ខឹងគេថាឲ្យជាកូនអ្នកវាយថ្មក្ររហែមរហាម ក៏ខឹងស្អប់ខ្លួនឯងដែលកើតមកមានម្ដាយជាអ្នកក្រ ហើយឈប់រៀនហើយទៅធ្វើជាកម្មករវាយថ្មជាមួយម្ដាយដែរ ក្រោយមកទើបដឹងថា…

Loading...

វីដេអូអប់រំប្រមាណជាជាង ១០នាទីដែលបង្ហាញឲ្យឃើញពីជីវិតជាកម្មករវាយថ្ម ម្ដាយហើយនឹងកូនពីរនាក់ ពិតជាកំសត់នឹងបង្កប់ទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅ ស្ដីពីអត្ថប្រយោជន៍ នៃការសិក្សារ និងទឹកចិត្តយ៉ាងជ្រាលជ្រៅរបស់អ្នកម្ដាយចំពោះកូនគ្រប់រូប ៕

ថ្ងៃមួយក្មេងប្រុសម្នាក់បានចេញពីហើយអង្គុយរង់ចាំម្ដាយមកយកដូចសព្វដង តែដោយសារម្ដាយរវល់ក៏មកទទួលកូនរៀងយឺតបន្ដិច ដោយសារតែរង់ចាំម្ដាយយូរពេកក្មេងម្នាក់នោះក៏ឃ្លាន ហើយក៏បានរើសយកនំដែលក្មេងដទៃម្នាក់បានបោះចោលយកមកហូប បន្ទាប់មកក៏មានក្មេងប្រុសពីរបីនាក់ ដើរចូលមកហើយសើចចំអកមើលងាយរូបគេថា “អាកូនដុំថ្ម ម៉ែវាជាអ្នកវាយថ្មមានលុយណាមកទិញនំស៊ីដូចពួកយើង” ក្រោយមកក្មេងម្នាក់នោះខឹងយ៉ាងខ្លាំងហើយក៏បានវាយជាមួយនឹងពួកគេ ៕

Loading...

ពេលដែលមកដល់ផ្ទះរូបគេក៏បានស្រែកគំហកដាក់ម្ដាយរបស់គេយ៉ាងខ្លាំង ហើយនិយាយថាគេឈប់ទៅរៀនទៀតហើយ គេនឹងទៅធ្វើការរកលុយវិញ ។ ដោយមិនអាចជំទាស់បានម្ដាយរបស់គេក៏យល់ព្រមឲ្យគេទៅធ្វើការជាមួយ ៕
តើជីវិតរបស់ក្មេងម្នាក់នោះនឹងម្ដាយរបស់គេនឹងទៅជាយ៉ាងណា?

តោះទស្សនាវីដេអូទាំងអស់គ្នា៖

Posted by Ema Sokun Fashion on Wednesday, May 9, 2018

ប្រភព៖ Facebook

Loading...