២០សន្លឹកដែលបង្ហាញពីភាពអស្ចារ្យរបស់ធម្មជាតិ

Loading...

ធម្មជាតិគឺធំធេងណាស់បើប្រៀបធៀប និងមនុស្សលោកយើង។ ធម្មជាតិគឺមានដូចជា សត្វ ព្រៃឈើ ភ្នំ ទឺកជ្រោះជាដើមដែលនៅជុំវិញយើងដែលមិនមែនជាមនុស្ស។ ធម្មជាតិខ្លះស្រស់ស្អាត ខ្លះគួរឲ្យខ្លាច និងខ្លះមានគ្រោះថ្នាក់សំរាប់យើង។ ថ្ងៃនេះគេហទំពរ័ ព្រះពាយ៍ នឹងនាំបងប្អូនទស្សនារូបភាពខុសៗគ្នានៃធម្មជាតិក្នុងទិដ្ឋភាពផ្សេងៗគ្នាដែលបងប្អូនមិនដែលឃើញពីមុន៕

១. ត្រីឆ្លាមនេះមានអាយុចាស់ជាងប្រទេស USA ទៅទៀត

២. ដែលឃើញសត្វមេអំបៅធំប៉ុននេះ ឬធំជាងនេះទេអញ្ចឹងហេ៎? គេហៅវាថា Atlicus Atlus

៣. ដើមឈើដែលមានក្រលាចំឡែកស្ថិតនៅក្នុងចំការនៅក្នុងរដ្ឋ California

៤. អាអុចៗ សៗនឹងមែនថាសហោះពួកភពផ្កាយអេស៎ គឺត្រីបបែលតើ ហើយរូបនេះត្រូវបានថតនៅពេលយប់

៥. ខៀវៗណឺងគឺពពួកផ្សិតខៀវ វាដុះលើមែកឈើងាប់ៗ

៦. ដើមឈើនេះមិនខ្ចីដុះប៉ះគ្នាទាល់តែសោះ បាតុភូតនេះគេហៅថា Crown Shyness

៧. រន្ទះបាញ់ចំភ្នំភ្លើងនៅរដ្ឋ California

៨. សត្វប្រចៀវនេះឈ្មោះ Hammer Head ហើយជាសត្វប្រជៀវធំជាងគេនៅប្រទេសអាព្រិច។ គិតទៅប្រទេសអាព្រិចអីក៏ធំៗដែលនែស៎

៩. កូនត្រីបាឡែន Humpback និងមេវាជាមួយក្រុមអ្នកមុជទឹក

១០. ដើមឈើម្យ៉ាងមាន Dragon Fly Tree មើលទៅដូចក្បាលខ្មោច

Loading...

១១. មិនមែនក្រាស់សិតចៃរបស់យក្សអេណា!!! តាមពិតគឺមាត់របស់ត្រីដែលចម្លែកមើលទៅដូចរណា

១២. សត្វនេះឈ្មោះ Armadillo lizard ។ មើលទៅដូចសត្វនាគមែនទែន ហើយនរណាគេខ្លះចង់បានសត្វនាគមកចិញ្ចឹម?

១៣. ព្រះចន្ទ Milky Way កំអែលភ្នំភ្លើង និងផ្កាយដុះកន្ទុយថតបានក្នុងរូបភាពតែមួយ

១៤. សត្វក្រពើឈ្មោះ Maseo ។ ថតពីក្រោមទឹកមើលទៅគួរឲ្យខ្លាចដូចរឿង Annabelle

១៥. មើលពីលើស្អាត មើលពីក្រោមព្រូន។ សត្វសមុទ្រនេះមានឈ្មោះថា Portuguese Mon O’war

១៦. ក្រុមបង្គួយសមុទ្រ Galapogos និងសត្វក្ដាម

១៧. ព្យុះកំបុតត្បូងហើយរន្ទះបាញ់ទៀត Hmmmm

១៨. រលកយក្ស និងហ្វូងមនុស្ស។ ហើយមិនរត់ទេអី???

១៩. មិនមែនពួកទេវតាធ្វើសង្រ្គាមជាមួយស៊ុន អ៊ូខុងទេណា៎ គឺពពកផ្ដុំគ្នានៅមាត់សមុទ្រឯទីក្រុង Sydney ប្រទេស កាណាដា

២០. ទឹកនៅពេលច្រោះក្លាយជាទឹកកក។ នរណាគេចង់មុជអាចទៅមុជលេងបានចាស៎ នៅប្រទេស កាណាដា ៕

ប្រភព៖ Brightside

Loading...