១៧សន្លឹកមានតែបុរសពិតទេទើបយល់ ស្រីៗគ្មានថ្ងៃយល់

Loading...

រឿងដែលគួរឲ្យអស់សំណើចគឺមានច្រើនបែប ច្រើនយ៉ាងណាស់។ តែរឿងដែលគួរឲ្យអស់សំណើចខ្លះគឺជារឿង Private ដែលមានតែអ្នកធ្លាប់ឆ្លងកាត់ទេទើបយល់និងអាចអស់សំណើចបាន។ ជាក់ស្ដែងខាងក្រោមនេះគឺជារឿងដែលគួរឲ្យអស់សំណើចមួយចំនួនដែលបុរសៗភាគច្រើននឹងសើចពេលដែលបានឃើញុ។ តែកុំភ្លេច Share ឲ្យគ្នាយើងមើលផងណា។ សូមអរគុណទុកមុនសំរាប់ការ Share៕

១. អ្នកខ្លះដឹង តែអ្នកខ្លះមិនដឹងទេ បើមិនដឹងសាកល្បងវាមើលទៅដឹងហើយ

២. មូលហេតុដែលប្រុសៗចូលចិត្តដាក់ដៃចូលក្នុងហោប៉ៅ

៣. ស្រីៗឆ្ងល់អត់ថា Mouse គេប្រើដៃស្ដាំសោះ តែអីបានប្រុសៗពេលខ្លះប្រើដៃឆ្វេងវិញ

៤. ថ្ងៃធម្មតា Vs ថ្ងៃនៅផ្ទះតែម្នាក់ឯង

៥. ពេលដែលរឹងតែប៉ុណឺង

៦. មានតែមនុស្សប្រុសទេដែលធ្លាប់គិតដល់របៀបនេះ

៧. ពេលខ្លះមិនដឹងថាមកពីអីដែរ

៨. ភាពខុសគ្នានៅពេលដែលសំរេចកាមរវាងមនុស្សនឹងមនុស្សស្រី

៩. សំរាប់មនុស្សប្រុសប្រើបានតែ៤នាក់ទេ

១០. ពេលងូតទឹក ចំណុចក្រហមគឺដុសខ្លាំង ចំណុចផ្សេងទៀតគឺទឹកកាត់

១១. ប្រសើនបើអ្នកយល់អ្នកគឺជាបុរសពិត មានតែបុរសពិតទេដែលយល់

១២. ស្រីគ្មានថ្ងៃយល់អារម្មណ៍នេះឡើយ ឈឺជាងសង្សារសុំបែកទៅទៀត

១៣. បន្ទប់ទឹកដែលប្រុសៗប្រាថ្នា

១៤. មនុស្សប្រុសដែលមានសង្សារប្រាកដជាធ្លាប់ឆ្លងកាត់ហើយ

១៥. ពេលដែលសើចសប្បាយ ក៏ជាពេលដែលភ័យបុកពោះដែរ

១៦. ពេលដែលទើបមកពីកាត់សក់និងកោរពុកមាត់វិញ

១៧. ពេលដែលសង្សារ ឬប្រពន្ធប្រើឲ្យកាន់កាបូប តែយើងខ្លាចគេថាអន់

ប្រភពៈ wtfintheworld

អត្ថបទទាក់ទង៖ ១២យ៉ាងដែលអ្នកធ្លាប់ឮក្នុងថ្នាក់ជីវវិទ្យាហើយនៅតែជឿដល់ឥលូវ ប៉ុន្តែវាមិនមែនជាការពិត

ពេលខ្លះវិទ្យាសាស្ត្រវិវត្តន៍ជឿនលឿនជាងកម្មវិធីសិក្សានៅសាលារៀនទៅទៀត ហើយបើគ្រូបង្រៀនមិនបានធ្វើបច្ចុប្បន្នភាពចំណេះដឹងរបស់ខ្លួនទៀតនោះ អាចនឹងបង្រៀនអ្វីដែលហួសសម័យ ឬដែលធ្លាប់តែបង្រៀនកន្លងមកដល់សិស្ស។ ដូចនេះហើយ ពេលខ្លះវាធ្វើឱ្យចំណុចមួយចំនួនដែលរៀននៅសាលាមានលក្ខណៈមិនត្រឹមត្រូវ ឬមិនមែនជាការពិត ជាក់ស្តែងដូចជាចំណុចទាំង១២យ៉ាងខាងក្រោម។

1. មនុស្សវិវត្តន៍មកពីសត្វស្វា

ជាទូទៅគេតែងយល់ថា មនុស្សវិវត្តន៍មកពីសត្វស្វា ប៉ុន្តែតាមពិតវាជាការយល់ខុស។ Darwin មិនបានអះអាងថាមនុស្សវិវត្តន៍ពីសត្វស្វានោះទេ ផ្ទុយទៅវិញលោកអះអាងថា ដោយសារតែភាពស្រដៀងគ្នាយ៉ាងច្រើនរវាងមនុស្សនិងសត្វស្វា ដូចនេះហើយមនុស្សនិងសត្វស្វាប្រហែលជាមានបុព្វបុរសតែមួយរួមគ្នាដែលបានរស់នៅកាលពីរាប់លានឆ្នាំមុន។

2. មនុស្សស្ថិតនៅលើគេនៃវដ្តអាហារឬខ្សែចង្វាក់អាហារ

ក្រុមអ្នកស្រាវជ្រាវបារាំងមួយក្រុមបានធ្វើការគណនាយ៉ាងច្បាស់លាស់អំពីទីតាំងរបស់មនុស្សក្នុងវដ្តអាហារ ឬខ្សែចង្វាក់អាហារ។ ផ្អែកលើឥរិយាបថនៃការបរិភោគរបស់មនុស្ស មនុស្សមិនស្ថិតនៅលើគេទេ ព្រោះថាដើម្បីក្លាយជាភាវៈដែលស្ថិតនៅលើគេ លុះត្រាតែភាវៈនោះស៊ីតែសាច់ភាវៈដទៃជាអាហារតែមួយមុខប៉ុណ្ណោះ ប៉ុន្តែតាមការពិតទៅមនុស្សបរិភោគទាំងសាច់ និងរុក្ខជាតិ ឬបន្លែផ្លែឈើរួមគ្នា។

3. ឆ្មា និងឆ្កែមើលឃើញតែពណ៌ស-ខ្មៅ

គេតែងតែជឿថាសត្វឆ្មា និងសត្វឆ្កែ អាចមើលឃើញតែពណ៌ខ្មៅនិងពណ៌សប៉ុណ្ណោះ។ ការជឿនេះមានឡើងចាប់ពីមានការពិសោធន៍មួយនៅឆ្នាំ១៩១៥។ បន្ទាប់មក ការធ្វើពិសោធន៍ក្រោយៗបានបង្ហាញថាឆ្មាអាចមើលឃើញពណ៌ ប៉ុន្តែមិនអាចមើលឃើញពណ៌ក្រហម ឬឃើញពណ៌ក្រហមស្រាលជាងមនុស្ស។ ដូចគ្នាដែរ សត្វឆ្កែគឺងងឹតតែពណ៌ខ្លះ ហើយមិនអាចបែងចែករវាងពណ៌ក្រហមនិងពណ៌ទឹកក្រូចប៉ុណ្ណោះ ប៉ុន្តែមិនមានបញ្ហាចំពោះពណ៌ផ្សេងទៀតឡើយ។

Loading...

4. មនុស្សមានវិញ្ញាណតែ៥

ជាទូទៅគេតែងនិយាយថា មនុស្សមានវិញ្ញណចំនួន៥ ប៉ុន្តែតាមការពិតប្រសិនបើវិញ្ញាណជាផ្លូវ ឬរបៀបដែលខួរក្បាលទទួលបានព័ត៌មានពីពិភពលោកជុំវិញនោះ មនុស្សមានវិញ្ញាណច្រើនជាង ៥ ដែលអាចត្រូវបានដាក់ឈ្មោះ។ ភាពឃ្លាន ការស្រេកទឹក និងការឈឺចាប់ជារឿយៗក៏ត្រូវបានគេដាក់ឈ្មោះថាជាវិញ្ញាណដែរ ព្រោះវាផ្តល់នូវព័ត៌មានអំពីស្ថានភាពរាងកាយរបស់យើង។ បញ្ជីឈ្មោះវិញ្ញាណអាចមានច្រើនទៀតអាស្រ័យលើនិយមន័យនៃពាក្យវិញ្ញាណដែលគេប្រើ។

5. អណ្តាតស្គាល់រសជាតិតាមផ្នែករបស់វា

អ្នកប្រហែលជាធ្លាប់លឺថា អណ្តាតមាន៤ផ្នែករសជាតិផ្សេងៗគ្នាដូចជា ផ្អែម ជូរ ប្រៃ និងល្វីង ហើយសន្មតថារសជាតិនៃអាហារត្រូវបានកំណត់នៅក្នុងផ្នែកជាក់លាក់ទាំងនេះ។ ប៉ុន្តែតាមការពិតទៅ អណ្តាតរបស់មនុស្សទាំងមូលអាចស្គាល់រសជាតិបានទាំងអស់ មិនមែនតាមផ្នែករសជាតិដូចការលើកឡើងទេ។ គំនិតអំពីផែនទីរសជាតិរបស់អណ្តាតនេះមានតាំងពីឆ្នាំ១៩០១ ហើយត្រូវបានគេបង្ហាញថាជាការយល់ខុសជាច្រើនដង។

6. ស្ករធ្វើឱ្យក្មេងមានសកម្មភាពហួសហេតុ

ឪពុកម្តាយជាច្រើនជឿថាមានទំនាក់ទំនងរវាងសកម្មភាពហួសហេតុក្មេងៗ និងរបបអាហាររបស់ពួកគេ ប៉ុន្តែតាមការពិត ការសិក្សាភាគច្រើនមិនអាចរកឃើញទំនាក់ទំនងរវាងការបរិភោគជាតិស្ករនិងអាកប្បកិរិយារបស់ក្មេងនោះទេ។

7. Lemming (សត្វតូចៗដូចកណ្តុរ)សម្លាប់ខ្លួនជាច្រើន

ពាក្យចចាមរ៉ាមដ៏មានប្រជាប្រិយភាពបំផុតមួយគឺថាសត្វ Lemming បានធ្វើអត្តឃាតខ្លួនឯងដោយលោតចេញពីច្រាំងចំណោតថ្ម។ ការពិត ពាក្យចចាមរ៉ាមនេះចេញមកពីខ្សែភាពយន្ត Disney ដែលមានចំណងជើងថា Wild Wilderness ដែលមានឈុតឆាកសត្វទាំងនេះលោតចេញពីច្រាំងចំណោតថ្មដោយខ្លួនពួកវា។ មែនទែនទៅនេះជាអាកប្បកិរិយាជាធម្មតារបស់ពួកវា នៅពេលធ្វើចំណាកស្រុកដើម្បីរកកន្លែងរស់នៅថ្មី។

8. សត្វអូទ្រីសលាក់ខ្លួនដោយដាក់ក្បាលនៅក្នុងខ្សាច់

គេតែងនិយាយថា នៅពេលសត្វអូទ្រីសខ្លាច ពួកវាតែងយកក្បាលលាក់ចូលក្នុងខ្សាច់ ប៉ុន្តែតាមការពិតទៅ នៅពេលសត្វអូទ្រីសមានអារម្មណ៍ថាមានគ្រោះថ្នាក់ ពួកវាព្យាយាមរត់ចេញពីគ្រោះថ្នាក់។ ប្រសិនបើពួកវាមិនអាចរត់គេចខ្លួន ពួកវាផ្តួលខ្លួននឹងដីហើយសម្ងំស្ងៀម។ ពួកវាដាក់ក្បាលក្នុងខ្សាច់ តែនៅពេលពួកវាលេបគ្រួសនិងខ្សាច់ដើម្បីជួយរំលាយអាហារ ឬនៅពេលពួកវាជីករន្ធធ្វើសំបុកប៉ុណ្ណោះ។

9. សត្វត្រី Goldfish មិនអាចចាំអ្វីលើសពីមួយវិនាទី

អ្នកដែលមានការចងចាំមិនសូវពូកែច្រើនប្រៀបធៀបខ្លួនទៅនឹងត្រី Goldfish ដែលគេជឿថាអាចចងចាំត្រឹមតែ ៣វិនាទីប៉ុណ្ណោះ។ ប៉ុន្តែតើវាជាការពិតឬ? ការពិសោធន៍ជាច្រើនបានបង្ហាញថា ត្រីដែលត្រូវបានបង្វឹកឱ្យឆ្លើយតបទៅនឹងសម្លេងជាក់លាក់មួយចំនួន វាអាចចងចាំនិងឆ្លើយតបទៅនឹងសម្លេងនោះរាប់ខែបន្ទាប់ពីការហ្វឹកហាត់។ ជាក់ស្តែងត្រី Goldfish អាចចងចាំបានដល់រយៈពេល៣ខែ។

10. មនុស្សមិនអាចដុះកោសិកាខួរក្បាលថ្មី

វាជាការយល់ច្រឡំមួយដែលថានៅពេលកោសិកាខួរក្បាលស្លាប់ មិនមានកោសិកាថ្មីលេចឡើង។ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថាខួរក្បាលរបស់យើងនៅតែបន្តផលិតកោសិកាថ្មីជានិច្ច។ ដំណើរការនេះត្រូវបានគេហៅថា neurogenesis ។

11. មានសរសៃឈាមដែលមានពណ៌ខៀវ

តាមពិតទៅ ការដែលយើងមើលឃើញសរសៃឈាមរបស់យើងមានពណ៌ខៀវ គឺវាគ្រាន់តែកើតឡើងដោយសារតែរលកពន្លឺឆ្លុះបញ្ចាំងពីស្បែករបស់យើងប៉ុណ្ណោះ។ សរសៃឈាមរបស់មនុស្សនៅតែមានពណ៌ក្រហមព្រោះឈាមមនុស្សគឺក្រហម។

12. សត្វអូដ្ឋរក្សាទុកទឹកនៅក្នុងបូករបស់វា

វាជាការពិតដែលសត្វអូដ្ឋអាចរស់នៅបានច្រើនថ្ងៃដោយមិនមានទឹក ប៉ុន្តែមិនមែនដោយសារវារក្សាទុក ទឹកនៅក្នុងបូករបស់វា ដូចដែលមនុស្សទូទៅគិតនោះទេ។ បូកនេះគឺរក្សាទុកជាលិកាខ្លាញ់មិនមែនទឹកនោះទេ។ ជាលិកានេះផ្តល់ឱ្យសត្វអូដ្ឋនូវថាមពលជាច្រើនថ្ងៃ ទោះមានកង្វះអាហារនៅវាលខ្សាច់។

ប្រភព៖ Brightside

Loading...