ទីក្រុងខ្មោចដ៏គួរឱ្យព្រឺក្បាលទាំង១០ ដែលមិនងាយមានមនុស្សហ៊ានចូល

Loading...

ទីក្រុងខ្មោចជាទីក្រុង ដែលពីមុនធ្លាប់មានប្រជាជនរស់នៅដូចកន្លែងផ្សេងទៀតដែរ ប៉ុន្តែត្រូវបានគេបោះបង់ចោល។ ជួនកាលការបោះបង់ចោលនេះបណ្តាលមកពីសោកនាដកម្មនៅទីនោះ ឬហេតុផលផ្សេងទៀតដែលមិនអាចពន្យល់បាន ប៉ុន្តែប្រជាជនសម្រេចចិត្តបោះបង់ចោលផ្ទះរបស់ពួកគេជារៀងរហូត​ ជាក់ស្តែងដូចជា ទីក្រុងខ្មោចដ៏គួរឱ្យព្រឺក្បាលទាំង១០នេះ។

10. ក្រុង Herculaneum ប្រទេសអ៊ីតាលី

ក្រុង Herculaneum គឺជាក្រុងស្ថិតនៅតំបន់ជាមួយ Pompeii ប្រទេសអ៊ីតាលី។ ក្រុងនេះត្រូវបានបំផ្លាញនៅគ.សឆ្នាំ៧៩ ដោយសារការផ្ទុះឡើងនៃភ្នំភ្លើង Vesuvids។

9. ក្រុង Kayakoy ប្រទេសទួរគី

ក្រុង Kayakoy ពីមុនត្រូវបានគេស្គាល់ថា Lebessos ឬ Lebessus ដែលជាភូមិត្រូវគេបោះបង់ចោល ក្នុងប្រទេសទួរគី។ ក្រុងនេះត្រូវបានបង្កើតឡើងនៅទសវត្សឆ្នាំ១៧០០។ បន្ទាប់ពីសង្គ្រាមក្រិក-ទួរគី ដែលអូសបន្លាយអស់រយៈពេល ៣ឆ្នាំ ប្រជាជននៅទីនេះបានបោះបង់ចោលក្រុងរបស់ពួកគេហើយបានភៀសខ្លួនទៅប្រទេសក្រិក។ បន្ថែមលើនេះ នៅឆ្នាំ១៩៥៧ ការរញ្ជួយដីដ៏ខ្លាំងមួយបានបំផ្លាញអាគារជាច្រើនក្នុងភូមិ។ សព្វថ្ងៃនេះ Kayakoy នៅតែជាក្រុងដែលគ្មានមនុស្សរស់នៅ ហើយផ្ទះជិត ៥០០ខ្នងគឺនៅទទេ។

8. ក្រុង Belchite ប្រទេសអេស្ប៉ាញ

Belchite ជាភូមិចាស់នៅក្នុងខេត្ត Zaragoza ប្រទេសអេស្ប៉ាញ។ វាជាក្រុងដែលមានខ្មោចលង និងត្រូវបានគេបោះបង់ចោលបន្ទាប់ពីសង្គ្រាមស៊ីវិលអេស្ប៉ាញ។ អ្នកស្រុកមកពីតំបន់ជិតខាងបានអះអាងថាបានឮសម្រែក និងសម្លេងខ្មោចនៅក្នុងក្រុងនេះ។ ក្នុងអំឡុងសង្គ្រាមស៊ីវិលអេស្ប៉ាញ មនុស្សប្រុសស្រី និងកុមាររាប់ពាន់នាក់ត្រូវបានសម្លាប់ក្នុងរយៈពេលត្រឹមតែពីរសប្ដាហ៍នៅឆ្នាំ១៩៣៧។

7. ក្រុង Spinalonga ប្រទេសក្រិក

Spinalonga ជាកោះក្រិកដែលមានទីតាំងស្ថិតនៅក្នុងឈូងសមុទ្រ Elounda ។ នៅពេលប្រជាជនត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺ ពួកគេនឹងត្រូវគេចចេញ និងធ្វើបាបដោយសហគមន៍របស់ពួកគេ។ វត្ថុផ្ទាល់ខ្លួនរបស់ពួកគេនឹងត្រូវគេរឹបអូស ហើយពួកគេនឹងត្រូវបញ្ជូនទៅកោះ Spinalonga ប៉ុន្តែកោះនេះត្រូវបានគេបោះបង់ចោលនៅឆ្នាំ១៩៦២។

6. ក្រុង Fordlandia ប្រទេសប្រេស៊ីល

Fordlandia ជាក្រុងគ្មានមនុស្សរស់នៅមួយនៅក្នុងព្រៃទឹកភ្លៀងប្រទេសប្រេស៊ីល។ លោក Henry Ford ដែលជាមហាសេដ្ឋីរថយន្តដ៏ល្បីល្បាញម្នាក់បានមកដល់ក្រុងនេះនៅចុងឆ្នាំ១៩២០ ដើម្បីបង្កើតចម្ការកៅស៊ូធំបំផុតនៅលើភពផែនដី។ គាត់ត្រូវការជ័រកៅស៊ូដើម្បីផលិតសំបកកង់រថយន្តរបស់គាត់ ប៉ុន្តែភាគច្រើននៃកៅស៊ូនេះគ្រប់គ្រងដោយអ្នកដទៃ ដូចនេះហើយគាត់បានសម្រេចចិត្តបង្កើតក្រុមហ៊ុន Fordlandia នៅទីនេះ ប៉ុន្តែក្រោយមកមានបញ្ហាជាមួយកម្មករ។

Loading...

5. កោះ Hashima ប្រទេសជប៉ុន

កោះ Hashima ជាកោះដែលត្រូវគេបោះបង់ចោលនៅភាគខាងត្បូងប្រទេសជប៉ុន។ វាធ្លាប់ជាផ្ទះសម្រាប់កម្មកររ៉ែជាង ៥០០នាក់និងគ្រួសាររបស់ពួកគេ។ នៅពេលប្រេងឥន្ធនៈចូលមកជំនួសធ្យូងថ្មនៅក្នុងប្រទេសជប៉ុន អណ្តូងធ្យូងថ្មភាគច្រើនបានបិទទ្វាររួមទាំងនៅលើកោះ Hashima ដូចនេះហើយ​ កម្មករនៅលើកោះនេះបានសម្រេចបោះបង់ផ្ទះរបស់ពួកគេដោយសារគ្មានហេតុផលអ្វីត្រូវស្នាក់នៅទៀត។

4. ក្រុង Tyneham ចក្រភពអង់គ្លេស

មានទីតាំងស្ថិតនៅប្រទេសអង់គ្លេសភាគខាងត្បូងនៃ Dorest ក្រុង Tyneham ជាភូមិខ្មោចមួយដែលត្រូវបានគេបោះបង់ចោលនៅខែធ្នូឆ្នាំ ១៩៤៣។ ប្រជាជននៅ Tyneham ត្រូវបានគេបញ្ជាឱ្យចាកចេញពីភូមិ បន្ទាប់ពីភូមិត្រូវបានគ្រប់គ្រងដោយយោធា និងត្រូវបានផ្លាស់ប្តូរសម្រាប់ការហ្វឹកហ្វឺនយោធា។

3. ក្រុង Bodie រដ្ឋ​ California

Bodie មិនត្រឹមតែជាក្រុងដែលត្រូវបានគេបោះបង់ចោលប៉ុណ្ណោះទេ ប៉ុន្តែក៏មានមនុស្សជាច្រើនអះអាងថាក្រុងនេះមានខ្មោចលង ហើយជាខ្មោចការពារក្រុង។ ក្រុងនេះមានប្រជាពលរដ្ឋប្រហែលជា ៥.០០០ ទៅ ៧.០០០នាក់នៅត្រឹមឆ្នាំ១៨៧៩។ ក្រុងនេះត្រូវបានប្រកាសជាផ្លូវការថាជាក្រុងខ្មោចនៅឆ្នាំ១៩១៥។

2. Island of the Dolls ប្រទេសម៉ិចស៊ីកូ

នេះជាក្រុងខ្មោចមួយដ៏គួរឱ្យព្រឺក្បាលមួយនៅម៉ិចស៊ីកូ ដោយសារវាជាកោះដែលត្រូវបានគេបោះបង់ចោលទាំងស្រុង ខណៈដែលតំបន់ជុំវិញមានមនុស្សរស់នៅ។ រឿងព្រេងបាននិយាយថា មានក្មេងស្រីម្នាក់បានលង់ទឹកស្លាប់នៅកោះនេះជាច្រើនឆ្នាំមកហើយ។ តុក្កតាដែលមាននៅជុំវិញក្រុងត្រូវបានកាន់កាប់ដោយព្រលឹងរបស់នាង ដោយមានសាក្សីអះអាងថា​ បានលឺពួកគេនិយាយ និងនិយាយខ្សឹបខ្សៀវគ្នា ហើយក្បាលមានចលនា។

1. ក្រុង Pripyat ប្រទេសអ៊ុយក្រែន

នេះជាក្រុងខ្មោចដែលត្រូវបានដាក់ឈ្មោះតាមទន្លេ Pripyat ។ ក្រុងនេះមានប្រជាជនជាង ៤០.០០០នាក់មុនពេលគ្រាប់បែកនុយក្លេអ៊ែបំផ្លិចបំផ្លាញក្រុងនេះ ។ ក្រុងត្រូវបានគេជម្លៀសប្រជាជនចេញនៅថ្ងៃបន្ទាប់ពីគ្រោះមហន្តរាយChernobyl កើតឡើង ហើយមនុស្សរាប់ពាន់នាក់បានចាកចេញពីផ្ទះរបស់ពួកគេជារៀងរហូត។

ប្រភព៖ Wonderslist

Loading...