ពិសេសប្លែកភ្នែក នៅពេលតួឯកស្រី Disney មកចាប់អាជីពការងារក្នុងឆ្នាំ២០១៨

Loading...

យើងធ្លាប់តែឃើញតួឯកស្រី Disney រស់នៅក្នុងស្ថានភាពផ្សេងៗនៅក្នុងរឿងនានារបស់ Disney ប៉ុន្តែមានសិល្បករដែលមើលឃើញពួកគេខុសៗគ្នា ជាក់ស្តែងលោក Matt Burt អ្នកឌីហ្សាញក្រាហ្វិកនៅ North Carolina បានយកតួឯកស្រីរបស់ Disney មកបង្ហាញខ្លួនជាថ្មីជាស្ត្រីសម័យទំនើប ក្នុងអាជីពការងារផ្សេងៗ ដែលពិតជាពិសេសប្លែកភ្នែក។

លោក Burt បានឱ្យដឹងថា “ខ្ញុំបានឃើញគេយកតួឯកស្រីរបស់ Disney មកបង្ហាញជាថ្មីក្នុងលក្ខណៈផ្សេងៗ ប៉ុន្តែមិនមានការបង្ហាញជាលក្ខណៈស្រ្តីដែលមានភាពជោគជ័យក្នុងអាជីពការងារបែបនេះទេ។” លោកបានចំណាយពេលសិក្សាពីលក្ខណៈសម្បត្តិ ចំណង់ចំណូលចិត្ត និងសកម្មភាពក្នុងរឿងរបស់តួស្រី Disney ទាំងនេះ ហើយយកមករៀបចំដាក់ពួកគេទៅក្នុងអាជីពការងារបច្ចុប្បន្នផ្សេងៗផ្អែកតាមលក្ខណៈទាំងនោះ។ ចង់ដឹងថា តួស្រី Disney នឹងមានអាជីពការងារអ្វីខ្លះនៅក្នុងឆ្នាំ២០១៨ សូមទស្សនាខាងក្រោមទាំងអស់គ្នា។

#1. Anna និង Elsa ក្លាយជាអ្នកវិទ្យាសាស្រ្តខាងការប្រែប្រួលអាកាសធាតុ

#2. Jasmine ក្លាយជាឯកអគ្គរដ្ឋទូតប្រចាំនៅអង្គការសហប្រជាជាតិ

#3. Mulan ក្លាយជាមេធាវី

Loading...

#4. Merida ក្លាយជាកីឡាការីអូឡាំពិក​ (កីឡាបាញ់ធ្នូ និងកីឡាជិះសេះប្រណាំង)

#5. Belle ក្លាយជានាយកសាកលវិទ្យាល័យ

#6. Pocahontas ក្លាយជាប្រធានអង្គការបរិស្ថាន

#7. Tiana ក្លាយជាមេចុងភៅដែលឈ្នះពានរង្វាន់

#8. Aurora ក្លាយជានាយកប្រតិបត្តិក្រុមហ៊ុនកាហ្វេ

#9. Moana ក្លាយជាមន្រ្តីកងទ័ពជើងទឹក

#10. Ariel ក្លាយជាតារា Pop និងផលិតករចម្រៀង

#11. Cinderella ក្លាយជាសកម្មជនសិទ្ធិសត្វ

#12. Snow White ក្លាយជាអ្នកចិត្តសាស្រ្ត

#13. Rapunzel ក្លាយជាគ្រូពេទ្យខាងសសៃប្រសាទ

ប្រភព៖ Boredpanda

Loading...