៤យ៉ាង ដែលគ្រប់គ្នាឃើញញយដងតែមិនសូវចាប់អារម្មណ៍ ប៉ុន្តែបើសួរប្រាកដជាមិនដឹង

Loading...

របស់ប្រើប្រាស់ខ្លះបានបង្កប់នូវចំនុច និង លក្ខណៈពិសេសមួយចំនួនដែលមានប្រយោជន៍បំផុត ប៉ុន្តែមិនសូវជាមានអ្នកចាប់អារម្មណ៍នោះទេ ហើយក៏មិនខ្វល់ខ្វាយឆ្ងល់ និងចង់ដឹងអំពីវាដែរបើទោះបីជាបានឃើញវាជាញឹកញាប់ក៏ដោយ ប៉ុន្តែបើសិនជាគេសួរថាចំណុចហ្នឹង ឬ លក្ខណៈពិសេសមួយហ្នឹងគឺជាអ្វី ហើយមានប្រយោជន៍បែបណា ប្រាកដជាឆ្លើយមិនចេញជាក់ជាមិនខាន ។

ដូចនេះនៅថ្ងៃនេះខ្ញ៉ំនឹងបង្ហាញប្រិយមិត្តនូវចំណុចពិសេសៗនៅលើរបស់ប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនដែលគ្រប់គ្នាមិនធ្លាប់បានចាប់អារម្មណ៍ពីមុនមក ។

១. ប្រហោងដែលស្ថិតនៅចន្លោះកាមេរ៉ា និង ភ្លើង Flash នៅលើ iPhone ៖

វាជារន្ធស្រូបសំឡេងនៅពេលដែលយើងប្រើប្រាស់ iPhone របស់យើងសម្រាប់ថតវីដេអូ ។

២. ចន្លោះនៅខាងលើកាតាប ឬកាបូបស្ពាយក្រោយខ្នងដែលមើលទៅដូចជាដៃយូរ ៖

Loading...

មនុស្សមួយចំនួនគិតថាវាជាដៃសម្រាប់យូរ ប៉ុន្តែបើយោងតាមការបញ្ជាក់របស់លោក Jamie Cormack, សហស្ថាបនិកនៃក្រុមហ៊ុនផលិតកាបូបស្ពាយក្រោយខ្នង (ឬហៅថាកាតាប) ម៉ាក Herschel បានឲ្យដឹងកន្លែងហ្នឹងគឺគេឌីហ្សាញមកដើម្បីដាក់ពូថៅកាប់ថ្ម សម្រាប់អ្នកឡើងភ្នំ ។

៣. ប្រហោងនៅបាតនៃមេសោរ ៖

វាជាប្រហោងសម្រាប់បង្ហូរទឹកក៉ំឲ្យដក់ជាប់នៅក្នុងសោរករណីដែលវាត្រូវទឹកភ្លៀងជាដើម ម្យ៉ាងវិញទៀតគេក៏ប្រើប្រាស់វាសម្រាប់ចាក់ប្រេងបញ្ចូលក្នុងសោរដើម្បីឲ្យវាសោររអិលងាយស្រួលប្រើប្រាស់ផងដែរ ។

៤. សញ្ញាដែលស្ថិតនៅលើនៅខាងលើក្បាល USB ៖

និមិត្តសញ្ញា USB ត្រូវបានតាងដោយនិមិត្តសញ្ញាលំពែងមុខបី trident ដែលជាអាវុធរបស់អទិទេពនៃទឹក Poseidon អាវុធនេះតំណាងឲ្យមហិទ្ធរិទ្ធរបស់អទិទេពអង្គនេះ ។ ហើយសញ្ញាមួយនេះសម្រាប់ USB វាមានន័យថាឧបករណ៍ដ៏អស្ចារ្យដែលមួយដែលអាចភ្ជាប់ទៅកាន់ក៉ំព្យូទ័រជាច្រើន ។ ហើយនិមិត្តសញ្ញាទាំង ៣ ស្ថិតនៅចុងលំពែងនោះគឺតំណាងឲ្យការប្រើប្រាស់ជាសកល ។

ប្រភព ៖ Brightside.me

Loading...