ដំបូងដាក់លុយស្ងាត់ៗក្នុងកាបូបបុរសអនាថាម្នាក់ ក្រោយមកធ្វើជាខ្លួនកំពុងត្រូវការលុយជួយកូនស្រី ស្រាប់តែបុរសអនាថានោះធ្វើរឿងដ៏រំជួលចិត្តមួយ

Loading...

ដើម្បីដឹងថាមនុស្សម្នាក់ជាមនុស្សមានចិត្តល្អឬអាក្រក់អ្នកមិនអាចវាយតម្លៃតាមរូបរាងក្រៅឬតាមរយៈទ្រព្យសម្បត្តិដែលពួកគេមានថាជាមនុស្សល្អឬអ្នកក្រសុទ្ធតែអាក្រក់និងអាត្មានិយមនោះទេ ព្រោះទង្វើល្អវាចិត្តមកពីក្នុងចិត្តមនុស្សម្នាក់ៗ ។

ដូចនេះទើបបុរសម្នាក់បានធ្វើការសាកល្បងទឹកចិត្តបុរសអនាថាម្នាក់ថាគាត់មានទឹកចិត្តល្អកម្រិតណា ដោយការសាកល្បងគឺចាប់ផ្ដើមជាមួយការយកប្រាក់មួយចំនួនទៅដាក់ក្នុងកាបូបជនអនាថាម្នាក់ដែលកំពុងដេកលក់ ។ ពេលភ្ញាក់ពីដេកបុរសអនាថាក៏ប្រទះឃើញប្រាក់មួយចំនួនហើយ គាត់គិតថានោះជាប្រាក់ដែលគេអោយមកគាត់ហើយភា្លមនោះគាត់បានសំដៅទៅហាងមួយកន្លែងដើម្បីទិញរបស់ប្រើប្រាស់មួយចំនួនរួចក៏ត្រលប់មកកាន់កន្លែងដែលសម្រាកវិញ ។

មួយសន្ទុះក្រោយបុរសម្នាក់ដែលជាអ្នកយកប្រាក់ដាក់ក្នុងកាបូបជនអនាថានោះបាន ធ្វើជាមកអង្គុយក្បែរបុរសអនាថានោះហើយបាននិយាយទូរសព្ទយ៉ាងកម្សត់ថាគាត់ត្រូវការប្រាក់បន្ទាន់ដើម្បីទិញថ្នាំសម្រាប់កូនស្រីខ្លួន ។ ក្រោយពីបុរសនោះនិយាយទូរសព្ទចប់បុរសអនាថាក៏បានសួរនាំគាត់ បន្ទាប់មកបុរសអនាថាបានប្រាប់អោយបុរសនោះរង់ចាំហើយគាត់បានដើរចេញទៅជាមួយនិងការយួររបស់របរដែលគាត់ទើបតែទិញទៅជាមួយ ។

Loading...

ប៉ុន្មាននាទីក្រោយមកបុរសអនាថាក៏ត្រលប់មកវិញជាមួយដៃទទេគ្មានទំនិញអ្វីជាប់មកជាមួយគាត់ទៀតឡើយ ពេលមកដល់គាត់បានដកប្រាក់ចេញពីហោប៉ៅហើយប្រគល់ទៅកាន់បុរសម្នាក់នោះ ឃើញដូចនេះបុរសនោះក៏សួរនាំទាក់ទងនិងទំនិញរបស់បុរសអនាថាទើបបានដឹងថាគាត់បានយកវាទៅប្ដូរជាប្រាក់វិញអស់ហើយ ។ ចុងក្រោយបុរសនោះក៏បានប្រគល់ប្រាក់បន្ថែមរបស់ខ្លួនទៅកាន់បុរសអនាថាព្រោះសរសើរទឹកចិត្តទោះជាមនុស្សអនាថាតែគាត់មានទឹកចិត្តជួយអ្នកដទៃក្នុងគ្រាលំបាក ហើយសុខចិត្តលះបង់នូវរបស់ដែលខ្លួនមានបន្តិចបន្តួចដើម្បីជួយគេ ។

ទស្សនាវីដេអូនៃដំណើរសាកល្បងនៅខាងក្រោម ៖

WHAT HE DID WAS BREATHTAKING <3

WHAT HE DID WAS BREATHTAKING <3To see behind the scenes and my daily life Subscribe here: http://bit.ly/JohalVlogs

Posted by Johal on Tuesday, May 24, 2016

Loading...