សម័យមុនគេប្រើព្រាបនាំសារ សម័យថ្មីគេប្រើព្រាបនាំគ្រឿងញៀន

Loading...

តាមរយៈខ្សែភាពយន្តបុរាណចិត្ត និងឯកសារមួយចំនួនបានបង្ហាញថាកាលពីសម័យបុរាណមនុស្សបានប្រើប្រាស់សត្វព្រាបដើម្បីនាំសារ ពីព្រោះតែវាមានភាពរហ័សជាងការបញ្ចូនសារដោយមនុស្ស ហើយព្រាបនាំសារទាំងនោះត្រូវបានគេបង្វឹកយ៉ាងពិសេសដែលអាចនាំសារទៅដល់គោលដៅបានយ៉ាងមានប្រសិទ្ធភាព ។

ប៉ុន្តែសម័យកាលក្រោយៗមក មនុស្សក៏ចាប់ផ្ដើមមានយានជំនិះដែលរហ័សគេក៏បំភ្លេចោលនៅព្រាបនាំសារដោយជំនួសមកវិញនូវការផ្ញើសំបុត្រតាមរយៈអ្នករត់សំបុត្រ ឬប្រៃសនីយ៍ជាដើម រហូតដល់មកប៉ុន្មានទសវតស្សចុងក្រោយនេះបច្ចេកវិទ្យាកាន់តែគេបានប្រើប្រាស់ការផ្ញើសារ ឬដំណឹងតាមរយៈ Fax , SMS ឬ Email ជាដើម ។ រហូតដល់សម័យកាលអ៉ីនធើកាន់តែពេញនិយម ហើយបណ្ដាញសង្គមកាន់តែលូតលាស់ គ្រប់យ៉ាងក៏ត្រូវបានជំនួសដោយ បណ្ដាញសង្គមវិញម្ដង ។

Loading...

ចុះតើឥលូវគេនៅប្រើប្រាស់ព្រាបដើម្បីនាំសារទៀតដែរឬទេ ?

ចម្លើយគឺគ្មានទៀតទេ ប៉ុន្តែកាលពីមួយឆ្នាំមុននៅក្នុងប្រទេសគុយវ៉ែត អាជ្ញាធរបានចាប់បានព្រាបមួយក្បាលដែលមានបង្កប់ថ្នាំញៀននៅពីលើខ្នងរបស់វាចំនួន ១៧៨ ដែលគេសង្ស័យថាជាវីធីសាស្ត្ររត់ពន្ធគ្រឿងញៀនថ្មីមួយទៀតពីប្រទេសអ៉ីរ៉ាកមកគុយវ៉ែតរបស់ពួកឈ្មួញទុចរឹត ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា បើយោងតាមការស្រាវជ្រាវសត្វព្រាបជាបក្សីដែលអាចហោះហើរបានចម្ងាយ ១៥០ គីឡូម៉ែត្រដោយមិនឈប់ និងអាចផ្ទុកទង្ងន់បាន ១០ ភាគរយនៃទង្ងន់ខ្លួនសរុបរបស់វា ៕

ប្រភព ៖ boredpanda

Loading...