កុំប្រញាប់វាយតម្លៃនរណាម្នាក់ពេក ឃើញគាត់ខោមិនខោអាវមិនអាវគិតថាគាត់មនុស្សអនាថាមកយកនំអត់ស៉ំមួយម៉ាត ការពិត …

Loading...

នេះគឺជាវីដេអូបែបអប់រំមួយដែលបង្រៀនយើងក៉ំឲ្យឆាប់វាយតម្លៃនរណាម្នាក់តាមរយៈការស្លៀកពាក់ ឬ សម្បកក្រោរបស់គេ ព្រោះពេលខ្លះភាពល្អស្អាត និងគួរឲ្យគោរពរបស់មនុស្សម្នាក់គឺស្ថិតនៅខាងក្នុង (ចិត្ត) ។

តាមរយៈវីដេអូនេះគេបានរៀបរាប់អំពីបុរសម្នាក់ស្លៀកពាក់ស្អាតបាតម្នាក់ដែលស្ថិតនៅព្រលានយន្តហោះ ពេលនោះគាត់បានទិញនំដូណាត់ដូណាត់ចំនួន ៥ ដែលមានតម្លៃត្រឹមតែ ៥ ដុល្លារតែប៉ុនណោះ ។ បន្ទាប់មកគាត់ក៏បានដើរសំដៅទៅកាន់តុមួយ រួចដាក់កាបូប និងនំដូណាត់ចុះ រួចទាញកាសែតមកអាន ។

នៅខណៈពេលនោះគាត់ក៏បានឃើញបុរសម្នាក់ដែលស្លៀកពាកមើលទៅដូចជាជនអនាថា បុរសរូបនោះបានញញឹមដាក់គាត់ ហើយគាត់ក៏ញញឹមតបវិញបន្តិច ហើយគាត់បន្តអានកាសែតធម្មតាវិញ ។ បន្តិចក្រោយមកគាត់ក៏ឮសូរសំឡេងរំខានដែលឮចេញពីតុរបស់គាត ពេលគាត់ទាញកាសែតចេញពីមុខ គាត់ក៏ឃើញបុរសនោះលូកយកនំដូណាត់ ។

គាត់ភ្ញាក់ផ្អើលជាខ្លាំងដែរឃើញដូចនេះ ប៉ុន្តែគាត់គិតថាមិនអីទេ បុរសម្នាក់នេះប្រហែលជាជាមនុស្សអនាថាហើយ ដូចនេះបុរសនោះប្រហែលជាត្រូវការនំដូណាត់ជាងគាត់ទៅទៀត ហើយគាត់ក៏លូកដៃយកនំដូណាត់ ដោយក្នុងចិត្តគិតថា យ៉ាងណាក៏គាត់នៅសល់នំដូណាត់ ៤ ទៀតដែរវាមិនអីនោះទេ ។

ពេលកំពុងញ៉ាំបណ្ដើរអានកាសែតបណ្ដើរនោះគាត់ក៏បានឮសំឡេងដដែលទៀត ហើយគាត់ក៏ទម្លាក់កាសែតចុះរួចសន្លឹងមើលទៅម្ដងទៀត មិនខុសពីអ្វីដែលគាត់គិត គាត់បានឃើញបុរសដដែលនោះលូកដៃយកនំដូណាត់ជាថ្មី រួចយកទៅទំពារដោយអត់ស៉ំមួយម៉ាត ។ ឃើញដូចនេះគាត់ហួសចិត្តជាខ្លាំងនិងលួចគិតក្នុងចិត្តថា “តើមានរឿងអីហ្នឹង ?” ហើយគាត់ក៏ចាប់ផ្ដើមខឹងបន្តិចបន្តួច ប៉ុន្តែគាត់មិនអាចនិយាយអ្វីទាំងអស់ទៅកាន់បុរសនោះ ហើយក៏លូកដៃទាញយកនំដូណាត់ ១ មកញ៉ាំទៀត ហើយធ្វើកាយវិការគ្រវីក្បាលដូចជាហួសចិត្តនឹងអ្វីមួយ ដើម្បីឲ្យបុរសនោះដឹងខ្លួន ។

Loading...

ប៉ុន្មាននារីក្រោយមក សំឡេងប្រកាសហៅអ្នកដំណើរដែលត្រូវឡើងជើងហោះហើរបន្ទាប់ក៏បន្លឺឡើង បុរសនោះក៏បានរៀបចំអីវ៉ាន ហើយដើរចេញ ប៉ុន្តែនៅពេលដល់ចុងតុ បុរសនោះក៏បានលូកដៃយកនំដូណាត់ដែលនៅសល់ ១ ចេញមក ហើយគាត់ក៏បញ្ចេញទឹកមុខភ្ញាក់ផ្អើល និងហួសចិត្តទៅកាន់បុរសដែលគាត់គិតថាជាបុរសអនាថានោះ ។ ឃើញដូចនេះបុរសរូបនោះក៏បានហែកនំដូណាត់នោះជាពីរដោយម្ខាងឲ្យគាត់ និងម្ខាងទៀតយកខ្លួនឯង ។ គាត់មិននិយាយអ្វីទាំងអស់ រួចទទួលយកនំនោះដោយក្នុងចិត្តគិថា យកនំមួយដែលនៅសល់ចុងក្រោយរបស់គាត់ហើយហែកចែកគាត់ធ្វើមើលតែរបស់ខ្លួនឯងទៀត ។

រឿងហួសចិត្តក៏បានកើតឡើង! នៅពេលដែលគេប្រកាសថាដល់ពេលជើងហោះហើររបស់គាត់ហើយ គាត់ក៏បានរៀបទាញយកកាបូប និងអាវធំរបស់គាត់ឡើងដើម្បីទៅកាន់កន្លែង Check In ប៉ុន្តែពេលទាញអាវធំនោះចេញមកគាត់ក៏បានឃើញ ….

ចង់ដឹងថាឃើញអ្វីសូមទស្សនាវីដេអូទាំងអស់គ្នា ៖

Don't Be So Quick To Judge Others

Don't be so quick to judge others.(Credit: www.theopmarket.com/)

Posted by LittleThings on Thursday, November 2, 2017

ប្រភព ៖ Facebook/ LittleThings

Loading...