គ្រាន់តែនឹកដល់កន្លាតអ្នកខ្លះក្អួតបាត់ទៅហើយ តែនៅចិនគេចិញ្ចឹមវាដើម្បីយកធ្វើជាអាហារ និងថ្នាំក្រពះ 😱

Loading...

នៅពេលដែលនិយាយអំពីសត្វកន្លាតប្រិយមិត្តមួយចំនួនប្រហែលជាមានអារម្មណ៍ខ្ពើមរអើម និងចង់ក្អួតបាត់ទៅហើយ ប៉ុន្តែអ្នកប្រហែលជាមិនដឹងទេថា កន្លាតត្រូវបានគេចិញ្ចឹមដើម្បីយកធ្វើជាអាហារ ប្រើប្រាស់ក្នុងគ្រឿងសំអាង និង ប្រើប្រាស់ជាគ្រឿងផ្សំផលិតជាថ្នាំចិនសែព្យាបាលជំងឺឈឺក្រពះ និងបញ្ហាផ្លូវដង្ហើមជាដើម ។

នៅក្នុងទីក្រុង Xichang ភាគខាងត្បូងនៃខេត្ត Sichuan ប្រទេសចិន មានកសិដ្ឋានចិញ្ចឹមសត្វកន្លាតដ៏ធំមួយដែលបានបង្កាត់ពូជកន្លាតរហូតដល់ទៅ ៦ពាន់លានក្បាលក្នុងមួយឆ្នាំ ។ សត្វកន្លាតដែលចិញ្ចឹមនៅក្នុងកសិដ្ឋាននោះគឺខុសពីអាប៉ុន្មានក្បាលដែលកំពុងតែរស់នៅក្នុងផ្ទះរបស់អ្នក ពីព្រោះតែវាត្រូវបានចិញ្ចឹមនៅកន្លែងមួយដែលល្អ ប្រៀបដូចជាសណ្ឋាគារផ្កាយប្រាំសម្រាប់ពួកវាអីញ្ចឹង ដែលមានមានអនាម័យខ្ពស់ទាំងកន្លែង និង ចំណីអាហារ ។

Loading...

សត្វកន្លាតទាំងនោះមិនមែនចិញ្ចឹមសម្រាប់តែមើលនោះទេ ប៉ុន្តែវាត្រូវបានគេចិញ្ចឹមក្នុងគោលបំណងលក់វាទៅឲ្យភោជនីយដ្ឋានមួយចំនួនធ្វើជាអាហារ , ប្រើប្រាស់ដើម្បីផលិតជាគ្រឿងសំអាង ហើយវាក៏ជាគ្រឿងផ្សំដ៏សំខាន់សម្រាប់ផលិតជាឱសថបែបបុរាណចិន (ថ្នាំចិនសែ) ដើម្បីព្យាបាលជំងឺមួយចំនួនដូចជាក្រពះជាដើម និងអ្នកមានបញ្ហាផ្លូវដង្ហើម ។

បើយោងតាមការបញ្ជាក់របស់តំណាងកសិដ្ឋានបានឲ្យដឹងថា កន្លាតដែលទាំងនេះគឺខុសពីកន្លាតនៅតាមផ្ទះ ដោយសារតែវាជាពូជដោយឡែកមួយដែលមានកពណ៌ស ហើយមានតែកន្លាតពូជនេះប៉ុនណោះដែលអាចប្រើប្រាស់ដើម្បីផលិតជាឱសថបាន ៕

ទស្សនាវីដេអូ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ ៖

Inside the world's biggest cockroach farm

Come look inside the world's biggest cockroach farm in China, where 6 billion bugs are bred each year.

Posted by South China Morning Post on Saturday, June 2, 2018

ប្រភព ៖ South China Morning Post

Loading...