អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេង ឬស្រាវជ្រាវប្រាកដជាពេញចិត្តរថយន្តមួយនេះ

Loading...

សម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេង ឬស្រាវជ្រាវប្រាកដជាចូលចិត្តទៅកន្លែងដែលមនុស្សធម្មតាទៅមិនដល់ ដូចជាព្រៃជ្រៅ ឬ តំបន់ដែលដាច់ស្រយាល ជាដើម ប៉ុន្តែផ្លូវធ្វើដំណើរគឺជាឧបស្គដ៏ធំបំផុតសម្រាប់អ្នកផ្សងព្រេង ពីព្រោះតែវាគ្មានផ្លូវល្អសម្រាប់ឲ្យយើងជិះឆ្លងកាត់នោះទេ ដូចនេះវិធីមានតែមួយគត់ទុករថយន្ត ឬ ម៉ូតូរបស់ខ្លួនចោលហើយធ្វើដំណើរដោយថ្មើរជើងវិញ ។

ដើម្បីដោះស្រាយនូវបញ្ហានេះក្រុមហ៊ុនផលិតរថយន្តបែបផ្សងព្រេងមួយឈ្មោះថា SHERP បានបញ្ចេញនូវរថយន្តប្រយុទ្ធបែបអ្នកផ្សងព្រេង SHERP ATV ស៊េរីថ្មីរបស់ខ្លួនដែលមានលក្ខណៈពិសេសមិនគួរឲ្យជឿ ។ រថយន្តមួយនេះមានលក្ខណៈពិសេសជាច្រើនដែលសាកសមជារថយន្តបែបផ្សងព្រេងខ្លាំងណាស់ ដូចជា មានកង់ធំនិងខ្ពស់ដែលអាចជិះបានមិនរើសផ្លូវ រូបរាងម៉ាំដែលអាចធន់នឹងឧបស្គគ្រប់បែបយ៉ាង ចំណុចពិសេសមួយទៀតនោះគឺ​អាចបើកបរលើទឹកបានទៀតផង ។

Loading...

តោះមកទស្សនាបន្តិចទៅមើល ថាតើ SHERP ATV ខ្លាំងកម្រិតណា ៖

The SHERP ATV can conquer any terrain

This vehicle can conquer any terrain 😱

Posted by In The Know Innovation on Thursday, May 24, 2018

Loading...