ប្រជាជាតិអណ្តែតលើទឹកដំបូងបង្អស់របស់ពិភពលោកនឹងមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកក្នុងឆ្នាំ២០២២

Loading...

Floating City នឹងក្លាយជាប្រជាជាតិអណ្តែតលើទឹកដំបូងគេបង្អស់នៅលើផែនដី ដែលមានសេរីភាព គ្មានបទប្បញ្ញត្តិច្បាប់ និងគ្មានពន្ធ។ Floating City នឹងមានលំនៅដ្ឋាន មានរូបិយប័ណ្ណរបស់ខ្លួនគឺ «Vyron» មិនស្ថិតក្រោមបទប្បញ្ញត្តិច្បាប់របស់ប្រទេសណាមួយឡើយ និងមានឯករាជ្យពេញលេញ។​ ផែនការបង្កើតទីក្រុងអណ្តែតលើទឹកដំបូងគេនេះ បានចាប់ផ្តើមកាលពីមួយទសវត្សមុនមកហើយដោយ លោក Peter Thiel ជាសហគ្រិនអាមេរិក។

ទីក្រុងអណ្តែតលើទឹកនេះគឺជារដ្ឋជាប់សមុទ្រមួយដែលនឹងមានផ្ទះចំនួន ៣០០ ត្រូវបានសាងសង់ឡើង ព្រមទាំងសណ្ឋាគារ ភោជនីយដ្ឋាន ការិយាល័យ និងអគារផ្សេងៗទៀតកំពុងត្រូវបានសាងសង់នៅមហាសមុទ្រប៉ាស៊ីហ្វិកក្បែរកោះ Tahiti ។ ស្ថាបនិកនៃគម្រោងនេះស្រម៉ៃចង់ឱ្យ Floating City នេះក្លាយជាកន្លែងពោរពេញដោយសេរីភាព សេចក្តីសុខក្សេមក្សាន្ត មិនមានបទប្បញ្ញត្តិគ្រប់គ្រង និងមិនមានពន្ធ។

Loading...

ថ្លែងទៅកាន់ Business Insider លោក Joe Quirk បានឱ្យដឹងថា លោកនិងក្រុមការងាររបស់លោកមើលឃើញថា ទីក្រុងអណ្តែតលើទឹកជាដំណោះស្រាយថ្មីមួទៀតសម្រាប់ដោះស្រាយចំពោះកំណើននៃកម្រិតទឹកសមុទ្រ ដែលមានការកើនឡើងរហូតឥតឈប់ឈរ។ Floating City នេះ ស្ថិតនៅតំបន់ដែលដីស្ថិតនៅលើផ្កាថ្ម ហើយដែលនឹងលិចបាត់នៅពេលកម្រិតទឹកសមុទ្រកើនឡើង។

ទីក្រុងដែលនឹងក្លាយជាប្រជាជាតិឯករាជ្យនេះនឹងចំណាយថវិកាអស់ប្រហែល៥០លានដុល្លារ ហើយនឹងអណ្តែតនៅលើដែនទឹកអន្តរជាតិដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសណាមួយឡើយ។

ប្រភព៖ Ancient-code

Loading...