ការហាមប្រាមប្លែកដែលគេប្រើនៅតាមប្រទេសមួយចំនួនលើសកលលោក

Loading...

តាមបណ្ដាប្រទេសនីមួយៗគឺមានការកំណត់ច្បាប់ខុសៗពីគ្នា ព្រោះតែយោងទៅតាមភាពជាក់ស្ដែង ទំនៀមទម្លាប់ឬរបត់នៃការរស់នៅរបស់ប្រជាជន យ៉ាងណាកិច្ចការមួយចំនួនអ្នកធ្វើស្របច្បាប់នៅក្នុងប្រទេសអ្នកប៉ុន្តែវាអាចជាទង្វើខុសច្បាប់ក្នុងប្រទេសដទៃ ជាក់ស្ដែងច្បា់ទាំងនេះគឺមិនហាមប្រាមនោះទេនៅក្នុងប្រទេសយើង ។

1. មិនអាចផ្ទុកដំឡូងលើស៥០គីឡូក្រាម

នៅភាគខាងលិចនៃប្រទេសអូស្ដ្រាលីគេបានកំណត់ច្បាប់មួយដែលហាមឃាត់ប្រជាជនក្នុងការទិញដំឡូងម្ដងលើសពី៥០គីឡូក្រាមនោះទេ ។ ដែលនេះជាការទិញទំនិញមានកំណត់ ហើយបើអ្នកទិញលើសនោះខាងទីផ្សារសាជីវកម្មដំឡូង ( Potato Marketing Corporation ) មានសិទ្ធនិងពិន័យអ្នក ។

2. មិនអនុញ្ញាតអោយមានការបិទក្រដាសស្វែងរករបស់ហើយផ្ដល់រង្វាន់នោះទេ

នៅតាមបណ្ដាប្រទេសជាច្រើនសិទ្ធិនៃការបិទក្រដាសដ់ម្បីស្វែងរករបស់ដែលបាត់ដែលមានបញ្ជាក់ថាផ្ថល់រង្វាន់ដល់អ្នកដែលរកឃើញ ។ ប៉ុន្តែទង្វើមួយនេះបែរជាខុសច្បាប់ទៅវិញក្នុងរដ្ឋធានី Tasmania ។

3. មិនអនុញ្ញាតអោយបើកទឹកបង្ហូរក្នុងចានបង្គន់លើសពីម៉ោង១០យប់

វារឿងអាក្រក់សម្រាប់នារីមានផ្ទៃពោះ ឬអ្នកដែលក្រោកឡើងបត់ជើងនៅពេលយប់ក្នុងប្រទេសស៊ុយអែត ព្រោះតែគេមិនអនុញ្ញាតអោយអ្នកបើកទឹកបង្ហូរ សម្រាប់សម្អាតចានបង្គន់លើសពីម៉ោង១០យប់ឡើយព្រោះគេចាត់ទុកថាវាជាការរំខានដោយសម្លេង ។

4. នៅសាំងហ្គាពួរមិនអនុញ្ញាតអោយអ្នកទំពារស្ករកៅស៊ូ

នៅក្នុងប្រទេសសាំងហ្គាពួរមានច្បាប់ដ៏តឹងរឹងមួយគឺមិនអនុញ្ញាតអោយទំំពារស្ករកៅស៊ូ បើសិនជាមានមន្ត្រីប៉ូលីសប្រទះឃើញអ្នកនិងត្រូវមានទោសឬទទួលការពិន័យ ហើយមូលហេតុនៃការបង្កើតច្បាប់នេះគឺរក្សាទីសារធារណៈអោយស្អាត ។

5. មិនអនុញ្ញាតក្នុងការអោយចំណីសត្វព្រាបនោះទេ

Loading...

ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូបានកំណត់ច្បាប់មួយគឺមិនអនុញ្ញាតអោយអ្នកណាម្នាក់ផ្ដល់ចំណីដល់សត្វព្រាបឡើយក្នុងបរិបេណកំណត់របស់ទីក្រុង ។ យ៉ាងណាគេក៏បានបង្កើតគេហទំព័រមួយដែលពន្យល់ពីហេតុផលដែលមិនគួរអោយចំណីដល់សត្វព្រាបទាំងនោះផងដែរ ។

6. បើហ៊ានតែភ្លេចថ្ងៃកំណើតប្រពន្ធអ្នកនិងទទួលទោស

បើសិនជាអ្នកភ្លេចនៅថ្ងៃកំណើតរបស់ភរិយាអ្នកត្រៀមខ្លួនទទួលការពន័យអោយហើយព្រោះនេះជាបទល្មើសមួយដែលបានចែងក្នុងប្រទេស Samoa ហើយកុំភ្លេចជូនកាដូរដល់នាងផង ។

7. ការចិញ្ចឹមត្រីត្រូវបានហាមឃាត់

ការចិញ្ចឹមត្រីដើម្បីទៅគ្រាន់មើលកម្សាន្តក្នុងផ្ទះគឺជារឿងធម្មតាក្នុងប្រទេសជាច្រើនប៉ុន្តែសម្រាប់ប្រទេសក្រិគឺត្រូវបានហាមឃាត់គេគិតថាអ្នកគឺជាមនុស្សឃោឃៅឃុំឃាំងសត្វដើម្បីការសប្បាយផ្ទាល់ខ្លួន ។

8. ហាមបត់ជើងតូចក្នុងសមុទ្រ

អ្នកគ្រប់គ្នាមិនអនុញ្ញាតអោតបត់ជើងតូចក្នុងសមុទ្រនានាក្នុងប្រទេសព័រទុយហ្គាល់នោះទេ ថ្វីត្បិតតែពិបាករកអ្នកល្មើសតែនេះជាច្បាប់មួយដែលក្រើនរំលឹកអោយមនុស្សចេះភ្ញាក់ខ្លួនផ្ដល់គោរពនិងជួយថែរក្សាបរិស្ថានសមុទ្រអោយល្អវាមិនពិបាកគ្រាន់តែដើរទៅកាន់បន្ទប់ទឹកតែមួយភ្លែតនោះ ។

9. អនុញ្ញាតអោយមានឆ្លងផ្លូវជាអំពើខុសច្បាប់

ប្រសិនបើអ្នកជាម្ចាស់មាន់នៅក្នុងរដ្ឋ Quitman ប្រទេស Georgia, វាជាការខុសច្បាប់ដើម្បីឱ្យពួកវាឆ្លងកាត់ផ្លូវ ។ បើសិនមានគ្រោះថ្នាក់ដោយសារមាន់ម្ចាស់និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។

10. ស្បែកជើងកែងត្រូវបានហាមឃាត់

បើសិនជាអ្នកទៅកម្សាន្តនៅកន្លែងប្រាសាទឬសំណង់បុរាណនានានារីគួរប្រាកដជាមិនពាក់ស្បែកជើងកែងដើម្បីដើរនៅទីនោះ នោះទេ ជាក់ស្ដែងច្ាប់នៅក្នុងប្រទេសក្រិចគឺហាមឃាត់មិនអោយមានជាដាច់ខាត យ៉ាងណានេះជាការហាមឃាត់ដ៏ត្រឹមត្រូវព្រោះស្បែកជើងកែងអាចនិងងាយធ្វើអោយរបេះថ្មដែលជាផ្លូវដើរជាដើមជាមួយកែងតូចស្រួច ។

Loading...