មិនសូវយកចិត្តទុកដាក់លើប្រពន្ធមែនទេអ្នកនិងមានវិប្បដិសារីបន្ទាប់ពីអានអត្ថបទមួយនេះចប់

Loading...

ប្រសិនបុរសម្នាក់មានអាជីពការងារល្អប្រសើរ ហើយរកប្រាក់កំរៃបានច្រើន ប៉ុន្ដែគេចវេសមិនត្រលប់មកផ្ទះនោះ បុរសនោះមិនត្រូវបានហៅថាជា បុរសដែលមានភាពជោគជ័យក្នុងជីវិតនោះទេ។
មនុស្សដែលបានរៀបការជាមួយគ្នាក្នុងជាតិនេះ គេអាចនិយាយបានថាអ្នកទាំងពីត្រូវបានគេកំណត់វាសនាតាំងពីជាតិមុនមកម្លេះ ហើយពួកគេបានកសាងអំពើល្អជាមួយគ្នាច្រើនជាតិតមកហើយ។
ពាក្យចាស់បានពោលថា “នៅពីក្រោយភាពជោគជ័យរបស់បុរស រមែងតែងមានស្រ្ដីដ៏អស្ចារ្យមាននាក់”
តើការជោគជ័យ និងសុភមង្គលប្រសើរក្នុងជីវិតរបស់មនុស្សជាអ្វី???

រូបតំណាង

៚និយាយអំពីការជោគជ័យ មនុស្សប្រុសទូទៅតែគិតទៅលើភាពជោគជ័យនៃមុខជំនួញ រឺអាជីពការងារ។
៚និយាយអំពីសុភមង្គលវិញ មនុស្សជាទូទៅគិតស្រម៉ៃពីការទទួលបានក្ដីស្រលាញ់ពីអ្នកដទៃមកលើខ្លួន។ ប៉ុន្ដែការគិតទាំងនេះដូចជាមិនត្រឹមត្រូវនោះទេ ។
សេចក្ដីសុខក្នុងគ្រួសារទើបជាការជោគជ័យ និងសុភមង្គលពិតក្នុងជីវិតមនុស្ស។ បុរសជោគជ័យពិតប្រាកដជាមនុស្សប្រុសម្នាក់សំរេចទាំងការងារល្អ និងអាចផ្ដល់សេចក្ដីសុខ និងសុភមង្គលដល់ជីវិតជាគូស្រករបាន។

រូបតំណាង

មនុស្សប្រុសទូទៅតែងតែបង្ហាញភាពមិនពេញចិត្តរបស់ខ្លួនទៅលើមនុស្សស្រី ថានាងពូកែនិយាយច្រើន និងអាត្មានិយម។ ប៉ុន្ដែបើគ្មានស្រ្ដីនោះទេ។
តើនរណាជាអ្នកមើលថែទាំរក្សាកូនៗ ព្រមទាំងឪពុកម្ដាយទាំងសងខាងពេលពួកគេមានជំងឺ? ដោយហេតុភាគច្រើនស្រ្ដីមានបន្ទុកជាអ្នកថៃរក្សាក្រុមគ្រួសារ។
ចំនែកឯបុរសវិញរវល់ជាមួយការងារខាងក្រៅ។ ដូចនេះប្រសិនបើគ្មានស្រ្ដីទេបុរសក៏ពិបាកក្នុងការបំពេញភារៈកិច្ចដោយផ្ដោតអាម្មរណ៍លើការងាររឺមុខរបរជំនួញខាងក្រៅដែរ។ ហើយផ្ទុយទៅវិញបុរសមួយចំនួនបានបំភ្លេចចោល ថាការជោគជ័យរបស់ខ្លួនក៏មានការរួមចំនែកពីស្រ្ដីជាប្រពន្ធដែរ។ សំនួរសួរថាតើមនុស្សប្រុសប្រភេទនេះជាបុរសពិតរឺទេ ?

Loading...
រូបតំណាង

ម្យ៉ាងទៀតបុរសមួយចំនួនគិតថាពួកគេអាចជួលអ្នកបំរើបានប៉ុន្ដែមនុស្សជាច្រើនមានចម្ងល់ថា “តើអ្នកបំរើទាំងនោះ និងបំពេញការងារបានល្អ ផ្ចិតផ្ចង់ដូចភរិយាដែររឺទេ? ចុះបើភរិយាម្នាក់ចូលចិត្តទៅក្រៅ មិនសូវខ្វល់ពីគ្រួសារ តើបុរសជាប្ដីទទួលយកបានទេ? ដូចនេះបុរសនេះក៏មិនត្រូវចាត់ទុកជាមនុស្សប្រុសជោគជ័យទេ ប្រសិនភរិយារបស់គាត់គ្មានអាកប្បកិរិយាសមរម្យ និងគ្មានសមត្ថភាពមើលថែទាំយកចិត្តទុកលើគ្រួសារ។ ដូចនេះពាក្យដែលគេពោលថា “នៅពីក្រោយភាពជោគជ័យរបស់បុរស រមែងតែងមានស្រ្ដីដ៏អស្ចារ្យមាននាក់” ជាពាក្យដែលត្រឹមត្រូវណាស់។ ដូចនេះបុរសគួរតែបង្ហាញការគោរពស្រលាញ់ទៅលើភរិយាខ្លួនឲ្យអស់ពីចិត្ត និងថ្លើមតាមដែលអាចធ្វើបាន ៕

ទស្សនាវីដេអូខាងក្រោម៖

The wife is a do-gooder’s husband life, please respect and don’t treat her badly

Posted by Linh Phuog on Monday, August 27, 2018

Loading...