ចំណុចមួយចំនួនទាក់ទងនិងកូរ៉េខាងត្បូងដែលអ្នកមិនធ្លាប់បានដឹង

Loading...

ប្រទេស​កូរ៉េ​ខាងត្បូង​គឺ​ជា​ប្រទេស​ដែល​ខុស​ប្លែក​ពីប្រទេស​ដទៃ​ទៀត​ដែលមាន​​បច្ចេកវិទ្យា​ទំនើបនិង​ប្រពៃណី​បែ​ប​អាស៊ី​បូក​បញ្ចូល​គ្នា ។ រាល់ពេល​ដែល​យើង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ដ៏​អស្ចារ្យ​នេះអ្នក​នឹង​ឃើញ​អាថ៌កំបាំង​ជាច្រើន​។ថ្ងៃ​នេះ​យើង​នឹង​នាំ​អ្នក​ទៅស្គាល់​ប្រទេសកូរ៉េ​ទាំងអស់​គ្នា​។

1. ការវះកាត់គឺជារឿងពេញនិយម

យោងតាមការស្រាវជ្រាវបង្ហាញថាស្ថិតិនៃការវះកាត់នៅក្នុងប្រទេសកូរ៉េខាងត្បូងមានចំនួនច្រើនណាស់ដោយក្នុងនោះស្ដ្រី៥ក្នុងចំណោម១០នាក់សុទ្ធតែធ្លាប់ឆ្លងកាត់ការវះកាត់ ។ ហើយក្នុងនោះសម្រាប់នារីដែលទើបបញ្ចប់ការសិក្សាសកលវិទ្យាល័យ ម្ដាយឪពុកភាគច្រើនផ្ដល់ជាកាដូពិសេសមួយសម្រាប់កូនៗគឺជាកញ្ចប់វះកាត់ត្របកភ្នែកឬវះកាត់លុបស្នាមនៅលើដងខ្លួន ហើយបុរសក៏មួយចំនួនក៏វះកាត់បែបនេះផងដែរ ។

2. ជនជាតិកូរ៉េភាគច្រើនមានភ្នែកខ្សោយ

តាមការស្រាវជ្រាវឃើញថាជនជាតិកូរ៉េភាគច្រើនគឺខ្សោយភ្នែកតាំងពីវ័យក្មេង ដូចនេះហើយពួកគេគឺភាគច្រើនពាក់វែនតាឬប្រើ contact lenses ។

3. គ្រប់គ្នាសុទ្ធតែប្រើប្រាស់គ្រឿងសម្អាង

នារីជនជាតិកូរ៉េយកចិត្តទុកដាក់ថែរក្សាស្បែកនិងសក់របស់ពួកគេដូចនេះពួកគេគ្រប់គ្នាសុទ្ធតែប្រើប្រាស់នៅគ្រឿងសម្អាងល្អៗ ។ ហើយសម្រាប់នារីវ័យក្មេងភាគច្រើនមិនចេញពីផ្ទះនោះទេ​បើសិនជាមិនបានផាត់មុខ ហើយក្នុងនោះសូម្បីតែបុរសក៏ផ្ដោតសំខាន់ទៅលើម៉ូតសក់របស់ពួកគេដែរ ។

Loading...

4. Miniskirts ជាប្រភេទដែលមានភាពពេញនិយមខ្លាំង

5. មិនអនុញ្ញាតអោយសរសេរឈ្មោះជាពណ៌ក្រហមនោះទេ

តាមជំនឿជនជាតិកូរ៉េការសរសេរឈ្មោះអ្នកណាម្នាក់ជាមួយទឹកប៊ិចពណ៌ក្រហម មានន័យសំណាងអាក្រក់ណាមួយអាចនិងមកដល់ពួកគេឆាប់ឬអាចធ្វើអោយពួកគេបាត់បង់ជីវិតទៀតផង ។

6. ជនជាតិកូរ៉េភាគច្រើនចេះពិសារគ្រឿងស្រវឹង

ប្រជាជនកូរ៉េពេញវ័យភាគច្រើនសុទ្ធតែចេះពិសារគ្រឿងស្រវឹងមិនថាស្រីឬប្រុសនោះទេ ហើយពួកគេមានល្បែងកម្សាន្តជាច្រើនអំឡុងពេលផឹកស្រា ហើយការចូលខារ៉ាអូខេក៏មានការពេញនិយមខ្លាំងគួរសមដែរ ដោយស្រាពេញនិយមខ្លាំងគឺ Soju ។

7. ជនជាតិកូរ៉េពេញនិយមក្នុងការប្រើកម្មវិធី Internet Explorer

ប្រជាជនកូរ៉េភាគច្រើនប្រើប្រាស់តែកម្មវិធី Internet Explorer ប៉ុណ្ណោះ ហើយហេតុផលនោះមិនមែនតែពួកគេមិនចេះប្រើកម្មវិធីផ្សេងដូចជា Firefox ឬ Google Chrome នោះទេ ប៉ុន្តែដោយសារតែគេហទំព័រភាគច្រើនគឺរចនាឡើងសមស្របតែជាមួយកម្មវិធី Internet Explorer ប៉ុណ្ណោះ ។

8. ប្រជាជនកូរ៉េរៀនច្រើនខ្លាំងណាស់

ជនជាតិកូរ៉េគឺរៀនតាំងពីព្រឹកព្រលឹមរហូតដល់ពេលយប់ ហើយជួនកាលពួកគេយកថ្ងៃឈប់សម្រាកដើម្បីបំប៉ននៅមុខវិជ្ជាមួយចំនួនទៀតផង ។ ហើយគ្រូបង្រៀនភាគច្រើនទទួលបានកម្រៃជាមធ្យម 2500 ដុល្លារក្នុងមួយខែ ។

Loading...