​១៥ ​សន្លឹក​ធ្វើ​ឱ្យ​អ្នករំភើប និងក្ដុកក្តួលក្នុងពេលតែមួយ

Loading...

ជារឿង​គួរ​ឱ្យ​សោកស្តាយ​ណាស់​ ពួក​យើង​បាន​លាក់​ពី​អារម្មណ៍​ពិត​របស់​យើង​ជារៀង​រាល់​ថ្ងៃ​ ហើយ​បេះដូង​របស់​យើងឡើង​រឹង​​ដូច​បាន​ស្រោប​ជាមួយអ្វីមួយចឹង។ អត្ថបទថ្ងៃនេះ​ គឺ​ត្រូវ​បាន​សរសេរ​ឡើង​ដើម្បី​ធ្វើ​​អ្នក​អាច​បញ្ចេញអារម្មណ៍​ទាំងនោះ​ចេញ​មក។ អ្នក​មាន​អារម្មណ៍​រំភើប​ នៅ​ពេល​ដែល​អ្នក​ឃើញ​បុរស​អាយុ​៦៧​ឆ្នាំ​បាន​បញ្ចាប់​ថា្នក់​បរិញ្ញាបត្រ​។ អ្នក​នឹង​មាន​អារម្មណ៍​ខ្លោច​ផ្សារ​ដល់​នារី​ម្នាក់​ដែល​មិត្តប្រុស​របស់​នាង​បាន​ស្លាប់​ត្រឹម​តែ​៧​អាទិត្យ​មុន​ពេល​រាត្រីស្រមោល​ស (Prom Night)។

អ្នក​វិទ្យាសាស្ត្រ​អាយុ​១០៤​ឆ្នាំ​ មក​លេង​ចៅ​ប្រុស​របស់​គាត់​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​មន្ទីរ​ពេទ្យ​នៅប្រទេស​ស្វីស​ដើម្បី​បញ្ចប់​ជីវិត​របស់​គាត់​ ដើម្បីបរិច្ជាកដល់មន្ទីរពេទ្យ

ម្តាយ​របស់​ខ្ញុំ​ទើ​ប​បញ្ចប់​ការសិក្សា​ផ្នែកគិលានុបដ្ឋាយិកានៅ​អាយុ​៤៤​ឆ្នាំ​។ នេះ​ជារូបភាព​របស់​គាត់​ឈរ​ថត​នៅពី​សាលា​របស់គាត់​។ គាត់​ចង់​ឱ្យ​ខ្ញុំ​ប្រាប់​អ្នកទាំងអស់គ្នាថា “វាគ្មាន​រឿង​អ្វីត្រូវ​យឺត​ពេល​នោះទេ​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​អ្នក”

“ទារកអាយុ ១ ខួប និង​ជីដូន​របស់គេអាយុ៩៧​ឆ្នាំ”

“ខ្ញុំអាយុ​៦៥​ឆ្នាំ ហើយ​ខ្ញុំ​ទើប​តែ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ។ មិន​មែន​ចាស់​រៀន​មិនកើត​នោះ​ទេ”

“ថ្ងៃនេះ​មាន​សត្វ​ឃ្មុំ​នឿយ​ហត់​មួយ​មក​ទុំ​លើ​អាវ​របស់​ខ្ញុំ។ ខ្ញុំ​បាន​ដាក់​នំ​ឱ្យ​វា​ស៊ី​បន្តិច​ ហើយ​វា​មាន​កម្លាំង​ហោះ​ទៅ​​ទៀត”

“បញ្ចប់​ការសិក្សា១៥​ឆ្នាំ​​ពី​សកលវិទ្យាល័យ ក្រោយ​ពី​ព្យាយាម​ធ្វើ​ការ​ពេញ​ម៉ោង​ និងធ្វើ​ឱ្យ​ជីវិត​របស់​ខ្ញុំ​មាន​តុល្យភាព។ ខ្ញុំ​បាន​រៀបការ មាន​កូនស្រី​២ និង​មាន​ផ្ទះមួយ។ កំពុង​តែ​ព្យាយាម​ថតរូប​បញ្ចប់ការសិក្សា​ជាលក្ខណៈគ្រួសារ។​​”

ប្រុស​របស់​ខ្ញុំ​បាន​ឈប់​ផឹក​ស្រា​ជិត​៣ខែហើយ ហើយ​បាន​ចាប់​ផ្តើម​រៀនអំពីចម្លាក់ឈើ​ដើម្បី​ឈប់​គិត​រឿង​ផឹក​ស្រា។ នេះ​គឺ​ជា​ស្នាដៃ​របស់​“មិត្តគាត់​”

Loading...

នេះ​គឺ​ជា“​ពេល​វេលា​មួយ​ដែល​កូនស្រី​របស់​ខ្ញុំ​បាន​ឃើញ​សមុទ្រជាលើក​ដំបូង​”

“គោលដៅ​របស់​ខ្ញុំ​គឺ​បញ្ចប់​ការសិក្សា​មុន​អាយុ​១០០​ឆ្នាំ​ ឥលូវ​នេះ​ខ្ញុំ​បាន​សម្រេច​វា​មុន​៣៣​ឆ្នាំ​ឯណោះ”

“កន្លង​ផុតទៅ​៦៣​ឆ្នាំ​ហើយ​ លោកយាយ​របស់​ខ្ញុំ​នៅ​តែ​ពាក់​ឈុត​កូន​ក្រមុំ​របស់​គាត់​ល្មម”

“មិត្តប្រុស​របស់​ខ្ញុំ​ទើ​ប​តែ​ស្លាប់​៧អាទិត្យមុន មុនពេល​រាត្រី​ស្រមោលស។ ពី​ការ​រាំ​ជាមួយគ្នា​លើក​ដំបូង​ ទៅជា​ការរាំ​លើក​ចុង​ក្រោយ” 😭

“ជូន​ម្តាយ​យាយ​របស់​ខ្ញុំ​ទៅ​មជ្ឈមណ្ឌលមនុស្សចាស់របស់គាត ។ គាត់​បាន​ជួប​ជាមួយ​ស្ត្រីម្នាក់​ដែល​នាង​មានឈ្មោះ​ដូចគ្នា ហើយ​ពួកគាត់​បាន​កាត់​ដៃគ្នា​នៅ​ពេល​មើលទូរទស្សន៍”

“គ្រប់យ៉ាង​គ្មានការប្រែប្រួល”

“នារី​ម្នាក់​បាន​ហៅឲ្យឪពុក​របស់​ខ្ញុំ​ឈប់នៅ​ស្ថានីយ៍​ចាក់​សាំង​មួយ ហើយ​សួរ​ថា​តើ​នាង​អាច​គូររូប​គាត់​បាន​ទេ។ គាត់​ឆ្លើយ​ថា​បាន។ នាង​បានថត​រូប​ឪពុក​របស់​ខ្ញុំ​និងកត់​អាស័យដ្ឋាន​របស់​គាត់​ ។ ក្រោយគូររួចនាងក៏​បាន​យក​រូប​គំនូរនោះមកដល់​ផ្ទះ​ឪពុក​របស់​ខ្ញុំ​នៅ​ប៉ុន្មានថ្ងៃ​បន្ទាប់​​”

ប៉ុន្មាន​ឆ្នាំ​នេះ បុរស​ម្នាក់នេះ​តែងតែ​កាន់​រូបថត​ម្តាយ​របស់​គាត់​ ហើយ​ស្វាគមន៍​សមាជិក​នៃ​ក្បួន​ដង្ហែរ​ដែល​បាន​ឧទ្ទិស​ដល់​ទិវាជ័យជំនះ​នៅ​ប្រទេស​រុស្សី ។ ប៉ុន្តែគាត់​មិនបាន​មក​នៅ​ក្នុង​ឆ្នាំ​នេះ​ទេ​ពីព្រោះ​គាត់​បាន​លាចាក​លោក​នេះ​ហើយ​នៅ​អាយុ​៩៧​ឆ្នាំ​ ។

ដកស្រង់ ៖ Brightside

Loading...