង្អស់ក្នុងពិភពលោកត្រូវបានផុតពូជអស់គ្មានសល់។ ហើយក្នុងចំណោមសត្វយក្សទាំងនោះ យើងមិនមានឱកាសមើលឃើញរូបរាងពិតរបស់ពួកវាឡើយផ្ទាល់នឹងភ្នែកឡើយ។
តាមលទ្ឋភាពដែលអាចស្រមើរស្រម៉ៃបានតើពពួកសត្វទាំងនោះ មានរូបរាង និងទំហំប៉ុនណាបើធៀបនិងយើង គឺតាមរបកគំហើយដែលអ្នកវិទ្យាសាស្ត្ររុករកឃើញឆ្អឹងរបស់ពួកគេ។ បន្ទាប់មករចនារូបរាងសត្វទាំងនោះតាមបច្ចេកវិជ្ជាទំនើប ។

ខាងក្រោមនេះជាសត្វសាហាវ ៦ប្រភេទថ្មីដែលអ្នកវិទ្យាសាស្ត្រទើបរកឃើញ

1. Entelodon

Entelodon ជាជីដូនជីតារបស់ជ្រូកព្រៃយើងក្នុងសម័យបច្ចុប្បន្ន។ ប៉ុនែ្តជ្រូកយក្សនេះជាសត្វដែលស៊ីសាច់ជាអាហារ។

ភ័ស្តុតាងផូសស៊ីលរបស់វាត្រូវបានបុរាណវិទូជឿថាពួកគេគឺជាអ្នកប្រមាញ់ដ៏ល្អឥតខ្ចោះ។ ដោយឆ្អឹងជើងទាំងពីររចនាឡើង ដើម្បីរត់ប្រមាញ់ចំណីបានយ៉ាងឆាប់រហ័ស។

វាមានថ្គាមនិងធ្មេញដែលអាចមុតចូលទៅដល់លលាដ៍ក្បាលគូរសត្រូវ។ វាក៏មានលទ្ធភាពទទួលបានប្រភពចំណីអាហារដែលសត្វបុរាណផេ្សងមិនមាននោះគឺជាខួរឆ្អឹងខ្នងពី គ្រោងឆ្អឹង។ អំណោចផលពីធម្មជាតិបាន អនុញ្ញាតឱ្យពួកវារស់រានមានជីវិតយូរអង្វែងជាងសត្វសហាវដទៃទៀត។

មូលហេតុនៃការផុតពូជ

Entelodon ត្រូវបានអ្នកវិទ្យាសាស្ត្រគិតថាជាអ្នកប្រមាញ់ល្អឥតខ្ចោះ។ ប៉ុន្ដែការវិវត្ដន៍នៃពិភពលោកគឺឃោរឃៅណាស់សំរាប់ពួកគេ។ ខណៈពេលដែលសត្វដទៃទៀតព្យាយាមសម្របខ្លួនទៅតាមបរិស្ថានជុំវិញ ពីព្រោះធនធានរបស់ពិភពលោកថយចុះ។ Entelodon បានស្លាប់ដោយសារតែការស្រេកឃ្លាន។

មូលហេតុផ្សេងទៀត ដោយមិនអាចប្រកួតប្រជែងជាមួយសត្វសាហាវថ្មីដូចជា Amphicyon ឬខ្លាឃ្មុំ ដែលចំណាកស្រុកពីអាស៊ីទៅកាន់អាមេរិកខាងជើង នៅពេលដែលមានការរំគិល តភ្ជាប់ទ្វីបទាំងពីរ។

2. Amphicyon

បើប្រៀបធៀបនឹងមនុស្សសម័យទំនើប សត្វខ្លាឃ្មុំ សត្វឆ្កែ មិនត្រូវបានគេហៅថាសត្វបុរាណនោះទេ។ ប៉ុន្តែ Amphicyon ជាសត្វស្រដៀងនិងសត្វខ្លាឃ្មុំហើយសត្វឆ្កែ ដែលមានប្រវែងជាង 2 ម៉ែត្រ ។

ក្រុមបុរាណវិទូជឿថាសត្វនេះ គឺជា ពពួកសត្វ ដែលអាចស៊ីរុក្ខជាតិ និងសាច់សត្វជាអាហារ។ វាក៏ជាប្រភេទសត្វប្រមាញ់ដែរ និងមានសមត្ថភាពប្រមាញ់សត្វតូចៗដែលរត់លឿនបានយ៉ាងងាយស្រួល។ សត្វឆ្កែ ខ្លាឃ្មុំសំខាន់ៗ ក៏មានប្រភេទសត្វឆ្មា ដែលមានតាំងពីបុរេប្រវត្តិ។ សត្វទាំងនោះធើ្វការប្រមាញ់ជាក្រុម។ មូលហេតុនេះពួកវាមានសមត្ថភាពខ្ពស់បំផុតក្នុងការប្រមាញ់។

មូលហេតុនៃការផុតពូជ

ដូចសត្វបុរាណដទៃដែរពួកវាស្រាប់តែបាត់ពីទំព័រប្រវត្តិសាស្ត្រ សល់តែផូសស៊ីលតែប៉ុណ្ណោះ។

ប៉ុន្តែក្រុមបុរាណវិទូជឿជាក់ថាបរិយាកាសពិភពលោកដែលមានការប្រែប្រួលលឿន និងភាពកម្រនៃអាហារទំនងជាមូលហេតុចម្បងនៃការផុតពូជ។

3. Phorusrhidids

ជាបក្សីមានទំហំធំជាង 3 ម៉ែត្រនិងរត់លឿនដូចខ្លារខិន (cheetah) ។

សត្វព្រាបយក្សមួយក្បាលដែលមានឈ្មោះថា Phorusrhidids បានក្លាយទៅជាអ្នកប្រមាញ់មួយដែលអាចសម្លាប់ សត្វដែលស៊ីរុក្ខជាតិជាអាហារ ដោយប្រើថ្គាមមុតស្រួចអាចជ្រាបចូលដល់លលាដ៍ក្បាលសត្រូវបានយ៉ាងងាយ។ និងក្រញ៉ាំមុតស្រួចភ្ជាប់ទៅនឹងជើងដ៏មានឥទ្ធិពល ដែលអាចហែករាងកាយចំណីរបស់ខ្លួនបានយ៉ាងងាយបំផុត។

រូបភាព ធៀបនឹងមនុស្ស

មូលហេតុនៃការផុតពូជ

ជោគវាសនារបស់បក្សីប្រភេទនេះត្រូវបានបំផ្លាញដោយកំពូលអ្នកប្រមាញ់មួយក្រុមទៀតឈ្មោះថា Smilodon Fatalis។ ដែលត្រូវបានគេស្គាល់ថាជាអំបូរខ្លាឃ្មុំធំជាងគេ។ ហើយស៊ុតរបស់ពួកវាត្រូវបានសត្វដែលមាឌតូចៗដទៃស៊ីជាអាហារ។

Loading...

4. Anomalocaris Canadensis

នៅសមុទ្រសម័យបុរាណ Anomalocaris Canadensis ជាអ្នកប្រមាញ់ដំបូងបង្អស់។

Anomalocaris Canadensis ជាអំបូររបស់សត្វបង្គាប៉ុនែ្ត មានប្រវែង 1 ម៉ែត្រ មានមាត់ពោរពេញទៅដោយធ្មេញមុតស្រួច

វាក៏មានក្រញ៉ាំជើងផងដែរ ប្រើដើម្បីចាប់អាហារពុកផុយរលួយ។ ក្រុមបុរាណវិទូជឿថាប្រសិនបើពួកវានៅក្នុងអាងមានត្រីឆ្លាមពណ៌ស ពួកវាទំនងជានឹងអាចរស់រានពីការវាយប្រហារពីត្រីឆ្លាមនោះផងដែរ។

មូលហេតុនៃការផុតពូជ

ដូចដែលយើងទាំងអស់គ្នាដឹងហើយថាពិភពលោកបានផ្លាស់ប្តូរជាច្រើនឆ្នាំមកហើយ។ បន្ថែមពីលើការសម្របខ្លួនទៅនឹងការរស់រានមានជីវិតរបស់ Anomalocaris មានប្រភេទ Anomalocaris មួយចំនួនបានផ្លាស់ប្តូរខ្លួនទៅជាអ្នកប្រមាញ់ ពូជអំបូរខ្លួនឯង។

5. Basilosaurus

ជាបុព្វបុរសនៃត្រីបាឡែន និងផ្សោតពេលបច្ចុប្បន្ន។ ប៉ុន្ដែពួកគេមិនស្លូតបូតដូចត្រីបាឡែននិងផ្សោតទេ ។

មិនតែប៉ុណោ្ណះសូម្បីតែត្រីឆ្លាមពណ៌សក៏ ជាជនរងគ្រោះរបស់ពួកគេដែរ។

រូបភាពធៀបនឹងមនុស្ស

ដោយសារទំហំនៃកម្ពស់ 80ហ្វីត វាគឺជាសុបិន្តអាក្រក់នៃជីវិត សត្វសមុទ្រទាំងអស់ដែលរស់នៅក្នុងសមុទ្របុរាណសម័យបុរាណ។

មូលហេតុនៃការផុតពូជ

ខណៈពេលដែល Basilosaurus ប្រែប្រួលពីសត្វសាហាវសីុសាច់ជាអាហារ ទៅជាសត្វសីុពពួក Plankton។ ដើម្បីសម្រប់សម្រួលតាមបរិស្ថានជុំវិញខ្លួន ព្រោះអាហារទំាងនោះ មិនគ្រប់គ្រាន់សំរាប់រាងកាយដ៏ធំរបស់ពួកវាទៀតទេ។

6. Megalania prisca

បំភ្លេចនាគ កូម៉ូដូ (Komodo dragon) ដែលមានប្រវែង 3 ម៉ែត្រនោះទៅ។ ដោយសារតែវាមិនអាចប្រៀបធៀបទៅនឹង Megalania ដែលមានកន្ទុយវែងជាង 9 ម៉ែត្រ។

វាមានស្បែករឹងដូចជាពាសដែក ធ្មេញមុតស្រួច និងទឹកមាត់មានសារធាតុពុល ដូចជានាគកូម៉ូដូ។ ហើយគ្រប់គ្រាន់ដើម្បីខាំសំលាប់សត្វនៅលើទ្វីបអូស្ត្រាលីទាំងមូល។

រូបភាព ធៀបនឹងមនុស្ស

មូលហេតុនៃការផុតពូជ

Megalania ត្រូវបានបាត់បង់ពីពិភពលោកត្រឹមតែ 40,000 ឆ្នាំមុនប៉ុណោ្ណះ។ ដោយសារតែវាមានទំហំធំ អាហារមិនគ្រប់គ្រាន់។

បន្ទាប់មក ពពួកសត្វទំាងនេះប្រឈមនឹងយុគ្គសម័យទឹកកក ក្នុងកំឡុងពេលថនិកសត្វ សត្វល្មូនមិនអាចរស់ក្នុងអាកាសធាតុត្រជាក់បាន។ ប៉ុន្តែក៏មានគំនិតជាច្រើនដែលជឿថា ពួកគេមិនស្លាប់ទាំងស្រុងទេ។ វាអាចនៅមានមួយចំនួនដែលលាក់ខ្លួននៅកនែ្លងណាមួយលើពិភពលោក។

ប្រភព៖wtfworldwide

សូមបងប្អូនមេត្ដាជួយរិះគុណដើម្បីស្ថាបនាផង។ សូមអរគុណ

Loading...