វីដេអូពាណិជ្ជកម្មមួយល្បីពេញពិភពលោក ក្នុងនោះគេបានប្រើប្រាស់តួអង្គដែលមានមុខមាត់ដូចជាមេដឹកនាំល្បីៗ

Loading...

កាលពីពេលថ្មីនេះវីដេអូពាណិជ្ជកម្មមួយដែលផ្សព្វផ្សាយពីពិធីបុណ្យ Ramadan នៃសាសនាអ៉ីស្លាមរបស់ក្រុមហ៊ុន Zain ត្រូវបានបង្ហោះចូលទៅក្នុងបណ្ដាញសង្គម Facebook និង Youtube ដែលធ្វើឲ្យមនុស្សជាច្រើនមានការចាប់អារម្មណ៍រហូតដល់ល្បីពេញពិភពលោក ដោយសារតែវាបានបង្កប់នូវអត្ថន័យរៀបរាប់អំពីបញ្ហាជាច្រើនដែលកើតឡើងដោយសារតែសង្គ្រាម និងការសម្រេចចិត្តរបស់មេដឹកនាំមួយចំនួន ។

នៅក្នុងនោះគេបានប្រើប្រាស់តួអង្គមួយចំនួនដែលមានមុខមាត់ប្រហាក់ប្រហែលទៅនឹងមេដឹកនាំល្បីៗដូចជា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក , លោក វ្លាឌីមៀពូទីនប្រធានាធិបតីរុស្ស៉ី , លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង និងនាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូដូ ជាដើម ។

តួអង្គដែលសម្ដែងជាលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក

តួអង្គដែលសម្ដែងជា លោក វ្លាឌីមៀពូទីនប្រធានាធិបតីរុស្ស៉ី

តួអង្គដែលសម្ដែងជា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង

Loading...

តួអង្គដែលសម្ដែងជា នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ

ក្មេងប្រុសដែលជាតួអង្គសំខាន់ក្នុងវីដេអូពាណិជ្ជកម្មមួយនេះ

តោះទស្សនាវីដេអូទាំងអស់គ្នា ៖

Zain's 2018 Ramadan Commercial

This powerful Ramadan commercial, featuring world leaders including Donald Trump, carries an important message and is going VIRAL!!! See why for yourself… 💔

Posted by The Muslim Vibe on Thursday, May 17, 2018

Loading...