ជម្រើសចម្លើយរបស់អ្នកចំពោះសំណួរនេះ អាចបង្ហាញយ៉ាងច្រើនពីបុគ្គលិកលក្ខណៈរបស់អ្នក

Loading...

អ្នកវិទ្យាសាស្ដ្រជឿថា តេស្តសំណួរពាក់ព័ន្ធនឹងបុគ្គលិកលក្ខណៈរបស់បុគ្គលជួយឱ្យគេអាចស្វែងរកចម្លើយចំពោះសំណួរសំខាន់ៗដូចជា តើខ្ញុំជាអ្នកណា? តើអ្នកផ្សេងគិតថាខ្ញុំបែបណា? តើខ្ញុំចង់ក្លាយជាបែបណា? ក្នុងបែបសប្បាយៗ។ ដូចនេះហើយ សូមនាំមកនូវសំណួរនេះ សម្រាប់ឱ្យអ្នកទាំងអស់គ្នាឆ្លើយសាកល្បងមើល។

សំណួរ៖​ តើអ្នកណាជាអ្នកល្ងង់ជាងគេក្នុងចំណោមអ្នកទាំង៤?

#. ទី១

ប្រសិនបើអ្នកជ្រើសរើសយកមនុស្សទី១ មានន័យថាអ្នកគឺជាមនុស្សជឿលើជោគជតាកម្ម។ អ្នកសុខចិត្តបោះបង់ចោលប្រសិនបើអ្នកជឿជាក់ថាស្ថានភាពមិនអាចផ្លាស់ប្តូរតាមរបៀបណាមួយបានឡើយ។ អ្នកនឹងទទួលយកព្រឹត្តិការណ៍និងកាលៈទេសៈបច្ចុប្បន្ន។ អ្នកមិនជជែកតវ៉ា ហើយជាទូទៅអ្នកមានឥរិយាបថសន្តិភាព ព្រោះការប្រយុទ្ធគ្នានិងការឈ្លោះប្រកែកគ្នាធ្វើឱ្យអ្នកមិនសប្បាយចិត្ត។ អ្នកមានបេះដូងដ៏ និងសប្បុរស ហើយឱ្យតម្លៃចំពោះភាពទៀងត្រង់បំផុត។

#.ទី២

Loading...

ប្រសិនបើអ្នកជ្រើសយកអ្នកទី២ អ្នកប្រហែលជាបុគ្គលដែលជារឿយៗធ្វើការសម្រេចចិត្តយ៉ាងឆាប់រហ័ស។ ដូច្នេះនាពេលក្រោយ បើអ្នកធ្វើការសម្រេចចិត្ត ត្រូវចំណាយពេលគិត ហើយព្យាយាមវិភាគស្ថានភាពទាំងមូលជាមុនសិន។ អ្នកមានចិត្តរឹងរូសហើយអ្នកមិនដែលមានអារម្មណ៍សោកស្តាយអំពីអ្វីដែលបានធ្វើឬបន្សល់ទុកក្នុងអតីតកាល។ អ្នកទទួលខុសត្រូវទាំងស្រុងចំពោះការសម្រេចចិត្តរបស់អ្នក ហើយអ្នកពឹងផ្អែកតែលើខ្លួនឯងប៉ុណ្ណោះ។

#.ទី៣

បើអ្នកជ្រើសយកអ្នកទី៣ អ្នកគឺជាអ្នកប្រយុទ្ធយ៉ាងពិតប្រាកដ! ហើយជួនកាលអ្នកធ្វើសកម្មភាពដោយចេតនាហើយអ្នកមិនដែលបោះបង់។ អ្នកមានសមត្ថភាពដ៏អស្ចារ្យដើម្បីប្រយុទ្ធប្រឆាំងរហូតដល់ចុងបញ្ចប់នៅពេលអ្នកត្រូវការពារជំហរ និងអ្វីដែលអ្នកជឿ។ អ្នកតែងរៀបចំបង្កើតយុទ្ធសាស្រ្តនិងវិធីសាស្រ្តថ្មីដើម្បីការប្រយុទ្ធតស៊ូនោះ។

#.ទី៤

បើអ្នកជ្រើសរើសយកអ្នកទី៤ អ្នកជាមនុស្សមានស្មារតីបះបោរ ឬមិនងាយស្តាប់តាមគេ ដោយអ្នកជាមនុស្សមិនចូលចិត្តធ្វើតាមគេ។ អ្នកជឿលើគោលការណ៍របស់អ្នក ហើយអ្នកគិតថាទស្សនៈរបស់អ្នកនិង/ ឬការសម្រេចចិត្តរបស់អ្នកគឺតែងតែល្អបំផុត។

ប្រភព៖ Brightside

Loading...