ចំណុចទាំង១០នេះបង្ហាញថាឥណ្ឌាជាប្រទេសប្លែកគេមួយ

Loading...

ប្រទេសនីមួយៗសុទ្ធតែមានចំណុចខុសប្លែកគេរៀងៗខ្លួន ដែលធ្វើឱ្យគេនឹកដល់ប្រទេសនោះភ្លាមនៅពេលនិយាយឬលើកឡើងពាក់ព័ន្ធនឹងចំណុចទាំងនោះ។ ដូចគ្នាដែរ ប្រទេសឥណ្ឌាដែលជាប្រទេសមានវប្បធម៌សម្បូរបែបនោះ ក៏មាននូវចំណុចមួយចំនួនដែលខុសប្លែកពីប្រទេសនានា ជាក់ស្ដែងចំណុចទាំងនេះប្រទេសជាច្រើនមិនប្រាកដថាមាននោះទេ ។

1. មានរដូវដល់ទៅ៦
យោងតាមប្រតិទិន Hindu calendar បានបញ្ជាក់ថាប្រទេសឥណ្ឌាមានរដូវចំនួន៦គឺ summer, autumn, winter, spring, monsoon និង winter’s eve ។

2. កាយវិការតយល់ព្រមខុសប្លែក
ជំនួសអោយការងក់ក្បាលដែលសម្ដៅន័យយល់ព្រម ពួកគេបែរជាប្រើកាយវិការងាកទៅក្បាលទៅមក ដែលវាស្រដៀងទៅនិងកាយវិការបដិសេធ ។

3. ឥណ្ឌាជាប្រទេសដែលបរិភោគអាហារបួសច្រើនបំផុតមួយក្នុងពិភពលោក
ការបរិភោគអាហារគឺជាប្រពៃណីមួយសម្រាប់ប្រជាជនដែលកាន់សាសនាហិណ្ឌូដូចនេះហើយប្រជាជនដល់ទៅ៦០%គឺជាអ្នកបរិភោគបួស ដែលបរិមាណនៃអ្នកបរិភោគសាច់មានចំនួនតិច ។

4. ជាប្រទេសដ៏ធំមួយដែលប្រើភាសាអង់គ្លេសជាផ្លូវការ
ភាសាផ្លូវការក្នុងប្រទេសឥណ្ឌាគឺមានចំនួន២គឺ ហ៊ីនឌិ ( Hindi ) និង អង់គ្លេស ហើយរដ្ឋាភិបាលប្រទេសនេះទទួលយកភាសាចំនួន១៧ផ្សេងទៀត ។

5. ការបំពុលបរិយាកាស
វាមិនចម្លែកទេសម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍន៍ ដោយសារកំណើនរោងចក្រនានាក្នុងទីប្រជុំជនកម្រិតនៃការបំពុលខ្យល់ក៏ខ្ពស់ផងដែរ តាមការរកឃើញបញ្ជាក់ថា កម្រិតនៃបំពុលក្នុងទីក្រុង Delhi ឬក៏ Mumbai ក្នុងមួយថ្ងៃគឺស្មើកម្រិតនៃផ្សែងបារី១០០ដើម ។

Loading...

6. ឥណ្ឌាជាបណ្ដុំនៃសាសនាដ៏ធំ
ប្រជាជនប្រមាណ៨០%នៃប្រទេសនេះកាន់សាសនាហិណ្ឌូក៏ពិតមែន ប៉ុន្តែចំនួនភាគរយដែលនៅសល់គឺកាន់សាសនាដាច់ដោយឡែកគ្នាជាច្រើន ដោយមានអ្នកកាន់ពុទ្ធសាសនា , គ្រិស្ដសាសនា , Judaism , Sikhism រួមនិងសាសនាមួយចំនួនទៀត ។

7. ទិវាសម្រាប់កុមារ ( Children’s Day )
Children’s Day ទិវាសម្រាប់កុមារគឺធ្វើឡើងនៅថ្ងៃទី១៤ខែវិច្ឆិកា គឺ៩ខែគត់រាប់ពីថ្ងៃ Valentine’s day ។ ប្រិយមិត្តប្រហែលជាយល់អត្ថន័យនៃការធ្វើនេះ ។

8. ប៉ូលីសដែលមានពុកមាត់ទទួលបានកម្រៃបន្ថែម
សម្រាប់កងកម្លាំងប៉ូលីសក្នុងប្រទេសឥណ្ឌាសម្រាប់អ្នកដែលមានពុកមាត់និងទទួលបានកម្រៃលើសអ្នកគ្មាន ដែលការគំនិតបែបនេះគេយល់ឃើញថាបុរសដែលមានពុកមាត់មើលទៅមាំទាំ ហើយអង់អាចមានភាពជាបុរសពិត ហើយវាក៏ពាក់ពន្ធ័និងប្រពៃណីដែរ ។

9. ទាក់ទងនិងរូបិយបណ្ណ័
ជនបរទេសត្រូវបានហាមឃាត់យករូបិយប័ណ្ណក្នុងស្រុក (រូពី) ទៅជាមួយពួកគេនៅពេលពួកគេចាកចេញពីប្រទេសឥណ្ឌា ។

10. គោមានកាតសម្គាល់ខ្លួន

11. ការលែងលះ
មានតែ១គូក្នុងចំណោម១០០គូប៉ុណ្ណោះដែលលែងលះគ្នា ដែលវាជាចំនួននៃការលែងលះតិចបំផុតលើពិភពលោក ។

12. កោះមួយដែលមិនទទួលយកអារ្យធម៌ថ្មី
កោះមួយនៅប្រទេសឥណ្ឌាដែលមានឈ្មោះថា Sentinel Island គឺជាកន្លែងដែលមិនប៉ះពាល់ដាច់ខាតជាមួយអារ្យធម៌ទំនើប ។

Loading...