អ្នកដែលមានបំណងចង់កែសម្ផស្សប្រហែលជាអាចប្ដូរចិត្តឈប់វិញបន្ទាប់ពីបានអានអត្ថបទមួយនេះ

Loading...

ខ្សែរវីដេអូមួយដែលនិយាយពីជីវិតស្រ្ដីម្នាក់ដែលជាមនុស្សចូលចិត្តកែសម្ផស្សតាមដែលខ្លួនចង់បានមិនឈប់មិនឈរដែលចុងក្រោយនាងក៏ត្រូវបានស្លាប់ដោយសារតែកែសម្ផស្សជ្រុលពេក ៕

នៅក្នុងវីដេអូនេះបានរៀបរាប់ពីជីវិតរបស់នារីដែលមានរូបរាងសមរម្យ ហើយនាងក៏បានវះកាត់កែភ្នែកឲ្យមូលធំៗស្អាត បន្ទាប់ពីវះកាត់ហើយនាងក៏ឃើញនារីផ្សេងមានច្រមុះស្រួច ចង្ការស្រួចស្អាត នាងក៏បានទៅវះកាត់កែច្រមុះ ចង្ការតាមនារីម្នាក់នោះដែរ ក្រោយមកទៀតនាងមើលទូរទស្សន៍ឃើញអ្នកសម្ដែងមាន បបូរមាត់ក្រាស់ និងដើមទ្រូងធំស្អាតនាងក៏សំរេចចិត្តវះកាត់កែបបូរមាត់ និងដើមទ្រូងឲ្យដូចនារីម្នាក់នោះទៀត។ នាងបានវះកាត់កែសម្ផស្សគ្រប់កន្លែងនៃសារពាង្គកាយរបស់នាងទាំងអស់ ទៅតាមអ្វីដែលនាងគិតថាស្អាតមិនឈប់មិនឈរ៕

តែក្រោយមកពីមួយថ្ងៃទៅមួយថ្ងៃសម្ផស្សរបស់នាងកាន់តែទ្រុឌទ្រោមទៅៗ ដែលមើលទៅប្រៀបបីដូចជាមនុស្សភពផ្កាយចឹង ក្រោយមកនាងក៏បាន…. ចង់ជ្រាបកាន់តែច្បាស់តោះទស្សរនាវីដេអូទាំងអស់គ្នា ៕

ទស្សនាវីដេអូ៖

Loading...

Posted by Khmer Seven on Monday, June 11, 2018

អត្ថបទទាក់ទង៖ តារាម៉ូឌែលជប៉ុនម្នាក់នេះខំប្រាប់អាយុពិតរបស់ខ្លួនហើយនៅតែមានអ្នកអត់ជឿទៀត

Risa Hirako គឺជាតារាម៉ូដែល ក៏ដូចជាតារា Instagram ដ៏ល្បីឈ្មោះមួយរូបនៅក្នុងប្រទេសជប៉ុន ។ បើយើងសង្កេតទៅមើលលើគណនី Instagram របស់នាង គឺតែងតែបង្ហោះរូបថតស្អាតៗ ស៊ិចស៊ី និង ស៉ីវីល័យ ជារឿយ ដោយមានអ្នកគាំទ្រជាង ២សែននាក់តែងតែរងចាំមើល និងចាំចុច Like ឬ Comment ជានិច្ច ។ ប៉ុន្តែក្នុងចំណោមអ្នកគាំទ្រទាំងនោះគ្មានរណាម្នាក់ដែលបានដឹងថាIdol ដ៏ស្រស់ស្អាតម្នាក់នេះមានអាយុប៉ុន្មាននោះទេ ។

រហូតដល់ប៉ុន្មានថ្ងៃមុននេះ Risa ក៏បង្ហើយប្រាប់គ្រប់គ្នានូវអាយុពិតរបស់នាង ប៉ុន្តែជាមួយការពិតនោះអ្នកគាំទ្រមួយចំនួនបែរជាមិនជឿនាងទៅវិញ ខណៈដែលអ្នកគាំទ្រខ្លះទៀតបានបញ្ចេញនូវអារម្មណ៍ភ្ញាក់ផ្អើល (ទាយទៅមើល ចាស់ជាងមុខ ឬ មុខចាស់ជាង!) ។

តាមរយៈការបង្ហោះរបស់តារារូបស្រីនេះបានឲ្យដឹងថា ថ្វីត្បិតតែមុខមើលទៅដូចមនុស្សស្រីដែលមានវ័យក្រោម ៣០ឆ្នាំក៏ពិតមែន ប៉ុន្តែអាយុពិតរបស់នាងគឺនៅឆ្ងាយពី ៣០គួរសមដែរ គឺក្បែរ ៥០ ឯណោះ (អាយុ ៤៧ឆ្នាំ) ។ ដែលនេះហើយជាមូលហេតុដែលគ្រប់គ្នាស្ទើរតែមិនជឿ ព្រោះថាមនុស្សស្រីអាយុក្បែរ ៥០ បែបនេះបែរជាមានមុខមាត់ស្រស់ស្អាត គ្មានភាពជ្រាវជ្រួញ រហូតដល់នារីវ័យ ២០ ឆ្នាំមួយចំនួនស៉ំខ្មាស់បែបនេះ ។

សាកមកទស្សនារូបថតខ្លះៗរបស់តារាស្រីដែលឃើញមុខចង់ហៅអូន តែដឹងអាយុចង់ហៅអ៊ំ បន្តិចទៅមើល តើអ្នកគិតថាមុខប៉ុណ្ណឹងសមតែអាយុប៉ុន្មាន ?

ប្រភពៈ boredpanda

Loading...