នៅចិនមានសេវាកម្មជួលមិត្តប្រុសទៀត កន្លះម៉ោងតម្លៃតែ 600រៀលទេ ប៉ុន្តែសូមកុំយល់ច្រឡំឲ្យសោះ … (Video)

Loading...

យើងធ្លាប់តែឮគេជួលផ្ទះ ជួយរថយន្ត ឬ ជួលម៉ូតូ តែនៅក្នុងប្រទេសចិនគេមានសេវាកម្មជួលមិត្តប្រុសទៀត ដែលសេវាកម្មនោះមានឈ្មោះថា “Boyfriend-sharing” ដែលមានន័យថា “មិត្តប្រុសចែករំលែកគ្នា” ឬ “មិត្តប្រុសរួម” ។

សេវាកម្មមួយនេះគឺគេឲ្យបុរសសង្ហាៗជាច្រើនរូបដែលមានទាំងអាស៉ី និងអ៉ឺរ៉ុប ស្លៀកពាក់ស្អាតបាត ឈរបង្ហាញម៉ូតដើម្បីឲ្យអតិថិជនជ្រើសរើស ។ ប៉ុន្តែសូមក៉ំយល់ច្រឡំឲ្យសោះ ការជួលមិត្តប្រុសនេះមិនមែនអាចធ្វើអ្វីគ្រប់យ៉ាងបាននោះទេជាពិសេសសកម្មភាពផ្លូវភេទ ពួកគេគ្រាន់តែផ្តល់សេវាកម្មជួលមិត្តប្រុសដើម្បីកំដរអ្នកដើរទិញអីវ៉ាន ជួយយួរអីវ៉ាន ថតរូបជាមួយគ្នា និងជជែកគ្នាលេងតែប៉ុនណោះ ឯតម្លៃនៃការជួលគឺត្រឹមតែ ១ យ័ន្ត (៦០០រៀល) ក្នុងរយៈពេល ៣០នាទី ។

ដើម្បីអាចជួលមិត្តប្រុសបាន អតិថិជនជ្រើសរើសបុរសសង្ហាដែលខ្លួនពេញចិត្ត ហើយស្កេនទៅលើ QR Code ដែលដាក់នៅពីមុខពួកគេនោះ រួចបង់លុយជាការស្រេច ។

Loading...

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បច្ចុប្បន្ននេះផ្សារទំនើបមួយចំនួននៅក្នុងខេត្ត Hainan និងខេត្ត Shandong ប្រទេសចិនសុទ្ធតែបានផ្តល់សេវាកម្មមួយនេះ ដែលពួកគេធ្វើដើម្បីទាក់ទាញចំណាប់អារម្មណ៍ឲ្យអតិថិជនចូលមកកាន់ផ្សារទំនើបរបស់ខ្លួនឲ្យកាន់តែច្រើនឡើងៗ ដែលនេះគឺជាយុទ្ធសាស្ត្រទីផ្សារថ្មីមួយដែលយើងទើបតែជួបប្រទះ ៕

ទស្សនាវីដេអូ ៖

一小時一元的共享男友活動 可以可以😂😳陪吃飯 逛街 提東西~

Posted by 錯了性別,不錯愛 on Tuesday, May 22, 2018

ប្រភព ៖ thestar

Loading...