អ្នកថតរូបម្នាក់ថតជាប់សកម្មភាពនៃការប្រមាញ់តគ្នារវាងកញ្ជ្រោងនិងឥន្ទី្រ

Loading...

សួរថាចំណីដល់មាត់ហើយអ្នកណាមិនស្ដាយបើគេឆក់ទៅបាត់ភ្លាមៗបែបនេះ ហើយរឿងនេះវាបានកើតឡើងក្នុងជីវិតសត្វព្រៃជាហូហែរ គ្រាន់តែលើកនេះវាចៃដន្យត្រូវបានថតជាប់ដែលអ្នកថតរូបម្នាក់ ដោយដំបូងឡើយគាត់ចាប់ផ្ដើមថតត្រឹមសកម្មភាពសត្វកញ្ជ្រោងពាំសត្វទន្សាយប៉ុណ្ណោះ ។

តែអ្វីដែលហួសចិត្តនៅសុខៗក៏មានឥន្ទ្រីមានក្បាលបានហោះមកឆាបសត្វទន្សាយនោះ យ៉ាងណាអ្វីគ្រប់យ៉ាងមិនបញ្ចប់ត្រឹមនេះនោះទេដោយសត្វកញ្ជ្រោងនៅតែព្យាយាមខាំសត្វប្រមាញ់របស់ខ្លួនយ៉ាងជាប់ តែទីបំផុតការខំប្រឹងរបស់កញ្ជ្រោងត្រូវក្លាយជាអសារបង់ក្រោយឥន្ទ្រីយកជើងម្ខាងរបស់វាប្រហារដែលធ្វើអោយកញ្ជ្រោងរបូតមាត់ពីទន្សាយ ហើយវាក៏របូតធ្លាក់មកដល់ដីជាមួយទឹកមុខសោកស្ដាយជាខ្លាំង ។

Loading...

Loading...