Black Holeគឺជាទ្វារបើកទៅកាន់ពិភពថ្មីមួយប៉ុន្តែគ្មានអ្នកណាម្នាក់អាចទៅដល់ឡើយ

Loading...

តាមការសិក្សាថ្មីពីលំហអាកាសបានបញ្ជាក់ពីBlack holeដែលជាទ្វារបើកចូលទៅកាន់ពិភពថ្មីមួយផុតពីលំហយើងសព្វថ្ងៃ។ អ្នកទាំងអស់គ្នាអាចនឹងធ្លាប់ដឹងនឹងលឺពីលំហនិងភពផ្សេងៗក្រៅពីផែនដី ប៉ុន្តែភពទាំងនោះសុទ្ធតែនៅក្នុងលំហនិងប្រព័ន្ធព្រះអាទិត្យរបស់យើង។ចំណែកBlackholeជាផ្លូវទៅកាន់ពិភពមួយផ្សេងទៀត នេះបើយោងតាមអ្នកវិទ្យាសាស្រ្ដបញ្ជាក់។

មកទល់ពេលនេះមិនទាន់មានអ្នកអវកាសយាននិកណាម្នាក់ហ៊ានឆ្លងកាត់វានៅឡើយ ដោយសារតែលទ្ធផលដែលស្រាវជ្រាវបាន វាមានគ្រោះថ្នាក់ជាងការដែលហោះចូលលំហខ្លាំងណាស់។ការធ្វើដំណើរពីផែនដីទៅលំហជារឿងមួយដែលគ្រោះថ្នាក់ ប៉ុន្តែវានៅតែមានភាគរយជោគជ័យដែលអាចទៅដល់។ប៉ុន្តែការធ្វើដំណើរឆ្លងការBlack Holeមិនដូច្នេះនោះទេ។ Black Holeដែលប្រៀបបាននឹងរូងដ៏វែង មានសម្ពាធអាចច្របាច់យាន្តអវកាសអោយក្លាយជាដុំដែកមួយដុំបាន ដូច្នេះវាគ្មានសង្ឈឹមទេថា អ្នកឆ្លងកាត់វាអាចនៅរស់ហើយមានឱកាសឃើញពិភពថ្មីមួយទៀតនោះ។

Loading...


លោកដុកទ័រ Gonzalo Olmo ដែល​ជា​សាស្រ្តាចារ្យ របស់សកលវិទ្យាល័យValenciaក្នុងប្រទេសអេស្ប៉ាញ បានរៀបរាប់ពីក្រុមអ្នកវិទ្យាសាស្រ្ដរបស់លោកដែលសិក្សាពីទ្រឹស្តីអេឡិចត្រុងនិងបន្ទុកនៅក្នុងBlack hole។ គាត់បានបញ្ជាក់ថាBlack holeមិនមែនជាទ្វាដែលមានទំហំធំនោះទេ វាតូចសឹងតែប៉ុនរន្ធគូទម្ជុលតែប៉ុណ្ណោះនៅពេលធម្មតា ហើយវានឹងរីកធំនៅពេលណាដែលបន្ទុកអេឡិចត្រុងរបស់វាកើនឡើង។

ដូច្នេះហើយទើបគ្មានអ្នកវិទ្យាសាស្រ្តណាម្នាក់អាចសិក្សានិងបង្រួមខ្លួនមនុស្សអោយតូចហើយធ្វើដំណើរឆ្លងកាត់វានោះឡើយ។ទោះជាយ៉ាងណា គេនៅតែជឿថានៅម្ខាងទៀតនៃBlack holeគឺជាពិភពមួយថ្មីយ៉ាងពិតប្រាកដ។

ប្រភព៖⁣ independent

Loading...