ដូចរឿងនិទានអីញ្ចឹង! ពីរាស្ត្រសាមញ្ញធ្លាប់ធ្វើអ្នករត់តុនៅទីក្រុងញ៉ូយ៉ក បានអភិសេកជាមួយព្រះអង្គម្ចាស់រូបសង្ហានៃប្រទេសស៊ុយអែត

Loading...

ម្ចាស់​ក្សត្រិយ៍​ស៊ុយអែត Sofia មានឈ្មោះពិតថា Sofia Hellqvist ធ្លាប់ជានារីធ្វើការជាអ្នករត់តុធម្មតាម្នាក់ ហើយក៏ធ្លាប់ជាតារាម៉ូដែលស៉ិចស៉ីម្នាក់ ដែលមានលក្ខណៈសម្បត្តិមិនសាកសមជាមួយនឹងខ្សែរាជវង្សនោះទេ មិនថាប្រវត្តិគ្រួសារ ឬ ជីវភាពរបស់នាង ប៉ុន្តែព្រះអង្គម្ចាស់ Carl Philip (Carl Philip, Duke of Värmland) របស់ស៊ុយអែតបែរជាមិនខ្វល់ពីរឿងទាំងអស់នេះ ហើយទ្រង់ថែមទាំងធ្វើឲ្យនាងក្លាយទៅជាម្ចាស់​ក្សត្រិយ៍​ស៊ុយអែតដ៏ខ្ពង់ខ្ពស់ និងមានសុភមង្គលបំផុត ដោយបានរៀបអភិសេកប្រកបដោយកិត្តិយសកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៥ កន្លងទៅ ។

បច្ចុប្បន្ននេះព្រះនាង Sofia Hellqvist ត្រូវបានប្រទានព្រះនាមថ្មីថា HRH Princess Sofia, Duchess of Värmland

ធ្លាប់ជាតារាម៉ូដែលលើទស្សនាវដ្ដីបុរស និងតារាសម្ដែងក្នុងកម្មវិធីមនុស្សពេញវ័យ និងធ្លាប់ជាអ្នករត់តុទៀតផង

មុនជួបនឹងព្រះអង្គម្ចាស់ Carl Philip នៃប្រទេសស៊ុយអែត Hellqvist ធ្លាប់បានសម្តែងនៅក្នុងកម្មវិធីមួយរបស់ស៊ុយអ៊ែតដែលមានឈ្មោះថា “សណ្ឋាគារឋានសួគ៌” ឬ “Paradise Hotel” ដែលជាកម្មវិធីបែបមនុស្សពេញវ័យមួយបង្ហាញពីសកម្មភាពរបស់មនុស្សមួយក្រុមមានស្រីមានប្រុសចូលទៅស្នាក់នៅក្នុងសណ្ឋាគារប្រណិតមួយ។

ជាងនេះទៅទៀត Hellqvist ក៏ធ្លាប់ជាតារាបង្ហាញម៉ូតស៉ិចស៉ី ឲ្យទស្សនាវដ្ដីបុរសមួយឈ្មោះថា Slitz ដែលបច្ចុប្បន្ននេះទស្សនាវដ្ដីនេះបានបិទហើយ ។ នាងបានបង្ហាញខ្លួននៅលើគម្របទស្សនាវដ្ដីដោយចំហរល្វែងលើ ហើយក៏ធ្លាប់ត្រូវបានគេបោះឆ្នោតជាប់ជា Miss Slitz ប្រចាំឆ្នាំ ២០០៤ ផងដែរ ។

ប៉ុន្តែក្រោយមក Hellqvist បោះបង់ការងារទាំងនោះ ហើយផ្លាស់ទៅរស់នៅទីក្រុងញូវយ៉ក ហើយចាប់ផ្ដើមធ្វើការជាអ្នករត់តុនិងអ្នកបង្រៀនយូហ្គា ខណៈពេលនោះនាងក៏បន្តសិក្សាលើមុខជំនាញគណនី និងជំនាញអភិវឌ្ឍន៍ពាណិជ្ជកម្មពិសេសនៅវិទ្យាស្ថាន Institute of English and Business ។ លោក Fabio Granato ជាសហម្ចាស់ហាង Serafina ដែលជាភោជនីយដ្ឋានមួយ ដែល Hellqvist បានធ្វើការកាលពីជាង 10 ឆ្នាំមុន បានប្រាប់កាសែត New York Post ថា: «នាងជាមនុស្សម្នាក់អាចធ្វើឲ្យមនុស្សនៅជ៉ំវិញខ្លួនមានសន្តិភាព» ។

ប៉ុន្តែនោះគ្រាន់តែជាអតីតកាលតែប៉ុនណោះ ថ្មីៗនេះម្ចាស់​ក្សត្រិយ៍​ស៊ុយអែតរូបនេះបានចូលរួមក្នុងការងារសប្បុរសធម៌ និងជាសហស្ថាបនិកគម្រោង Project Playground ដែលជាអង្គការស្ម័គ្រចិត្តនិងមិនរកប្រាក់ចំណេញដែលគាំទ្រដល់យុវជននៅរដ្ឋធានី Cape Town របស់អាហ្វ្រិកខាងត្បូង។

Loading...

តើម្ចាស់​ក្សត្រិយ៍​ស៊ុយអែតបានជួយនឹងព្រអង្គម្ចាស់ដោយរបៀបណា ?

នៅថ្ងៃមួយព្រះអង្គម្ចាស់ Carl Philip បានជួបនិងនាង Hellqvist ដោយចៃដន្យខណៈពេលដើរលេងវិស្សមកាលនៅទីរមណីយដ្ឋានមាត់សមុទ្រ Bastad ប្រទេសស៊ុយអ៊ែតនៅរដូវក្តៅឆ្នាំ 2009 ហើយក្រោយមកទ្រង់ក៏បានណាត់ជួបគ្នានៅស៊ុយអែតនិងញូវយ៉ក ហើយក៏ចេះតែណាត់ជួបគ្នាបន្តបន្ទាប់ ។

ប៉ុន្តែសារព័ត៌មានជាច្រើននៅប្រទេស៊ុយអ៊ែតហាក់មិនពេញចិត្តនឹងទំនាក់ទំនងនេះទេ ហើយក៏បានវាយប្រហារទ្រង់ជាញឹកញាប់ផងដែរ ដោយបានទម្លាយរូបថតជាច្រើនរបស់ Hellqvist កាលពីពេលដែលធ្វើជាម៉ូដែលស៉ិចស៉ី ។ ប៉ុន្តែគូស្នេហ៍មួយគូនេះមិនបានចុះចាញ់ ឬបោះបង់គ្នានោះទេ ដោយទ្រង់ និងនាង Hellqvist បានរក្សាទំនាក់ទំនងនេះបានយ៉ាងល្អ និងទប់ទល់នូវឧបសគ្គជាច្រើនជាមួយគ្នា ។ Hellqvist បានហៅស្នេហាមួយនោះថា “ជាស្នេហាប្រភេទជួបភ្លាមស្រលាញ់ភ្លែត”

ក្រោយៗមកទំនាក់ទំនងរនេះក៏ត្រូវបានគ្រប់គ្នាទទួលស្គាល់ រហូតដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៥ ព្រះអង្គម្ចាស់ Carl Philip ក៏បានរៀបអភិសេកជាមួយនាងយ៉ាងឱឡារិក ដោយមានការចូលរួមពីគ្រួសាររាជវង្ស និងមន្ត្រីគ្រប់ជាន់ថ្នាក់របស់ស៊ុយ៊អ៊ែត ក៏ដូចជាការអបអរ និងជូនពរពីប្រជាជនស៊ុយអ៊ែតផងដែរ ។

បច្ចុប្បន្ននេះទ្រង់ទាំង ២ កំពុងរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល ដោយមានចំណងដៃបុត្រាពីរអង្គគឺ Alexander, Duke of Södermanland និង Gabriel, Duke of Dalarna ៕

ទិដ្ឋភាពខ្លះកាលពីពិធីរៀបអភិសេករបស់ព្រះអង្គម្ចាស់ Carl Philip និង ម្ចាស់​ក្សត្រិយ៍​ស៊ុយអែត Sofia ៖

ប្រភព​ ៖ businessinsider

Loading...