ដឹងទេក្នុងពិភពលោកប្រទេសណាខ្លះដែលមានវ័យក្មេងជាងគេ ឬកើតក្រោយគេបំផុត?

Loading...

គ្រប់គ្នាប្រហែលជាស្គាល់ប្រទេសជាច្រើននៅលើពិភពលោក ប៉ុន្តែប្រហែលមិនសូវបានចាប់អារម្មណ៍ទេថាប្រទេសណាកើតមុនគេ ហើយប្រទេសណាកើតក្រោយគេ។ ជាការពិត ប្រទេសទាំងអស់នៅលើពិភពលោកនេះមិនមែនកើតមកព្រមគ្នានោះទេ ពោលគឺប្រទេសខ្លះបានកកើតជារដ្ឋឡើងតាំងយូរលង់រាប់ពាន់ឆ្នាំមកហើយ ដោយឡែកប្រទេសខ្លះវិញទើបតែបំបែកខ្លួនចេញ ឬទទួលបានឯករាជ្យដើម្បីបង្កើតជារដ្ឋ ឬប្រទេសមួយថ្មីដែលមានការទទួលស្គាល់ជាអន្តរជាតិនាពេលថ្មីៗនេះប៉ុណ្ណោះ។ ដូចនេះហើយ ពេលនេះយើងសូមលើកមកបង្ហាញនូវបណ្តាប្រទេសមួយចំនួនដែលមានវ័យក្មេងជាងគេ ឬកើតក្រោយគេបំផុតនៅលើពិភពលោកគឺត្រឹមចុងឆ្នាំ២០១៧។ ចង់ដឹងថាជាប្រទេសណាខ្លះនោះ សូមអានខាងក្រោមទាំងអស់គ្នា។

៩. ប្រទេសស្លូវ៉ាគី មានអធិបតេយ្យភាពពេញលេញនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៩៣

៨. សាធារណរដ្ឋឆែក មានអធិបតេយ្យភាពពេញលេញនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៩៣

៧. ប្រទេស Eritrea មានអធិបតេយ្យភាពពេញលេញនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៩៣

Loading...

៦. ប្រទេស Palau មានអធិបតេយ្យភាពពេញលេញនៅថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៩៤

៥. ប្រទេស East Timor មានអធិបតេយ្យភាពពេញលេញនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០២

៤. ប្រទេស Serbia មានអធិបតេយ្យភាពពេញលេញនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០០៦

៣. ប្រទេស Montenegro មានអធិបតេយ្យភាពពេញលេញនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០០៦

២. ប្រទេស Kosovo មានអធិបតេយ្យភាពពេញលេញនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០០៨

១. ប្រទេសស៊ូដង់ខាងត្បូង មានអធិបតេយ្យភាពពេញលេញនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១១

ប្រភព៖ Forbes

Loading...