ឃើញគេបំពាននាង ក៏តាំងខ្លួនធ្វើសុភាពបុរសដូចក្នុងរឿង មានអីទ្រោមខ្លួន

Loading...

នៅក្នុងខ្សែភាពយន្តបែបស្នេហារ៉ូមែនទិកមួយចំនួន អ្នកប្រហែលជាធ្លាប់បានឃើញឈុតដែលតួប្រុសក្លែងធ្វើជាសង្សាររបស់តួស្រីដើម្បីជួយនាងការរំខានរបស់បុរសដទៃដែលនាងមិនចូលចិត្ត ។ តែនៅក្នុងសង្គមពិតលទ្ធផលដែលធ្វើបែបនេះវាមិនឡូយដូចក្នុងរឿងនោះទេ ស្រួលមិនស្រួលអាចដូចបុរសនៅក្នុងវីដេអូខាងក្រោមនេះផងក៏មិនដឹង ។

នៅក្នុងវីដេអូបែបសំណើចនេះ និយាយអំពីបុរសម្នាក់ពេលកំពុងតែឈរនៅក្នុងរថភ្លើងស្រាប់តែប្រទះឃើញបុរសម្នាក់បានព្យាយាមបំពានរាងកាយរបស់នារីស្រស់ស្អាតម្នាក់ ។

គាត់គឺបុរសដែលពាក់អាវពណ៌ខ្មីរូបសញ្ញា Adidas មើលទៅទឹកមុខរបស់គាត់គឺមិនពេញចិត្តនឹងទង្វើរបស់បុរសពាក់អាវសវាលក្លៀកនោះទេ

ដោយអត់ទ្រាំនឹងទង្វើរបស់បុរសម្នាក់នោះមិនបាន គាត់ក៏បានដើរចូលទៅហើយច្រានបុរសម្នាក់នោះចេញ រួចទាញនារីរូបស្អាតនោះមកអោប និងប្រាប់ទៅបុរសម្នាក់នោះថាគាត់គឺជាប្ដីរបស់នាង ។

“ប្រយ័ត្នផង” ជាសម្ដីដែលគាត់បានប្រាប់ទៅនារីរូបស្រស់
អីយ៉ាចរឹតតួឯក សុភាពបុរសពេញទីបង្ហាញខ្លួនហើយ ច្រាន់ចេញមួយក៉ំឲ្យចេះតែបំពានគេពេក
“យើងគឺជាប្ដីរបស់នាង” គឺជាសម្ដីដែលគាត់និយាយទៅកាន់បុរសពាក់អាវវាលក្លៀកពណ៌ស

គ្រាន់តែឮគាត់ប្រាប់ថា គាត់គឺជាប្ដីរបស់នាងបុរសម្នាក់នោះក៏បានស្រែកថា “ប្ដី!!” និងវាយគាត់មួយដៃចំកណ្ដាលមុខ ហើយស្រែកសួរទៅនារីរូបស្រស់ថា “អាម្នាក់ហ្នឹងគឺជានរណា” នាងក៏បានឆ្លើយថា “អូនអត់ស្គាល់អាប៉ិហ្នឹងទេ” (ការពិតបុរសនោះគឺជាប្ដីរបស់នាងសោះ) ។

Loading...
ប្ដី!!! ស៉ីមួយដៃទៅ
អាម្នាក់ហ្នឹងគឺជានរណា?
អូនអត់ដែលស្គាល់អាម្នាក់ហ្នឹងទេ

ទស្សនាវីដេអូ ៖

打倒公交咸猪手!

打倒公交咸猪手!

Posted by 六星媒体有限公司 on Monday, October 2, 2017

ប្រភព៖ 六星媒体有限公司

Loading...