ធ្វើជាកង់រថយន្តមានបញ្ហាហើយរកអ្នកជួយ មានអីជួបបុរសអនាថាចិត្តល្អម្នាក់ មិនត្រឹមជួយដោយកម្លាំងទេថែមទាំងចំណាយលុយទិញសម្ភារៈមកជួយទៀត

Loading...

នៅពេលដែលអ្នកជួបបញ្ហាស្មុគស្មាញហើយត្រូវការជំនួយស្រាប់តែមានអ្នកដទៃមកជួយយកអាសារវារឿងដែលសប្បាយចិត្តរកអ្វីថ្លែងពុំបាន មិនថាអ្នកនោះជួយដោយកម្លាំងកាយ ថវិកាឬជួនកាលត្រឹមទឹកចិត្តដ៏ល្អស្មោះសរនោះទេ ។

យ៉ាងណាដើម្បីសាកល្បងស្វែងរកមនុស្សល្អដែលអាចជួយខ្លួនក្នុងពេលលំបាកលោក Johal ដែលជា Youtuber ម្នាក់បានធ្វើកង់រថយន្តគាត់មានបញ្ហាព្រោះរបូតខ្ចៅមួយគ្រាប់ហើយគាត់មិនចេះក្នុងការធ្វើវានោះទេ ខណៈពេលនោះគាត់បានពឹងបុរសអនាថាម្នាក់ដែលដើរកាត់នោះអោយជួយ ។ ហើយបុរសនោះក៏យល់ព្រម គាត់បានមករកមើលក្នុងគូទរថយន្តថាមានអ្វីអាចប្រើប្រាស់បានខ្លះតែពុំមានអ្វីអាចប្រើកើតទេ ភ្លាមនោះបុរសជាអ្នកដំណើរនោះប្រាប់ថាគាត់មានមិត្តជិតទីនោះគាត់និងទៅពឹងយករបស់ខ្លះពីគេ ហើយប្រាប់អោយ Johal រង់ចាំ ។

មួយសន្ទុះបុរសនោះក៏ត្រលប់មកវិញជាមួយរបស់មួយចំនួនដូចជាកូនសោរសម្រាប់មួលខ្ចៅកង់រថយន្ត ក៏ដូចជារបស់ដូយរថយន្តឡើងផងដែរ​ ភ្លាមនោះ Johal ក៏បានសួរនាំគាត់ព្រោះឃើញថារបស់ដែលគាត់យកសុទ្ធតែថ្មីទាំងអស់ ទើបគាត់ប្រាប់ថាទើបទិញមកពីហាងជិតនោះ ដោយប្រើប្រាស់លុយដែលគាត់រកបានពីការលក់របស់អេតចាយដែលគាត់បានរើស ។ Johal ព្យាយាមសួរនាំតម្លៃ បុន្តែគាត់បានតបវិញអស់តិចតួចប៉ុណ្ណោះប្រហែលជា ៥០ ដុល្លារអីទេ ។

Loading...

ឮដូចនេះ Johal ក៏បាននិយាយថា លុយប៉ុនណ្នឹងលោកអាចប្រើប្រាស់ទិញរបស់របរជាច្រើន ប៉ុន្តែគាត់បែរជាតបវិញថា អាអូនឯងមើលទៅក្មេងណាស់ ហើយមិនមែនជាអ្នកនៅម្ដ៉ំនេះទៀត ដូចនេះត្រូវការអ្នកជួយអីញ្ចឹងហើយ គ្មានបញ្ហានោះទេ ។ ចំណែកឯ Johal ក៏បានពោលពាក្យអរគុណទៅគាត់ ដែលការអរគុណនេះគឺជាចេញពីចិត្តតែម្ដង ពីព្រោះគាត់មិននឹកស្មានថាគាត់ពិសោធន៍ចំមនុស្សដែលមានចិត្តល្អក្រៃលែង ដែលមិនងាយរកបាននៅក្នុងសង្គមមួយនេះ ។

បន្ទាប់ពីសួរនាំចប់បុរសអនាថានោះក៏ចាប់ផ្ដើមធ្វើការមួលបន្ថែមខ្ជៅដែលខ្វះខាត នឹងរឹតបន្តឹងខ្ជៅផ្សេងៗទៀតឲ្យជាប់ល្អផងដែរ។

ចុងក្រោយ Johal ក៏បានប្រគល់ប្រាក់ទៅអោយបុរសនោះតែគាត់ព្យាយាមប្រកែក តែចុងក្រោយ Johal ក៏បញ្ចុះបញ្ចូលអោយគាត់យកប្រាក់របស់គាត់ព្រោះនេះជាការអរគុណចេញពីចិត្ត ហើយមិនតែប៉ុណ្ណោះ Johal បាននាំគាត់ទៅពិសារអាហារពេលល្ងាចជាមួយខ្លួនទៀតផង ។

ទស្សនាវីដេអូខាងក្រោមដើម្បីកាន់តែជ្រាបច្បាស់ ៖

ប្រភព៖ Youtube

Loading...