ប្លែកម្យ៉ាងដែរ នៅពេលដែលតួអង្គ Avenger ក្លាយជាជនជាតិចិនបុរាណបែបនេះ (រូបកាត់ត)

Loading...

តើអ្នកមានធ្លាប់ស្រមៃដែរទេថាបើសិនជា វីរបុរសក្នុងខ្សែភាពយន្ត Avenger ដែលអ្នកចូលចិត្ត ស្លៀកពាក់សម្លៀកបំពាក់ជាចិនបុរាណ ដូចទៅហ្នឹងតួអង្គនៅក្នុងខ្សែភាពយន្តភាគបុរាណចិនដែលអ្នកធ្លាប់តែមិនបានមើលដេកមិនលក់នោះ ។

បើអ្នកធ្លាប់ មានន័យថាអ្នកមានការស្រមើស្រមៃដូចជាអ្នកកាត់តជនជាតិចិនម្នាក់នេះហើយ ដោយសារតែការស្រមើស្រមៃ បូកផ្សំនិងសមត្ថភាពកាត់តមិនធម្មតារបស់គាត់ បានធ្វើឲ្យរូបភាពទាំង ៩ សន្លឹកនេះលេចរូបរាងចេញមក ដែលវាសុទ្ធតែជារូបកាត់តដែលប្រែក្លាយតួអង្គ Avenger ដូចជា Iron Man និង Captian America ជាដើម ឲ្យទៅជាជនជាតិចិនបុរាណ ដែលមើលទៅដូចជាអ្នកសិក្សា មេការផ្ទះសំណាក់ ឬ មន្ត្រីរាជការជាដើម ។

ចង់ដឹងទេថា តួអង្គ Avenger និងក្លាយជាបែបណាក្រោយការកាត់តឲ្យក្លាយជាជនជាតិចិនបុរាណ បើចង់ដឹង ទស្សនាទាំងអស់គ្នា ជាមួយ ចង់ដឹង ៖

បញ្ជាក់ ៖ ឈ្មោះនិងរហ័សខាងក្រោមនេះគ្រាន់តែ Admin អ្នកប្រាជ្ញ ដាក់ដើម្បីធ្វើរូបភាពនីមួយៗកាន់តែមានរស់ជាតិតែប៉ុនណោះ 😂

មេការផ្ទះសំណាក់នាគហោះ Natasha Romanoff រហ័សនាងមេម៉ាយខ្មៅ (Black Widow)

អ្នកក្លាហានញញួររន្ទះកក្រើកពិភពគុណ Thor កូនប្រុសរបស់មេចោរសមុទ្រ Odin

Loading...

កវីសម្បូរស្នេហ៍ Steve Rogers ដែលស្រីៗភាគច្រើនស្គាល់ថា Captain America (មិនមែនកាពីទែនចិនទេ)

កូនស្រីដ៏ស្រស់ស្អាតរបស់មេបក្សស្មូមឈ្មោះថា Wanda Maximoff រហ័សនាមផ្កាស្រស់លើលោក Scarlet Witch

អតីតចុងភៅវាំង Bruce Banner រហ័សកណ្ដាប់ដៃយក្ស Hulk ជំនាញពិសេសគឺធ្វើមីបៃតង

មន្ត្រីផ្នែកព្រហ្មទណ្ឌ Tony Stark រហ័សនាមបុរសចិត្តដែក Iron Man

សេនាក្លាហាន Peter Parker រហ័សនាមស្ដេចសម្រាលខ្លួន Spider man អង្គរក្សជំនិតរបស់ មន្ត្រីផ្នែកព្រហ្មទណ្ឌ Tony Stark

Gamora កូនស្រីមេបក្សកាំបិតហោះ រហ័សនាមរបស់នាងគឺបុប្ផាកំបិទហោះ

Groot កូនប្រុសសំណព្វចិត្តរបស់សេដ្ឋីលេខមួយក្រុងឡកយ៉ាង

ប្រភពរូបថត ៖ https://ck101.com/thread-4524718-1-1.html?ref=subj-cont-01

Loading...