អានដើម្បីលើកទឹកចិត្តខ្លួនឯង! បុគ្គលល្បីៗទាំង១០ដែលមានបញ្ហាពិការភាពខួរក្បាល

Loading...

ពិការភាពខួរក្បាល (Cerebral Palsy) គឺជាពាក្យដែលគេប្រើដើម្បីពិពណ៌នាពីបញ្ហាប្រព័ន្ធប្រសាទបំពេញមុខងារមិនបានត្រឹមត្រូវហើយប៉ះពាល់ដល់ការធ្វើចលនានៃរាងកាយ ដូចជាចលនាអវយវៈ ឬផ្នែកផ្សេងទៀតនៃរាងកាយ។ ជម្ងឺនេះច្រើនកើតលើបុរសជាងស្ត្រី។ មូលហេតុគឺការអភិវឌ្ឍមិនត្រឹមត្រូវឬការខូចខាតផ្នែកមួយនៃខួរក្បាលដែលទាក់ទងនឹងការអភិវឌ្ឍរាងកាយអំឡុងពេលមានផ្ទៃពោះ។ កុមារខ្លះបង្ហាញរោគសញ្ញានៃជំងឺនេះភ្លាមៗ ប៉ុន្តែខ្លះទៀតបង្ហាញឡើងបន្តិចម្តងៗនៅពេលដែលគេធំលូតលាស់។ ក្នុងករណីទាំងពីរនេះ មិនមានការព្យាបាលត្រឹមត្រូវសម្រាប់ជម្ងឺនេះទេ ហើយអ្នកដែលកើតជម្ងឺនេះមានតែត្រូវបង្ខំចិត្តរស់នៅក្នុងជីវិតបែបនេះ។

មានមនុស្សជាច្រើនដែលជម្ងឺនេះ ហើយចាត់ទុកថាវាជាឧបសគ្គដល់សមត្ថភាពរបស់ពួកគេក្នុងការធ្វើអ្វីដែលអស្ចារ្យ ប៉ុន្តែមានមនុស្សមួយចំនួនមិនព្រមចុះចាញ់ចំពោះជម្ងឺនេះទេ ហើយព្យាយាមកសាងអភិវឌ្ឍន៍ខ្លួនឯងរហូតជោគជ័យនិងមានកិត្តិនាម តួយ៉ាងដូចជាបុគ្គលល្បីៗទាំង ១០រូបនេះ។

10. Anne Mcdonald

លោកស្រីជាអ្នកនិពន្ធជនជាតិអូស្ត្រាលីកើតនៅឆ្នាំ១៩៦១។ នាងត្រូវបានរកឃើញថាមានជំងឺនេះនៅអាយុ ៣ឆ្នាំ ដែលធ្វើឱ្យនាងបាត់បង់សមត្ថភាពខាងបញ្ញា។ ភាគច្រើននាងរស់នៅក្នុងមន្ទីរពេទ្យ ក្រោមការថែទាំខាងវេជ្ជសាស្ត្រ ប៉ុន្តែនាងនៅតែអាចសរសេរសៀវភៅ (សហការជាមួយ Rosemary Crossley)។ សៀវភៅដែលមានចំណងជើងថា “Anne’s Coming Out” ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង រហូតត្រូវបានយកទៅថតជាភាពយន្ត។ លើសពីនេះទៀត នាងគឺជាសកម្មជនដ៏ល្បីល្បាញម្នាក់នៅក្នុងសង្គមដែលបានលើកកម្ពស់មនុស្សអសមត្ថភាពក្នុងការទំនាក់ទំនង។ នាងបានទទួលមរណភាពក្នុងឆ្នាំ ២០១០។

9. Christopher Nolan

លោកជាអ្នកនិពន្ធកំណាព្យជនជាតិអៀរឡង់ដែលបានសរសេរកំណាព្យដ៏អស្ចារ្យ ប៉ុន្តែមិនអាចនិយាយសូម្បីតែមួយពាក្យដោយសារតែពិការភាព។ តាមពិតទៅ លោកមិនអាចសរសេរបានទេ បើមិនប្រើកុំព្យូទ័រពិសេសរបស់លោក ប៉ុន្តែលោកនៅតែចូលរៀន និងរៀននៅមហាវិទ្យាល័យដែលនៅទីនោះលោកបានអភិវឌ្ឍន៍សមត្ថភាពអក្សរសិល្ប៍ និងបានសរសេរកំណាព្យ។ គាត់ត្រូវបានគេពិនិត្យឃើញថាមានជម្ងឺនេះតាំងពីពេលកើត ប៉ុន្តែលោកមិនបានបណ្តោយឱ្យជម្ងឺនេះរារំាងជីវិតរបស់លោកឡើយ។ លោកបានទទួលមរណភាពឆ្នាំ២០០៩។

8. David Ring

លោករស់នៅក្នុងរដ្ឋ Tennessee ហើយជាអ្នកនិយាយដែលពូកែខាងជំរុញទឹកចិត្តគេបំផុត ហើយអាចទាក់ទាញឱ្យអ្នកគ្រប់គ្នាស្តាប់គាត់និយាយ។ ឃ្លាដ៏ល្បីមួយរបស់លោកគឺ “I have cerebral palsy … What’s your problem?” បច្ចុប្បន្នលោកជាបុរសរៀបការហើយ មានកូន៤នាក់។

7. John W.Quinn

លោកជាបុគ្គលល្បីមួយរូបទៀតដែលរងគ្រោះដោយជម្ងឺនេះតាំងពីកំណើត។ លោកបានចូលរួមជាមួយកងនាវាចរណ៍សហរដ្ឋអាមេរិក និងបន្តអាជីពក្នុងក្តីសុបិន្តរបស់ខ្លួន ដោយមិនប្រាប់មន្រ្តីក្នុងក្រុមពីជម្ងឺរបស់ខ្លួនឡើយ។ រឿងរ៉ាវរបស់ John Quinn និងសមិទ្ធផលនៃជីវិតរបស់គាត់គឺជាការលើកទឹកចិត្តដល់មនុស្សគ្រប់គ្នាដើម្បីប្រឈមមុខនឹងបញ្ហាប្រកបដោយភាពក្លាហាន។

Loading...

6. Maysoon Zayid

នាងជាតារាកំប្លែងម្នាក់ដែលបានធ្វើឱ្យមនុស្សសើចសប្បាយ បើទោះបីជានាងរងគ្រោះដោយជម្ងឺពិការភាពខួរក្បាលក៏ដោយ។ នាងបានក្លាយជាតារាកំប្លែងប៉ាឡេស្ទីនដំបូងគេ ហើយបានដើរតួនាទីយ៉ាងសកម្មនៅក្នុងការតស៊ូដើម្បីសេរីភាពដែនដីរបស់នាង។ នាងបានចំណាយពេលមួយផ្នែកធំនៃជីវិតរបស់នាងដើម្បីបន្ថយភាពខុសគ្នារវាងមនុស្សពិការនិងមនុស្សធម្មតា ព្រមទាំងលើកទឹកចិត្តមនុស្សធម្មតាឱ្យជួយដល់មនុស្សពិការ និងធ្វើឱ្យពួកគេក្លាយជាផ្នែកមួយយ៉ាងសកម្មរបស់សង្គម។

5. Jerry Traylor

លោកជាជនជាតិអាមេរិកម្នាក់ដែលបានចូលរួមរត់ម៉ារ៉ាតុងចំនួន ៣៥ និងបានឡើងភ្នំកម្ពស់ ១៤.០០០ហ្វីតដោយប្រើឈើច្រត់។ គាត់ត្រូវបានគេពិនិត្យឃើញថាមានជម្ងឺនេះនៅអាយុ ៦ឆ្នាំ។ វេជ្ជបណ្ឌិតបានវះកាត់លោកចំនួន១៤ដង។ ទោះជាយ៉ាងណា លោកមិនបញ្ឈប់ជីវិតរបស់លោក ហើយប្រើជីវិតលើកទឹកចិត្តអ្នកដទៃ។

4. Thomas Ritter

ជម្ងឺពិការភាពខួរក្បាលមិនអាចបញ្ឈប់លោក Thomas Ritter ពីការក្លាយជាមេធាវី និងសមាជិកក្រុមប្រឹក្សាភិបាលឡើយ។ លោកទទួលរងប៉ះពាល់ពីជម្ងឺនេះតាំងពីកំណើត ដូចនេះហើយលោកបានបង្កើតអង្គការមួយសម្រាប់មនុស្សដែលកើតជម្ងឺនេះ។

3. Christy Brown

លោកកើតនៅ Dublin ក្នុងឆ្នាំ១៩៣២ ហើយមានជម្ងឺនេះតាំងពីកំណើត។ ក្នុងអំឡុងពេល ៤៩ឆ្នាំដែលលោករស់នៅ លោកបានក្លាយជាអ្នកនិពន្ធសៀវភៅដ៏ល្បីល្បាញមួយដែលមានឈ្មោះថា “My Left Foot” ដែលលោកបានពិភាក្សាពីព្រឹត្តិការណ៍ជាច្រើនក្នុងជីវិតរបស់ខ្លួន និងបានលើកទឹកចិត្តអ្នកដទៃ។ លើសពីនេះទៀត គាត់ក៏បានចាប់អារម្មណ៍លើការគូរគំនូរ និងក្លាយជាជាងគំនូរដ៏ល្បីល្បាញ។

2. Dan Keplinger

លោកជាសិល្បករដ៏អស្ចារ្យម្នាក់ដែលជាផ្នែកមួយនៃខ្សែភាពយន្តឈ្នះពានរង្វាន់ Oscar ដែលមានចំណងជើងថា “King Gimp” ។ លោកកើតជម្ងឺនេះតាំងពីកំណើត ប៉ុន្តែនៅតែអាចរក្សាតួនាទីក្នុងភាពយន្តដ៏អស្ចារ្យ និងធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍។

1. Jhamak Ghimire

នាងកើតនៅប្រទេសនេប៉ាល់និងមានជម្ងឺនេះតាំងពីកំណើត។ នាងបានទទួលការអប់រំនិងបន្តអាជីពជាអ្នកនិពន្ធ។ ការសរសេររបស់នាងមានភាពល្បីល្បាញខ្លាំង រហូតដល់គេដាក់ឈ្មោះនាងថា Helen Keller of Nepal ។ ក្រៅពីនេះ នាងក៏ជានិមិត្តរូបនៃក្តីសង្ឃឹមនិងការលើកទឹកចិត្តដល់អ្នកដទៃផងដែរ។

ប្រភព៖ topteny

Loading...