ការងារទាំង១០ដែលទំនងនឹងរលាយបាត់ពីទីផ្សារការងារក្នុងពេលឆាប់ៗ

Loading...

ខាងក្រោមនេះជាតារាងការងារ១០ដែលទំនងជានឹងបាត់ពីទីផ្សារការងារក្នុងរយៈពេល ២០ឆ្នាំខាងមុខចាប់ពីឥឡូវនេះ។

10. អ្នកបើកបរតាក់ស៊ី

អ្នកប្រាកដជាដឹងអំពីការប្រកួតប្រជែងគ្នារវាង Uber និងអ្នកបើកបរតាក់ស៊ីនៅទីក្រុងជាច្រើននៅលើពិភពលោក។ បច្ចុប្បន្នមាន Application ជាច្រើនដែលគេអាចប្រើដើម្បីទទួលបានសេវាតាក់ស៊ីពីអ្នកដែលរថយន្តឯកជន។

9. បណ្ណារក្ស

ក្នុងរយៈពេលថ្មីៗនេះមានការថយចុះយ៉ាងខ្លាំងនូវចំនួនអ្នកអានសៀវភៅដែលបោះពុម្ព ដោយសារការរីកសាយនៃឧបករណ៍អេឡិចត្រូនិចសម្រាប់ការអាន។ ដូចនេះ ទម្លាប់នៃការអានក៏បានផ្លាស់ប្តូរផងដែរ។ ដោយសារព័ត៌មានត្រូវបានគេចែកចាយតាមរយៈឧបករណ៍អេឡិចត្រូនិចយ៉ាងលឿន និងងាយស្រួល ចំនួនមនុស្សដែលទៅអាននៅបណ្ណាល័យក៏មានការប្រែប្រួលដែរ។ ដូច្នេះ ការងារជាបណ្ណារក្សក៏មានការថយចុះតាមនោះដែរ។

8. បេឡាករ ឬអ្នកគិតលុយ

ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបង្ខំឱ្យហាងនានាឱ្យជំនួសអ្នកគិតលុយ ឬអ្នកប្រមូលប្រាក់ដោយប្រើម៉ាស៊ីនស្វ័យប្រវត្តិដែលអាចគណនាតម្លៃនៃការទិញរបស់អតិថិជនវិញ។ អតិថិជនគ្រាន់តែដាក់ទំនិញនៅខាងមុខឧបករណ៍ដើម្បីឱ្យវាអានលេខកូដ RFID ឬ RFID ជាការស្រេច។

7. បុគ្គលិកធនាគារ

ភារកិច្ចជាទូទៅរបស់បុគ្គលិកធនាគារ គឺបើកគណនីនិងទូទាត់មូលប្បទានប័ត្រ។ ប៉ុន្តែជាមួយនិងការអភិវឌ្ឍ “បច្ចេកវិទ្យា” គេអាចធ្វើកិច្ចការទាំងនេះយ៉ាងងាយស្រួលតាមរយៈអ៊ីនធឺណិត។ ធនាគារជាច្រើនក៏ផ្តល់សេវានេះតាមរយៈកម្មវិធីទូរស័ព្ទស្មាតហ្វូនផងដែរ។

6. អ្នកលក់កាសែត

Loading...

បច្ចុប្បន្ន ទស្សនាវដ្តីក្រដាស ឬកាសែត លែងសូវមានអ្នកអានទៀតហើយ ព្រោះគេអាចអានលើឧបករណ៍អេឡិចត្រូនិចតាមរយៈបណ្តាញសង្គម ឬកម្មវិធីព័ត៌មាន ដោយមិនចាំបាច់ទៅទិញកាសែតប្រចាំថ្ងៃពីអ្នកលក់។

5. លេខាធិការ

វត្តមានរបស់មនុស្សក្នុងការរៀបចំឯកសារ ការណាត់ជួប និងការរំឭកភារកិច្ច ត្រូវបានជំនួសដោយកម្មវិធីទូរស័ព្ទជាច្រើនដែលមានសមត្ថភាពអនុវត្តភារកិច្ចដូចគ្នានេះ។

4. អ្នករត់សំបុត្រប្រៃសណីយ៍

នៅក្នុងបណ្តាប្រទេសដែលប្រើប្រព័ន្ធអ៊ីម៉ែលប្រកបដោយប្រសិទ្ធិភាព ឧទាហរណ៍ អាមេរិក និងកាណាដា គេលែងត្រូវការអ្នករត់សំបុត្រប្រៃសណីយ៍ទៀតហើយ។

3. អ្នកបម្រើសេវាកម្មអតិថិជន

នៅពេលដែលអ្នកទាក់ទងក្រុមហ៊ុនមួយដើម្បីសាកសួរអំពីសេវាកម្មជាក់លាក់ណាមួយ បុគ្គលិកម្នាក់ឆ្លើយតបនឹងអ្នក។ ប៉ុន្តែបច្ចុប្បន្ននេះ មានកម្មវិធីឆ្លើយតបស្វ័យប្រវត្តិឆ្លាតវៃដែលអាចពីអតិថិជន ទាក់ទងជាមួយអតិថិជន និងភ្ជាប់អតិថិជនទៅកាន់ផ្នែកដែលពាក់ព័ន្ធ។

2. ក្រុមហ៊ុនទេសចរណ៍

បច្ចុប្បន្នអ្នកមិនចាំបាច់ទៅកាន់ក្រុមហ៊ុនទេសចរណ៍ ដើម្បីកក់សំបុត្រយន្តហោះ ឬកន្លែងស្នាក់នៅ ឬជួយរៀបចំដំណើរកម្សាន្ត ព្រោះកិច្ចការទាំងអស់នេះអាចធ្វើបានយ៉ាងងាយស្រួលនៅលើអ៊ីនធឺណិត។

1. អ្នកបើកបរយន្តហោះចម្បាំង

ការបាត់បង់យន្តហោះចម្បាំងគឺធ្វើឱ្យប្រទេសជាតិមានការចំណាយច្រើន ហើយសំខាន់បំផុតនោះគឺការបាត់បង់ជីវិតមនុស្ស ដែលបច្ចុប្បន្នអាចជៀសវាងបានដោយប្រើយន្តហោះគ្មានមនុស្សបើក។

ប្រភព៖ Wonderslist

Loading...