តារាម៉ូឌែលជប៉ុនម្នាក់នេះខំប្រាប់អាយុពិតរបស់ខ្លួនហើយនៅតែមានអ្នកអត់ជឿទៀត

Loading...

Risa Hirako គឺជាតារាម៉ូដែល ក៏ដូចជាតារា Instagram ដ៏ល្បីឈ្មោះមួយរូបនៅក្នុងប្រទេសជប៉ុន ។ បើយើងសង្កេតទៅមើលលើគណនី Instagram របស់នាង គឺតែងតែបង្ហោះរូបថតស្អាតៗ ស៊ិចស៊ី និង ស៉ីវីល័យ ជារឿយ ដោយមានអ្នកគាំទ្រជាង ២សែននាក់តែងតែរងចាំមើល និងចាំចុច Like ឬ Comment ជានិច្ច ។ ប៉ុន្តែក្នុងចំណោមអ្នកគាំទ្រទាំងនោះគ្មានរណាម្នាក់ដែលបានដឹងថាIdol ដ៏ស្រស់ស្អាតម្នាក់នេះមានអាយុប៉ុន្មាននោះទេ ។

រហូតដល់ប៉ុន្មានថ្ងៃមុននេះ Risa ក៏បង្ហើយប្រាប់គ្រប់គ្នានូវអាយុពិតរបស់នាង ប៉ុន្តែជាមួយការពិតនោះអ្នកគាំទ្រមួយចំនួនបែរជាមិនជឿនាងទៅវិញ ខណៈដែលអ្នកគាំទ្រខ្លះទៀតបានបញ្ចេញនូវអារម្មណ៍ភ្ញាក់ផ្អើល (ទាយទៅមើល ចាស់ជាងមុខ ឬ មុខចាស់ជាង!) ។

តាមរយៈការបង្ហោះរបស់តារារូបស្រីនេះបានឲ្យដឹងថា ថ្វីត្បិតតែមុខមើលទៅដូចមនុស្សស្រីដែលមានវ័យក្រោម ៣០ឆ្នាំក៏ពិតមែន ប៉ុន្តែអាយុពិតរបស់នាងគឺនៅឆ្ងាយពី ៣០គួរសមដែរ គឺក្បែរ ៥០ ឯណោះ (អាយុ ៤៧ឆ្នាំ) ។ ដែលនេះហើយជាមូលហេតុដែលគ្រប់គ្នាស្ទើរតែមិនជឿ ព្រោះថាមនុស្សស្រីអាយុក្បែរ ៥០ បែបនេះបែរជាមានមុខមាត់ស្រស់ស្អាត គ្មានភាពជ្រាវជ្រួញ រហូតដល់នារីវ័យ ២០ ឆ្នាំមួយចំនួនស៉ំខ្មាស់បែបនេះ ។

Loading...

សាកមកទស្សនារូបថតខ្លះៗរបស់តារាស្រីដែលឃើញមុខចង់ហៅអូន តែដឹងអាយុចង់ហៅអ៊ំ បន្តិចទៅមើល តើអ្នកគិតថាមុខប៉ុណ្ណឹងសមតែអាយុប៉ុន្មាន ?

ប្រភពៈ boredpanda

Loading...