រឿងពិតមួយចំនួនទាក់ទងនិងរាងកាយនារីដែលអ្នកមិនធ្លាប់ដឹង

Loading...

ធម្មជាតិបានបង្កើតអោយបុរសនិងនារីមានរូបរាងខុសប្លែកពីគ្នា ហើយក្រៅពីរូបរាងក្រៅបុរសនិងនារីគឺមានចំណុចមួយចំនួនដែលអ្នកមិនធ្លាប់បានដឹង ហើយនេះជាចំណុចខ្លះៗទាក់ទងនិងនារីៗដែលមនុស្សមួយចំនួនមិនធ្លាប់បានដឹង ។

1. ករបស់នារីអាចបត់បែនល្អជាងបុរស

តើអ្នកធ្លាប់កត់សម្គាល់ពីរបៀបដែលបុរសនិងនារីងាកពេលអ្នកហៅឬទេ ? សាកល្បងមើលអ្នកនិងឃើញថាបុរសងាកមកស្ទើរតែខ្លួនទាំងមូល ស្របពេលនារីគឺងាកមកដោយផ្អៀងខ្លួនតិចជាងបុរសប៉ុណ្ណោះ ។ ហើយមូលនោះមកពីរចនាសម្ពន្ធ័សាច់ដុំនៅកនារីមានសភាពយឺតជាង ។ តែយ៉ាងណានារីត្រូវតែប្រយត្ន័ព្រោះថារបាយការណ៍មួយរបស់ Loyola University Medical Center បានបញ្ជាក់ថាអត្រានារីគ្រិចកគឺមានច្រើនជាងចំនួនបុរស ។

2. នារីអាចស្ដាប់បានរវាសជាងបុរសនៅពេលគេងលក់

នៅខណៈពេលគេងសម្លេងជាច្រើនគឺមិនត្រូវបានស្ដាប់លឺនោះទេ ប៉ុន្តែក្នុងកម្រិតរំខានណាមួយនិងធ្វើអោយអ្នកកំពុងគេងស្ដាប់បាន ហើយនារីអាចចាប់យកកម្រិតសម្លេងដែលទាបបានច្បាស់ជាងបុរស ដោយជាក់ស្ដែងនារីជាម្ដាយតែងតែស្ដាប់លឺកូនយំមុនពេលបុរសជាប្ដី ។ តែវាពិតជាអយុត្តិធម៌ណាស់ដោយសារកត្តានេះនារីជាច្រើនប្រឈមនិងបញ្ហាដំណេក ។

3. ភាពមិនស្មើគ្នានៃដើមទ្រូងទាំងសងខាង

នារីភាគច្រើនសុទ្ធតែកត់សម្គាល់ឃើញនូវចំណុចនេះ គឺគ្មាននារីណាម្នាក់ដែលមានដើមទាំងសងខាងមានទំហំប៉ុនគ្នាតែម្ដងនោះទេ ដោយវាអាចខុសគ្នាមកពីចំនួនជាលិកា ឬក៏ទម្រង់នៃដើមទ្រូង ។

Loading...

4. នារីមានកម្រិតនៃបញ្ញាខ្ពស់ជាង

មតិជាច្រើនតែងតែលើកឡើងថានារីប្រើប្រាស់អារម្មណ៍ដើម្បីវិនិច្ឆ័យច្រើនជាងស្របពេលដែលបុរសប្រើប្រាស់ការគិតគូច្បាស់លាស់ជាង ប៉ុន្តែវាខុសប្លែកត្រង់ថានារីមានក្រពេញខួរក្បាលក្រាស់ជាងដែលបង្ហាញពីកម្រិតនៃបញ្ញានៃការយល់ដឹងខ្ពស់ជាង ។

5. នារីឆាប់ស្រវឹងជាងបុរស

ស្រ្ដីភាគច្រើនឆាប់ស្រវឹងលឿនជាងបុរសពីព្រោះតែរាងកាយនារីមិនសូវរំលាយជាតិអាល់កុលបានច្រើនដូចបុរសមុនពេលវាឈានដល់ចរន្តឈាម ហើយស្ត្រីចេញញើសតិចជាងបុរសនេះអាចជារឿងល្អប៉ុន្តែវាក៏ជាហេតុផលដែលស្ត្រីមិនសូវល្អក្នុងការបង្កើតកំដៅ ។ ដោយសារតែកម្រិតទឹកទាបនិងបរិមាណឈាមតិច ស្ត្រីគឺមានកម្រិតអេម៉ូក្លូប៊ីនដែលទាបជាងបុរស 12% ។

6. នារីងាយក្នុងការបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ

មូលហេតុគឺថាស្ត្រីមានកម្រិតអុកស៊ីតូស៊ីនខ្ពស់ ដែលអុកស៊ីតូស៊ីនគឺជាអ័រម៉ូននៃក្ដីស្រលាញ់ ។ វាលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងពង្រឹងទំនាក់ទំនងនិងកាត់បន្ថយភាពតានតឹង។ អុកស៊ីតូស៊ីនក៏មានទំនួលខុសត្រូវក្នុងការបង្កើតចំណងម្តាយ – កូននិងសូម្បីតែសម្រាប់ការបំបៅកូនដោយទឹកដោះ ។

7. រាងកាយនារីនៅបន្តលូតលាស់ក្រោយវ័យ២០ឆ្នាំ

Loading...