វីដេអូបង្ហាញពីសកម្មភាពចោរសាច់កម្មពីររូបធ្វើឲ្យគ្រប់គ្នាអស់សំណើច និងហួសចិត្ត

Loading...

កាលពីពេលថ្មីៗនេះវីដេអូដែលបង្ហាញពីសកម្មភាពចោរពីរនាក់មានបំណងលួចរបស់របរក្នុងហាងមួយត្រូវបានគេចែករំលែកពាសពេញបណ្ដាញសង្គម Facebook ដោយសារតែវាធ្វើឲ្យមនុស្សជាច្រើនមានការហួសចិត្តនិងអស់សំណើច ។

បើយោងតាមវីដេអូដែលថតចេញពីកាមេរ៉ាសុវត្ថិភាពមួយនោះបានបង្ហាញថា មានចោរពីរនាក់បានព្យាយាមយកដ៉ំថ្មវាយកំទេចកញ្ចក់ហាងមួយកន្លែងដើម្បីលួចយករបស់មានតម្លៃ ប៉ុន្តែមិនទាន់បានទាំងគប់កញ្ចក់បានសម្រេចផង ស្រាប់តែជួបរឿងស៊យហួសនិស្ស័យ ដោយគប់ចំគ្នាឯង ធ្វើឲ្យចោរម្នាក់សន្លប់ធំតែម្ដង ។

CUANDO TU SUPPORT TE AYUDA

En ves de ayudar hace que te maten :v

Posted by Gior Dota on Saturday, May 19, 2018

ក៏ធ្លាប់មានករណីចោរកម្មដ៏គួរឲ្យអស់សំណើច និងហួសចិត្តមួយបានកើតឡើងនៅក្នុងប្រទេសចិនផងដែរ ដោយចោរម្នាក់បន្ទាប់ពីឆកទូរសព្ទពីស្ត្រីម្នាក់បានសម្រេចហើយត្រូវម្ចាស់គេដឹង ស្រាប់តែរត់ចូលប៉ុស្តិ៍ប៉ូលិសទៅវិញ ។

បើយោងតាមការផ្សាយផ្ទាល់របស់កម្មវិធីព័ត៌មាន sunrise របស់ស្ថានីយទូរទស្សន៍ 7 News Sydney បាន​បង្ហាញនូវសកម្មភាពចោរប្លែកស្លុយមួយរូបនៅក្នុងប្រទេសចិនដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល និង អស់សំណើច។

Loading...

តាមរយៈវីដេអូដែលថតដោយកាមេរ៉ាបានបង្ហាញពីសកម្មភាពចោរម្នាក់បាបឆក់យកទូរសព្ទពីស្ត្រីម្នាក់ដែលកំពុងតែឈរនៅចិញ្ចើមផ្លូវ ។ ក្រោយឆក់ទូរសព្ទបានសម្រេច ចោររូបនោះបានរត់យ៉ាងលឿនឆ្លងផ្លូវ និង រត់សំដៅចូលប៉ុស្តិ៍ប៉ូលិសតែម្ដង ដែលក្នុងបំណងដើម្បីពួនពីម្ចាស់ទូរសព្ទ ប៉ុន្តែប្រហែលជាភ្លេចមើលថាកន្លែងដែលគាត់រត់ចូលគឺជាប៉ុស្តិ៍ប៉ូលិសហើយទើបគាត់ធ្វើបែបនេះ រហូតត្រូវបានប៉ូលិសចេញមកចាប់ខ្លួនតែម្ដង។

តោះទស្សនាសកម្មភាពទាំងអស់គ្នា ៖

Their runs into trouble

A thief in China has run into trouble after stealing a woman's phone.Download the 7 News app: http://yhoo.it/2a8SxYV#China #7News

Posted by 7 News Sydney on Monday, April 10, 2017

ក្រោយពីបានទស្សនាវីដេអូនេះមនុស្សជាច្រើនបានបញ្ចេញនូវអារម្មណ៍ហួសចិត្ត និងអស់សំណើចជាខ្លាំង សូម្បីតែពិធីករក្នុងកម្មវិធីព័ត៌មានក៏មិនអាចទប់សំណើចបានដែរ ។ អ្នក​ខ្លះក៏បានបញ្ចេញមតិបែបលេងសើចថា ពាក្យចាស់ពោលថា “កន្លែងដែលគ្រោះថ្នាក់បំផុត គឺជាកន្លែងដ៏សុវត្ថិភាពបំផុត” លោកចោរប្រហែលជាធ្វើតាមហ្នឹងហើយ៕

Loading...