11 ចំណុចដែលធ្វើឲ្យប្រទេសជប៉ុនជាប្រទេសដែលខុសគេ

Loading...

ប្រសិនបើគេនិយាយពីប្រទេសជប៉ុន អ្នកប្រហែលជាគិតដល់ពីការរីកចំរើនរបស់បច្ចេកវិទ្យាហើយ ។ ប៉ុន្ដែទន្ទឹមនិងការរីកចំរើននេះជប៉ុនក៏មិនបានទុកវប្បធម៍របស់ពួកគេចោលឡើយ។ ជប៉ុនជាប្រទេសដែលស្រស់ស្អាត ហើយប្រជាជនប្រទេសនេះក៏មិនអន់ដែរ មានទាំងអាហារដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ជាងគេនៅលើពិភពលោកផងដែរ ប្រទេសជប៉ុនក៏នៅមានរបស់ប្លែកមួយចំនួនទៀតដែលអ្នកស្មានមិនដល់ ៕ ថ្ងៃនេះ អ្នកប្រាជ្ញ នឹងយករឿងមួយចំនួនទៀតមកបង្ហាញលោកអ្នកឲ្យដឹងថា តើហេតុអ្វីបានជាប្រទេសជប៉ុនជាប្រទេសដែលខុសពីគេ

1. ការធ្វើកូដកម្មរបស់តៃកុងឡាននឹងផ្ដល់ផលចំណេញដល់អ្នកដំណើរ

កាលពីពេលថ្មីៗ នេះអ្នកបើកឡានក្រុងម្នាក់នៅទីក្រុងអូកាយ៉ាម៉ា ដែលធ្វើការឱ្យក្រុមហ៊ុនមួយបាននាំគ្នាធ្វើកូដកម្ម។ ប៉ុន្តែការតវ៉ារបស់ពួកគេមិនបង្កឱ្យមានបញ្ហាដល់ប្រជាជនទេ និងមិនមានការបិទផ្លូវណាមួយឡើយ។ អ្នកបើកឡានក្រុងទាំងនោះបានធ្វើកូដកម្មតាមរយៈការមិនយកថ្លៃសំបុត្រពីអ្នកជិះឡើយ ដែលធ្វើឱ្យក្រុមហ៊ុនខាតបង់ប្រាក់ចំនូលអស់មួយចំនួន។ អ្នកដំណើរជាច្រើនសប្បាយចិត្តជាមួយនឹងរបៀបដែលអ្នកបើកបររថយន្តក្រុងទាំងនេះធ្វើបាតុកម្ម។

2. នៅប្រទេសជប៉ុនមានការងារប្លែកមួយគឺ ជាសន្ដិសុខយាមជណ្ដើរយន្ដដែលខូច

ផ្សារទំនើបមួយនៅក្នុងទីក្រុង Sapporo នៅពេលដែលមានជណ្ដើរយន្ដណាមួយខូច គេមិនបានដាក់សញ្ញាព្រមាន រឺសញ្ញាអភ័យទោសអ្វីឡើយ ប៉ុន្ដែគេនឹងដាក់សន្ដិសុខមួយឲ្យយាមនៅទីនៅដើម្បីជូនជាដំណឹងដល់អតិថិជនរបស់ពួកគេ ។

3. តម្រង់ជួររង់ចាំរថភ្លើង

ជនជាតិជប៉ុនមានភាពល្បីល្បាញដោយសារការប្រកាន់ខ្ជាប់នូវការរក្សាសីលធម៍សង្គមរបស់ពួកគេ។ ជាក់ស្ដែងណាស់នៅក្នុងរូបភាពនេះបានបង្ហាញថា ប្រជាជនជប៉ុនបានឈរតម្រង់ជួរយ៉ាងមានរបៀបរៀបរយខណៈពេលរងចាំរថភ្លើងមកដល់ ។

៤. រោងភាពយន្ដនៅជប៉ុន

រោងភាពយន្តថ្មីមួយនៅ តូឃ្យូវ៉ា មានកៅអីពិសេសជាមួយនឹងតុកំដៅដែលធ្វើឲ្យលោកអ្នកមានភាព Romantic នឹងកក់ក្ដៅ។ តើនរណានឹងសាកល្បងវាហើយដឹងថាវាធ្វើឱ្យយើងមានអារម្មណ៍សុខស្រួលប៉ុនណា។

៥. បូរូបឆ្មារ

មូលហេតុគឺដោយសារតែប្រជាជនជប៉ុនស្រលាញ់សត្វឆ្មារជាខ្លាំង

៦. វត្ថុមួយ តែមានតម្លៃពីរបែប

ហាងនៅប្រទេសជប៉ុនតែងតែបានតម្លៃពីរប្រភេទជានិច្ច។ ដូចអ្វីដែលយើងបានឃើញហើយថា តម្លៃនិងបូកបន្ថៃមជាមួយនឹងពន្ធរGST។

Loading...

៧. រូបភាពផ្សាយពាណិជ្ជកម្ម និង រូបពិតនៅខាងក្រៅ

ប្រទេសជប៉ុនមានភាពល្បីល្បាញដោយសារភាពសុចរិតរបស់ខ្លួន។ វាអាចជាប្រទេសតែមួយគត់ដែលយើងអាចមើលឃើញការផ្សាយពាណិជ្ជកម្ម និងអាហារពិតដូចគ្នាបេះបិត។

៨. ឆត្រ័ចោល

ដោយសារតែឆត្រ័នៅក្នុងប្រទេសជប៉ុនមានតម្លៃថោក ដូច្នោះកុំឆ្ងល់អីថាហេតុអ្វីបានជាពួកគេបោះវាចោល ៕

៩. អាហារគំរូរ

ហាងអាហារជប៉ុនតែងតែដាក់តាំងអាហារគំរូនៅក្នុងទូរកញ្ចក់នៅខាងមុខហាងរបស់គេជានិច្ច ៕

១០. ដើមឈើ Cherry ធ្វើពី LEGO

នៅ Legoland ក្នុងប្រទេសជប៉ុន ដើមឈើ Sakura ត្រូវបានគេធ្វើឡើងពីបំណែកLego អស់ចំនួន 800.000 Lego ។

១១. ស្បែកជើងដែលអាចផ្លាស់ទីទៅរកកន្លែងដាក់ស្បែកជើងដោយខ្លួនឯង

ProPILOT Park RYOKAN 「プロパイロットパーキング旅館」での宿泊体験を抽選で1組2名様にプレゼント! 1/9 ・ 駐車の常識を変えた先進技術プロパイロットパーキングで、今度は旅館の常識を変える。 是非、未体験の宿泊を味わってください。 【応募のステップ】 ①日産公式Twitter「NissanJP」をフォロー→②Twitterで「#PPP旅館 #wanttostay」をつけて投稿する。 【スペシャルサイト】 http://www.nissan.co.jp/BRAND/TFL/PPPR/ #wanttostay #PPP旅館 #プロフィール画面からみてね #旅館 #温泉 #ryokan #onsen #hotsprings #箱根 #hakone #Japan #旅行 #travel #amazingtrip #おもてなし #omotenashi #自動運転 #ProPILOT #自動駐車 #ProPILOT #ProPILOTPark #🚗 #日産リーフ #LEAF #NissanLEAF #日産リーフ #日産 #ニッサン #nissan #nissanjapan #5523

A post shared by 日産自動車株式会社 (@nissanjapan) on

សណ្ឋាគារជប៉ុនមួយបានចាប់ផ្តើមផ្តល់ជូនស្បែកជើងដល់ភ្ញៀវរបស់ខ្លួន ដែលអាចផ្លាស់ទីដោយខ្លួនឯងទៅកន្លែងដែលគេបានកំណត់ នៅពេលដែលអ្នកមិនប្រើវា។ ស្បែកជើងនីមួយៗត្រូវបានបំពាក់ដោយកង់ 2 ម៉ូទ័រមួយ និងឧបករណ៍ចាប់សញ្ញា។ ភាពច្នៃប្រឌិតថ្មីនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Nissan ។

ប្រភពៈ petmaya

Loading...