៤ ឆ្នាំថ្ងៃណាក៏ថតរូបជាមួយនឹងម្ដាយខ្លួនស្ទីលដដែលក្នុងរថយន្តដែរ ប៉ុន្តែរូបថតចុងក្រោយបែរជាធ្វើឲ្យគ្រប់គ្នាស្រក់ទឹកភ្នែក

Loading...

នារីវ័យក្មេងម្នាក់ដែលប្រើប្រាស់គណនី Twitter ឈ្មោះថា @nanatat07 បានធ្វើការបង្ហោះរូបថតជាច្រើនសន្លឹកដែលនាងបានថតជាមួយនឹងម្ដាយរបស់នាងក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ ។

រូបថតទាំងនោះសុទ្ធតែជារូបថតដែលនាងនិងម្ដាយរបស់នាងអង្គុយក្នុងរថយន្តកាន់តែភេសជ្ជៈ និងចំណីអាហារ ហើយ Selife ជាមួយគ្នា ប៉ុន្តែចម្លែកអីតែរូបថតចុងក្រោយដែលនាងថតជាមួយនឹងម្ដាយរបស់នាងគឺមិនមែននៅក្នុងរថយន្តទៀតនោះទេ ប៉ុន្តែវាគឺជាផ្នូរទៅវិញ ហើយអ្នកដែលកប់នៅក្នុងផ្នូរនោះគឺជាម្ដាយរបស់នាង ។

ភ្ជាប់ជាមួយនឹងរូបថតទាំងនោះ នាងបានសរសេរថា “ម្សិលមិញគឺជាថ្ងៃចុងក្រោយនៃថ្នាក់វិទ្យាល័យរបស់នាង ហើយក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះនាងតែងតែថតរូបជាមួយនឹងម្ដាយរបស់នាងមុនពេលចូលរៀន និងក្រោយពេលចេញពីរៀន ។

សូមទស្សនារូបថតរបស់នាងទាំងអស់គ្នា ៖

ឆ្នាំទី ១

ឆ្នាំទី ២

ឆ្នាំទី ៣

Loading...

ឆ្នាំទី ៤

ជាមួយនឹងរូបថតចុងក្រោយនេះនាងក៏បានសរសេរបន្ថែមផងដែរថា “គាត់មិនអាចថតរូបចុងក្រោយជាមួយនឹងខ្ញ៉ំបានទេ ប៉ុន្តែកម្លាំង (ចិត្ត) របស់គាត់បានជំរុញខ្ញ៉ំឲ្យនៅតែរឹងម៉ាំក្នុងកំឡុងពេលនោះ ។ រាល់ការប្រឹងប្រែងរបស់ខ្ញ៉ំគឺសម្រាប់គាត់ ។

ជាមួយនឹងរូបថត និងសារទាំងអស់នេះ វាបានធ្វើឲ្យមនុស្សជាច្រើនបានមានអារម្មណ៍ក្តុកក្តួលជាខ្លាំង ជាមួយគ្នានោះពួកគេក៏បានបញ្ចេញមតិដើម្បីចូលរួមលើកទឹកចិត្តដ៏នារីវ័យក្មេងដែលទើបតែបាត់បងម្ដាយរបស់ខ្លួននេះឲ្យមានភាពរឹងម៉ាំបន្តទៅមុខទៀត ។

ប្រភព ៖ Boredpanda

Loading...