ប្រទេស​ដែល​ផលិត​ផលិតផល​ក្លែងក្លាយ​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​

Loading...

សព្វ​ថ្ងៃ​នេះ​ ការ​ធ្វើ​ពាណិជ្ជកម្ម​ផលិតផល​ក្លែងក្លាយ​នៅ​លើ​ទីផ្សារ​ពិភពលោក​ មាន​តម្លៃ​រាប់​សែន​កោដិ​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ​នេះ​បើ​តាម​របាយការណ៍​ថ្មី​មួយ​​របស់​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ និង​ការអភិវឌ្ឍន៍​ (OECD) និង​ការិយាល័យ​កម្មសិទ្ធិ​បញ្ញា​របស់​សហភាព​អឺរ៉ុប​។

របាយការណ៍​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា​ ភាគ​ច្រើន​នៃ​ផលិតផល​ក្លែងក្លាយ​ គឺ​មាន​ប្រភព​មក​ពី​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​ ឬ​ប្រទេស​ដែល​ចាប់​​ផ្ដើម​លូតលាស់​ខ្លាំង​។ នៅ​ក្នុង​នោះ ​​ប្រទេស​​ដែល​ផលិត​ផលិតផល​ក្លែងក្លាយ​ច្រើន​ជាង​គេ​ទាំង​៥​​ក្នុង​ពិភពលោក​មាន​ដូច​ជា​៖

១. ប្រទេស​ចិន​ ដែល​មាន​ការ​ផលិត​ផលិតផល​ក្លែងក្លាយ​ច្រើន​ជាង​ ដោយ​មាន​ចំនួន​៦៣.២​ភាគរយ​នៃ​ផលិតផល​​ក្លែងក្លាយ​ដែល​បាន​រឹបអូស​នៅ​ចន្លោះ​ឆ្នាំ​២០១១ ដល់​២០១៣។

២. ប្រទេស​តួគី​ ជា​ប្រទេស​ផលិត​ផលិតផល​ក្លែងក្លាយ​ធំ​ទី​ពីរ​ ដោយ​មាន​ចំនួន​៣.៣​ភាគរយ​នៃ​ផលិតផល​ក្លែងក្លាយ​ដែល​បាន​រឹបអូស​។

៣. ប្រទេស​សិង្ហបុរី​ ជា​ប្រទេស​ផលិត​ផលិតផល​ក្លែងក្លាយ​ធំ​ទី​បី​ ដោយ​បាន​ផលិត​​ចំនួន​១.៩​ភាគរយ​នៃ​ផលិតផល​ក្លែងក្លាយ​ដែល​បាន​រឹបអូស​។

Loading...

៤. ប្រទេស​ថៃ​ ឈរ​នៅ​លំដាប់​ទី​បួន​ ដោយ​បាន​ផលិត​​ចំនួន​១.៦​ភាគរយ​នៃ​ផលិតផល​ក្លែងក្លាយ​ដែល​បាន​រឹបអូស​។

៥. ចុង​ក្រោយ​ប្រទេស​ម៉ារ៉ុក ដោយ​​បាន​ផលិត​​ចំនួន​០.៦​​ភាគរយ​នៃ​ផលិតផល​ក្លែងក្លាយ​ដែល​បាន​រឹបអូស​។

ចំណែក​ប្រទេស​ដែល​ទទួល​រង​​ផល​ប៉ះពាល់​ដោយ​ម៉ាក​ផលិតផល​របស់​ខ្លួន​ត្រូវ​គេ​យក​ទៅ​ផលិត​របស់​ក្លែង​ក្លាយ​ច្រើន​ជាង​គេ​ មាន​សហរដ្ឋអាមេរិក​​(ដែល​មាន​ចំនួន​២០​ភាគរយ​នៃ​ផលិតផល​ក្លែងក្លាយ) ​បន្ទាប់មក​ប្រទេស​អ៊ីតាលី​ (១៥​ភាគ​រយ​) ប្រទេស​បារាំង​ (១២​ភាគរយ​) ប្រទេស​ស្វីស​(១២​ភាគ​រយ)​ ប្រទេស​ជប៉ុន​ (៨​ភាគរយ​) អាល្លឺម៉ង់​(៨​ភាគ​រយ)​ ព្រម​ទាំង​​ប្រទេស​អង់គ្លេស​ និង​លុចហ្សំបួរ​។

គួរ​បញ្ជាក់​ថា​ ​ក្នុង​ចំណោម​ផលិតផល​ដែល​នាំ​ចូល​ទៅ​កាន់​សហភាព​អឺរ៉ុប​ មាន​៥​ភាគ​រយ​ គឺ​ជា​​ផលិតផល​ក្លែង​ក្លាយ​ ​ក្នុង​នោះ​ម៉ាក​ល្បីៗ​ដែល​ទទួល​រង​ការ​ប៉ះពាល់​ពី​ការ​ផលិត​របស់​ក្លែងក្លាយ​នេះ​ច្រើន​ជាង​គេ គឺ​ម៉ាក​របស់​ផលិតផល​​អាមេរិក​ បារាំង​ និង​អ៊ីតាលី ហើយ​ភាគ​ច្រើន​ជា​គ្រឿង​សម្រាប់​ពាក់​នៅ​នឹង​ជើង​ ដូចជា​ស្បែកជើង​ជា​ដើម។

Loading...