ឃើញស្រីស្អាតៗកុំចេះតារញ៉េរញៃ!!! មើលវីដេអូនេះហើយអ្នកនឹងរកឃើញមូលហេតុ!!!

Loading...

កុំគិតថាក្មេងស្រីស្រស់ស្អាតហើយទន់ភ្លន់ទាំងអស់ងាយស្រួលធើ្វបាប! ពេលពួកគេខឹងម្តងៗប្រុសៗយើងដឹងហើយ ។ ពួកគេអាចវាយប្រហារមកវិញយ៉ាងខ្លាំងក្លា ឬ ពួកគេអាចធើ្វអី្វយើងលើសពីការគិតទៀតផង ។ ជាក់ស្ដែងដូចក្មេងស្រីស្អាតនៅក្នុងអត្ថបទនេះអញ្ចឹង។ វីដេអូនេះបានថតឈុតឆាកទាំងមូលនៃការសងសឹកដ៏ល្អបំផុតដែលមិនធ្លាប់មានទៅលើអ្នកបើកឡានដឹកទំនិញម្នាក់។

វីដេអូនេះត្រូវបានថតដោយកាមេរ៉ា GoPro ភ្ជាប់ទៅនឹងមួកសុវត្ថិភាពរបស់អ្នកជិះម៉ូតូម្នាក់ ។ នៅពេលដែលយានយន្តឈប់នៅពេលភ្លើងstopក្រហម។ ក្នុងវីដេអូនោះយើងអាចលឺបុរសម្នាក់នៅក្នុងឡានសួរ សុំលេខទូរសព្ទរបស់នាង។

អ្នកបើកឡានឈប់ខុសផ្លូវហើយ ប៉ះនាងទៀត

ជាក់ស្តែងនាងបានបដិសេធ និងប្រាប់បុរសទាំងនោះឱ្យចេញពីនាង។ ទោះជាយ៉ាងណាពួកគេមិនខ្វល់។ ក្មេងស្រីនោះចាប់ផ្តើមខឹង ក៏ទះកញ្ចក់ឡាន ធ្វើឱ្យពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បន្ទាប់មកបុរស ទាំងនោះចាប់ផ្តើមនិយាយ ពាក្យសម្តីមិនល្អ។

ភ្លើងstopប្រែទៅជាពណ៌បៃតង ។ អ្នកបើកឡាន និង ក្មេងស្រីនោះត្រូវទៅផ្លូវជាមួយគ្នា ។ ជាក់ណាស់រឿងនេះមិនបញ្ចប់ត្រឹមណឹងទេ។

Loading...

ឆុះឆាកល្អមើលនៅនែ! ស្រីស្អាតរូបនេះបានដេញតាម ហើយឈប់នៅក្បែរឡាន។ អ្វីដែលស្មានមិនដល់ នាងកាច់កញ្ចក់ឡាននោះចោលម៉ង លើកនេះ។ ចែនេះ ឡូយហា!!!!
រឿងអីក៏ដោយមធ្យមហេ ងំអ្នកមកថែមពីក្រោយ។ អ្នកជិះម៉ូតូតាមថតបាននិយាយទៅពួកអ្នកបើកឡានថា ” សមមុខហើយពួកហែង!”

វីដេអូនេះទទួលបានអ្នកទស្សនារាប់លាននាក់ ពីការបង្ហោះនៅលើអ៊ិនធឺរណែត។
ខ្ញុំពិតជាមិនយល់ថាហេតុអ្វីបានជាមានបុរសខ្លះនិយាយទៅកាន់ស្រ្តីដូចនោះទេ ប្រាកដណាស់ស្ត្រីមិនត្រូវបានទាក់ទាញ នឹង បុរសម្នាក់ដែលមានអាកប្បកិរិយាឆ្គាំឆ្គងនោះទេ “។

ទោះយ៉ាងណាក៏ដោយ នៅតែមានមនុស្សខ្លះគិតថា នាងធើ្វនេះមិនត្រឹមត្រូវ ដោយបំផ្លាញ ទ្រព្យសម្បត្តិរបស់អ្នកដទៃ។

តើអ្នកយល់យ៉ាងណាដែរ? ហើយប្រសិនបើអ្នកនៅក្នុងស្ថានភាពបែបនេះ តើអ្នកនឹងធ្វើយ៉ាងណា?

Loading...