រូបថតបោកប្រាស់ទាំង ១២ សន្លឹកដែលធ្វើឲ្យមនុស្សស្ទើរតែកន្លះផែនដីចាញ់បោកវា

Loading...

គេតែងតែនិយាយថាថ្នាំគឺជាអាវុធមុខពីរ អាចជួយសង្គ្រោះជីវិតមនុស្ស ហើយក៏អាចសម្លាប់មនុស្សបានដែរ ឯកម្មវិធី Photoshop ក៏ដូចគ្នា វាអាចធ្វើឲ្យរូបថតមួយសន្លឹកមានភាពទាក់ទាញសម្រាប់ប្រើប្រាស់ជាប្រយោជន៍សម្រាប់មនុស្សជាតិ ប៉ុន្តែវាក៏អាចបង្កើតរូបថតបោកប្រាស់ដែលធ្វើឲ្យមនុស្សជាច្រើនចាញ់បោកផងដែរ រហូតដល់មានអ្នកខ្លះត្រូវស្អុយឈ្មោះ បាត់បង់អ្វីគ្រប់យ៉ាង ឬឈានដល់ការសម្លាប់ខ្លួនដោយសារតែរូបថតបោកប្រាស់ដែលកែតាម Photoshop នោះ ។

ប៉ុន្តែរូបថតទាំង ១២ សន្លឹកខាងក្រោមនេះថ្វីត្បិតតែជារូបថតកាត់តបោកប្រាស់ក៏ពិតមែនប៉ុន្តែវាមិនដល់ថ្នាក់ធ្វើឲ្យនរណាមានរងគ្រោះឡើយ គ្រាន់តែវាធ្វើឲ្យមនុស្សស្ទើរកន្លះផែនដីដែលចេះប្រើប្រាស់អ៉ីនធើណេតចាញ់បោក និងលង់ជឿថានោះគឺជាការពិត ។

១. រូបថត Selfie នៅលើយន្តហោះ

ការពិតគឺបែបនេះ ៖

២. រូបថតពិភពលោកដែលមើលទៅដូចជាស្ថិតនៅក្នុងស្ថានភាពដ៏គួរឲ្យខ្លាច

ការពិតវាគ្រាន់តែជារូបថតដែលគេកែច្នៃតែប៉ុនណោះ ។

៣. រូបថតតោរោមពណ៌ខ្មៅ

មើលរូបថតខាងក្រោមនេះអ្នកនឹងដឹងការពិត

៤. រូបថតរន្ទះបាញ់ដើមឈើ

ជឿទៅគ្មានរន្ទះឯណាមកបាញ់ដើមឈើបែបនេះទេ ហើយវារឹតតែមិនអាចចម្រុះពណ៌បែបនេះទៀត នេះគ្រាន់តែជាការកាត់តប៉ុនណោះ ។

៥. រូបថតប្រទេសឥណ្ឌាថតពីផ្កាយរណបក្នុងថ្ងៃបុណ្យ Diwali

ការពិតវាគ្រាន់តែជារូបថតកាត់តតែប៉ុនណោះ ប្រទេសឥណ្ឌាមិនអាចមានភ្លើងភ្លឺគ្រប់ទីកន្លែងបែបនេះនោះទេបើទោះបីជាថ្ងៃបុណ្យធំយ៉ាងណាក៏ដោយ ។

៦. រូបថតប្រាសាទបុរាណនៅលើផ្ទាំងថ្មដ៏ធំមួយដុំ

នេះជារូបពិតប្រាកដ ទីកន្លែងនេះមានឈ្មោះថា Khao Phing Kan វាស្ថិតនៅក្នុងប្រទេសថៃ

Loading...

៧. ពស់វែកក្បាល ៧

មើលរូបខាងក្រោមនេះអ្នកនឹងដឹងការពិត ៖

៨. រូបថតក្មេងប្រុស ៤ នាក់អង្គុយលេងហ្គេមក៉ំព្យូទ័រដោយមិនខ្វល់ថាទឹកលិច

បើសិនជាអ្នកធ្លាប់ប្រើប្រាស់ក៉ំព្យូទ័រប្រភេទ Desktop បែបនេះអ្នកប្រហែលជាអាចដឹងហើយថារូបខាងលើនេះគឺជារូបបោកប្រាស់ ពីព្រោះតែមើលតាមលក្ខណៈក៉ំព្យូទ័រដែលពួកគេកំពុងលេងនោះគឺមានម៉ាស៉ីនសដាក់នៅខាងក្រោម ចុះបើទឹកលិចបែបនេះតើវាអាចដំណើរការដោយរបៀបណា ។ ហើយបើយើងមើលទៅក្មេងប្រុសម្នាក់ដែលពាក់អាវពណ៌សូកូឡានោះ អ្នកនឹងឃើញថាអ្នកកាត់តព្យាយាមធ្វើឲ្យមើលទៅអាវរបស់ក្មេងនោះទទឹក ប៉ុន្តែគេភ្លេចឲ្យស្រមោលនោះមានស្នាមទទឹកដែរ ។

៩. រូបថតខ្លាឃ្មុំដេញក្រុមអ្នកថតរូប

នេះគឺជារូបពិត ៖

១០. រូបថតប្រឡាយនៅទីក្រុង Venice នៅពេលកក

វាគ្រាន់តែវារូបថតកាត់តដែលកើតចេញពីការស្រមើស្រមៃរបស់អ្នកកាត់តអំពីទិដ្ឋភាពដែលនឹងអាចកើតមានបើសិនជាប្រឡាយនៅទីក្រុង Venice កកតែប៉ុនណោះ ប៉ុន្តែការពិតអាកាសធាតុនៅទីនោះមិនធ្លាប់អាចធ្វើឲ្យទឹកក្នុងប្រឡាយកកបែបនេះនោះទេ ។

១១. រូបថតគោនៅលើរថយន្ត

មើលរូបខាងក្រោមនេះអ្នកនឹងដឹងការពិត ៖

១២. រូបថតដើមឈើដែលមានសន្លឹកពណ៌ស្វាយ

សូមមើលរូបខាងក្រោមនេះអ្នកនឹងដឹងការពិត ៖

ប្រភព ៖ Facebook

Loading...