Vlogger ល្បីឈ្មោះម្នាក់ពាក់តែអាវយឺតដដែលរាល់ថ្ងៃ ប៉ុន្តែមានមូលហេតុខុសពី Mark Zuckerberg

Loading...

លោក Nuseir Yassin ដែលគេស្គាល់ថា Nas Daily គឺជា Vlogger ដ៏ល្បីឈ្មោះមួយរូបដែលបានបោះបង់ចោលការងារប្រាក់ខែរាប់សែនដុល្លារ ដើម្បីធ្វើដំណើរជ៉ំវិញពិភពលោកផលិតវីដេអូអប់រំអំពីវប្បធម៌ និងរបៀបរស់នៅរបស់ប្រទេសនីមួយៗ រួមទាំងរឿងរ៉ាវសង្គមនានាផងដែរ ។

បើសិនជាយើងបានទស្សនាវីដេអូ Vlog របស់គាត់យើងនឹងឃើញថាភាគច្រើននៅក្នុងវីដេអូរបស់គាត់គឺគាត់បានពាក់អាវយឺតដដែល គឺជាអាវយឺតពណ៌ប្រផេះជាមួយរូបសញ្ញា Loading of Life ។ តើហេតុអ្វីបានជាគាត់ពាក់អាវដដែលៗបែបនេះ តើគាត់មិនចង់ចំណាយពេលឥតប្រយោជន៍ច្រើនជាងមួយនឹងការជ្រើសរើសសំលៀកបំពាក់ដូចជាលោក Mark Zuckerberg និង Steve Jobs មែនដែរឬទេ ?

ចម្លើយគឺទេ! ការពាក់អាវដដែលរបស់គាត់គឺមានមូលហេតុផ្សេងពីនេះ ដោយគាត់បានបកស្រាយវានៅក្នុងវីដេអូដែលមានរយៈពេល ១ នាទី ដែលគាត់បានបង្ហោះចូលទៅក្នុងផេកផ្លូវការរបស់គាត់ ។

តាមរយៈវីដេអូនោះគាត់បាននិយាយថា គាត់បានពាក់អាវបែបនេះអស់រយៈពេល ៦០០ ថ្ងៃមកហើយ ប៉ុន្តែមិនមែនគាត់ពាក់អត់បោកសោះនោះទេ គឺគាត់មានអាវដូចគ្នានេះចំនួន ១០ សម្រាប់ឆ្លាស់ទៅវិញទៅមក ។ គាត់បានបញ្ជាក់ថាមូលហេតុដែលគាត់ពាក់អាវដដែលបែបនេះពីព្រោះតែគាត់មិនចូលចិត្តរបៀបដែលសង្គមកំពុងតែវិវឌ្ឍន៍សព្វថ្ងៃ ។ សង្គមសព្វថ្ងៃខ្វល់តែរូបរាងខាងក្រៅរបស់អ្នក, អ្វីដែលអ្នកពាក់ , Brand ដែលអ្នកកំពុងប្រើប្រាស់ , តើអ្នកផ្លាស់ប្ដូរសំលៀកបំពាក់ថ្មីៗញឺកញាប់កម្រិតណា និយាយឲ្យចំទៅមនុស្សភាគច្រើនវាយតម្លៃយើងតាមរយៈអ្វីដែលយើងស្លៀកពាក់ នេះហើយជាមូលហេតុដែលធ្វើឲ្យគាត់ធុញទ្រាន់ ។

Loading...

គាត់បានបន្ថែមថា យើងគ្រប់គ្នាមិនចាំបាច់ធ្វើខ្លួនឲ្យល្អមើលតែសំបកក្រៅនោះទេ ប៉ុន្តែធ្វើឲ្យចិត្តគំនិតអ្នកល្អគឺប្រសើរជាង ។ ចំណាយពេលវេលា និងការប្រឹងប្រែងរបស់អ្នកធ្វើឲ្យគ្រប់គ្នាទទួលស្គាល់ មានការយល់ដឹង មានទាំងចំណេះដឹងទូលំទូលាយ មិនចាំបាច់ផ្តោតទៅលើ អ្វីដែលកំពុងតែពាក់ពេកនោះទេ ដូចអាវគាត់ពាក់នេះអីញ្ចឹងវាមិនស្អាតនោះទេ ប៉ុន្តែតាមរយៈអាវនេះគាត់ចង់បង្ហាញប្រយោគមួយទៅកាន់អ្នក “សង្គមមួយនេះគួរតែក៉ំផ្តោតលើអ្វីដែលអ្នកកំពុងស្លៀកពាក់ខ្លាំងពេក តែផ្តោតទៅលើអ្វីដែលអ្នកនិយាយ ពីព្រោះតែភាពស្រស់ស្អាតពិតប្រាកដគឺបង្កប់នៅក្នុងខ្លួនមិនមែនសំលៀកបំពាក់” ។

why i never change clothes…

If this is my least popular video, I would not be surprised.I think many will relate to my reasoning, but not many will agree with how extreme I have become. See, for exactly 582 days, I have not worn any other T-shirt other than my ugly grey Life Loading Bar T-shirt. Don't worry I have more than one. Aside from the meaning it has for me and how easier it makes travel, it also helps me make a statement to the world.I've followed enough Youtubers and Instagrammers before Nas Daily and I was amazed at how often they change their clothes and try to look so damn fashionable. And it almost seemed as if its a requirement to success – to look good…to look appealing to the eye. So I gave that idea the middle finger and decided to wear the same thing with ugly design to see if I can get to that level of success without having to be a slave to the clothing, the brands, and the make-ups. So far, it's working! I'm more than lucky to be able to pull this off mainly because I am a man. Unfortunately, it's much harder for women to not change clothes and that's another part that's equally annoying. I'm training myself to judge based on what's inside. To ignore people's appearances and focus on their characters. Trust me, it's easier said than done. But I swear I'm trying every day. And I hope people do that for me too. Join me on Nas Daily Global if you want to discuss this further!

Posted by Nas Daily on Friday, June 1, 2018

Loading...