“មនុស្សបាក់ទឹកចិត្ត” បទថ្មីពីកញ្ញា គឹម ឌីណា អ្នកនិពន្ធរឿង “ភរិយាខ្ញុំអាយុ ១៨ឆ្នាំ” ពីរោះហើយអត្ថន័យលើកទឹកចិត្តមនុស្សគ្រប់គ្នា

Loading...

កញ្ញា គឹម ឌីណា ត្រូវបានស្គាល់ថាជាអ្នកនិពន្ធប្រលោមលោក និងសរសេរអត្ថបទដ៏ល្បីមួយរូបនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ ស្នាដៃប្រលោមលោកបោះពុម្ពដំបូងរបស់កញ្ញា រឿង “ភរិយាខ្ញុំអាយុ ១៨ឆ្នាំ” កាលពីឆ្នាំ ២០១៧ ទទួលបានការគាំទ្រយ៉ាងច្រើនពីប្រិយមិត្តអ្នកអានគួរអោយកត់សម្គាល់ ហើយបើគិតមកដល់សព្វថ្ងៃនេះ កញ្ញាមានស្នាដៃប្រលោមលោកពេញនិយមច្រើនណាស់ដែលបានចេញផ្សាយលើក្រុមហ៊ុនប្រលោមលោក និងប្លុករបស់កញ្ញាផ្ទាល់។

អ្នកនិពន្ធស្រស់សោភា គឹម ឌីណា ដែលមានសមត្ថភាពច្រើនលើសពីការសរសេរនោះ បានធ្វើអោយអ្នកគាំទ្រ និងមិត្តៗតាមបណ្ដាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើល និងស្ញើចសរសើរមិនដាច់ពីមាត់នាពេលប៉ុន្មានថ្ងៃនេះ បន្ទាប់ពីកញ្ញាបានបង្ហោះបទចម្រៀង Original song ដែលបកស្រាយដោយកញ្ញាផ្ទាល់ ដែលនេះក៏ជាលើកទីមួយហើយសម្រាប់ឌីណាក្នុងការច្រៀងបទចម្រៀងដោយខ្លួនឯងនោះ។

Loading...

“មនុស្សបាក់ទឹកចិត្ត” ជាចំណងជើងនៃបទចម្រៀងថ្មីរបស់កញ្ញា ដែលនិពន្ធបទភ្លេងដោយ ធី ថាណាត់ និងនិពន្ធទំនុកច្រៀងដោយកញ្ញាផ្ទាល់។

ចង់ដឹងថា បទនេះពីរោះ និងមានអត្ថន័យយ៉ាងណានោះ សូមរីករាយសណ្ដាប់ និងទស្សនាទាំងអស់គ្នាដូចខាងក្រោម ៖

ប្រភព ៖ Kimdynawriter

Loading...