សុភាសិតដែលពោរពេញដោយអត្ថន័យមកពីជុំវិញពិភពលោក

Loading...

សុភាសិតគឺជា​ឃ្លា​​​ខ្លី​ៗ តែ​មាន​អត្ថន័យ​​ជ្រៅ​ជ្រះ​ ​​ជា​​ឱវាទ​ល្អៗ​​ដែល​មាន​ប្រយោជន៍​គួរ​រៀន​គួរ​ស្តាប់ ។

យើងធ្លាប់តែអាននអានពីសុភាសិតរបស់ខ្មែរ ឥលូវសាកមកអានសុភាសិតរបស់បរទេសវិញម្ដង ។ ខាងក្រោមនេះគឺជាសុភាសិតល្អ និងពោរពេញដោយអត្ថន័យដែលត្រូវបានប្រមូលផ្ដ៉ំយកមកពីបណ្ដាប្រទេសជាច្រើននៅជ៉ំវិញពិភពលោក ។

១ សុភាសិតរបស់កេនយ៉ា ៖

នៅពេលដំរីប្រយុទ្ធគ្នា អ្នកដែលឈឺចាប់គឺជាស្មៅ

សុភាសិតនេះមានន័យថា បើសិនជាប្រទេសដែលមានអំណាច ឬ មនុស្សដែលមានអំណាចប្រកួតគ្នា អ្នកដែលរងគ្រោះគឺជាប្រទេសតូចៗ ឬ ប្រជាជនសាមញ្ញ ។

២ សុភាសិតរបស់ស៊ុយអែត ៖

ខ្នើយគឺជាអ្នកប្រឹក្សាដ៏ល្អបំផុត

សុភាសិតនេះមានន័យថា នៅពេលដែលអ្នកជួបបញ្ហា សូមសម្រាក ពីព្រោះតែការសម្រាកគ្រប់គ្រាន់អាចធ្វើឲ្យអ្នកមានអារម្មណ៍ប្រសើរឡើងហើយអាចនឹងរកដំណោះស្រាយបាននៅថ្ងៃបន្ទាប់

៣ សុភាសិតរបស់កេនយ៉ា ៖

កន្លែងរអិលមិនស្គាល់ស្ដេចនោះទេ

សុភាសិតនេះមានន័យថា បើទោះបីជាអ្នកខ្ពង់ខ្ពស់មានអំណាចខ្លាំងបែបណាក៏ដោយ អ្នកក៏នៅតែជាមនុស្សដែរ ។

៤ សុភាសិតរបស់ទួរគី ៖

បើទោះបីជាទឹកជំនន់ជនលិចទូទាំងពិភពលោក ក៏ទាទឹកមិនមានបញ្ហាដែរ

សុភាសិតនេះមានន័យថា អ្វីដែលអាក្រក់សម្រាប់អ្នក មិនប្រាកដថាវានឹងអាក្រក់សម្រាប់អ្នកដទៃនោះទេ ។

៥ សុភាសិតរបស់ជប៉ុន ៖

កង្កែបនៅក្នុងអណ្ដូងមិនអាចឃើញសមុទ្រដ៏អស្ចារ្យ​

សុភាសិតនេះមានន័យថា នៅមានអ្វីជាច្រើនទៀតដែលអ្នកមិនបានដឹង ព្យាយាមមើលពិភពលោកឲ្យបានទូលំទូលាយជាងនេះ ។

៦ សុភាសិតរបស់រុស្ស៉ី ៖

ដើម្បីរស់នៅជាមួយចចក អ្នកត្រូវតែចេះលូដូចជាចចក

សុភាសិតនេះមានន័យថា ក្នុងស្ថានភាពគ្រោះថ្នាក់អ្នកត្រូវតែចេះបត់បែន ។

Loading...

៧ សុភាសិតរបស់ រ៉ូម

ការស្រេកឃ្លានគឺជាទឹកជ្រលកដ៏ល្អបំផុត

សុភាសិតនេះមានន័យថា នៅពេលដែលអ្នកឃ្លានកាន់តែខ្លាំង គ្រប់យ៉ាងសុទ្ធតែឆ្ងាញ់ ។

៨ សុភាសិតរបស់ Gaelic

ឆ្មាពាក់ស្រោមជើង មិនអាចចាប់កណ្ដុរបាននោះទេ

សុភាសិតនេះមានន័យថា ការប្រុងប្រយ័ត្ននិងចេះគួរសមមិនអាចដោះស្រាយបញ្ហាទាំងអស់បានទេ។

 

៩ សុភាសិតរបស់វេលស៍ ៖

ដំឡូងបារាំងមួយបាវប្រាកដជាមានស្អុយមួយ

សុភាសិតនេះមានន័យថា ក្នុងចំណោមមនុស្សមួយក្រុមប្រាកដជាមនុស្សម្នាក់ជាមនុស្សអាក្រក់ ។

១០ សុភាសិតរបស់អ៉ីស្លង់

ធុងទទេតែងតែបញ្ចេញសំឡេងឮជាងធុងដែលពេញ

សុភាសិតនេះមានន័យថា មនុស្សដែលនិយាយច្រើន ច្រើនតែមិនដឹងច្រើនដូចជាអ្វីដែលគេនិយាយចេញមក ។

១១ សុភាសិតរបស់ អេត្យូពី

នៅពេលដែលសំបុក្រពីងពាងប្រមូលផ្ដ៉ំគ្នា សូម្បីតែតោក៏អាចរ៉ំជាប់ដែរ

សុភាសិតនេះមានន័យថា ការសហការគ្នាអាចសម្រេចកិច្ចការធំ ។

១២ សុភាសិតរបស់ ប៉ូឡូញ

អ្នកដែលជីករណ្ដៅឲ្យអ្នកដទៃធ្លាក់ចូល នឹងធ្លាក់ចូលរណ្ដៅនោះដោយខ្លួនឯង

សុភាសិតនេះមានន័យថា បើសិនជាអ្នកធ្វើអាក្រក់ដាក់អ្នកដទៃ អ្នកនឹងទទួលវាវិញមិនខាន ។

១៣ សុភាសិតជប៉ុន

ដួល ៧ ដងត្រូវតែងើប ៨ ដង

សុភាសិតនេះមានន័យថា ក៉ំបណ្ដោយឲ្យបរាជ័យរារាំងអ្នកទៅកាន់ជោគជ័យ ។

១៤ សុភាសិតរបស់ចិន

ដើមឈើបេះពីដើមតែមួយគង់តែមានរស់ជាតិខុសគ្នា

សុភាសិតនេះមានន័យថា សមាជិកគ្រួសារតែមួយ មិនមែនសុទ្ធតែចារឹតដូចគ្នានោះទេ ។

ប្រភព ៖ WTF

Loading...