ទិចនិច១៥យ៉ាងដែលមានតាំងពី១០០ឆ្នាំមុនម្លេះ

Loading...

កាលពីជាងមួយរយឆ្នាំមុន នៅឆ្នាំ 1910 ក្រុមហ៊ុនថ្នាំជក់ Gallaher អិលធីឌីបានបោះពុម្ពប័ណ្ណចំនួន 100 សន្លឹកដែលនិយាយពីតិចនិច រឺល្បិចប្លែកៗ ក្រោមចំណងជើងថា “How To Do It”។ ដែលពួកគេមិនដឹងថាវានៅតែមានប្រយោជន៍រហូតមកដល់សព្វថ្ងៃនេះទេ។ ចង់ដឹងថាប័ណ្ណដែលក្រុមហ៊ុនថ្នាំជក់ Gallaher អិលធីឌីបានបោះពុម្ពនោះនិយាយអំពីអី តោះទៅមើលទាំងអស់គ្នា៖

១. របៀបធ្វើឲ្យផ្ការដែលកាត់ហើយនៅតែរស់និងស្រស់ញញឹមឡើងវិញ

ត្រាំផ្កាក្នុងទឹកក្តៅបន្ទាប់មកទុកឱ្យវាត្រជាក់។ វិធីនេះនឹងធ្វើឱ្យផ្កាមើលទៅស្រស់ស្អាតបន្ថែមទៀត។ បន្ទាប់មកធ្វើការកាត់វាទៅតាមប្រវែងដែលអ្នកចង់បាន ហើយយកវាទៅដាក់ក្នុងថូដែលមានទឹកត្រជាក់ជាការស្រេច ៕

២. របៀបលាងសំអាតដបដែលមានមាត់ដបតូច

ច្រកទឹកលាយជាមួយដីខ្សាច់ចូលទៅក្នុងដបហើយក្រឡុកវារហូតដល់អស់ស្នាមប្រឡាក់ជាការស្រេច ៕ ធ្វើដូចនេះអ្នកនឹងបានដបថ្មីប្រើប្រាស់ម្ដងទៀត ៕

៣. របៀបកំចាត់ស្នាមប្រឡាក់ទឹកប៊ិចរឺទឹកខ្មៅចេញពីកន្សែង

ប្រសិនបើកន្សែងរបស់អ្នកបានប្រឡាក់ទឹកប៊ិច រឺទឹកខ្មៅដោយចៃដន្យនោះចូរកុំភ័យអី អ្នកគ្រាន់តែយកវាទៅត្រាំក្នុងទឹកដោះគោមួយសន្ទុះទៅនៅស្នាមប្រលាក់ និងកខ្វក់នឹងចេញមកក្រៅដោយឯកឯងហើយ ៕

៤. របៀបចាប់ រឺបញ្ឈប់សេះដែលផ្អើល

នៅពេលដែលសេះផ្អើល អ្នកមិនត្រូវពាំងពីមុខសេះនោះទេ អ្នកត្រូវបណ្ដោយវា និងរក្សាគំលាតសុវត្ដិភាពនិងចាប់ទាញរបស់ដែលនៅជិតបំផុត និងមិនត្រូវស្រែកខ្លាំងៗនោះទេព្រោះសំលេងស្រែកលឺនឹងធ្វើឲ្យសេះភ័យខ្លាច ៕

៥. របៀបស្ងោរស៊ុតដែលបែក រឺប្រេះស្រាំ

ដើម្បីស្ងោរស៊ុតដែលបែក រឺប្រេះស្រាំ មិនវាបែកបាក់រឺហ៊ាហូរចេញមកក្រៅនោះអ្នកគ្រាន់តែចាក់ទឹកខ្មេះចូលទៅក្នុងទឹកបន្ដិចទៅជាការស្រេច ។

៦. របៀបធ្វើតេស៍ប៊ឺសុទ្ធ រឺក៏មិនសុទ្ធ

ប្រសិនបើអ្នកចង់ដឹងថាប៊រ័ដែលអ្នកញ៉ាំសុទ្ធរឺមិនសុទ្ធនោះ អ្នកគ្រាន់តែយកក្រដាស់ជូតទៅលើប៊រ័ដែលអ្នកចង់ធ្វើតេសនោះ យកវាមកហ៊ឹត ប៊រ័សុទ្ធមានក្លិនឈ្ងុយ៕

Loading...

៧. របៀបដកយកបន្លារ រឺអំបែងតូចដែលមើលមិនឃើញចេញដៃ

ចាក់ទឹកក្ដៅចូលទៅក្នុងដបមួយហើយយកដៃដែលមុតបន្លារ រឺអំបែងដាក់លើដបទឺកក្ដៅឲ្យជិតមុខដបរហូតដល់ទឹកចុះត្រជាក់ ព្រោះនៅពេលទឹកចុះត្រជាក់ធ្វើឲ្យឧស្មន័នៅក្នុងដបរួមមាឌហើយចាប់ផ្ដើមបឺតបន្លារ រឺអំបែកចេញពីដៃអ្នកបន្ដិចម្ដងៗយ៉ាងងាយស្រួល ។

៨. របៀបបំបាត់ការរមួក្រពើរ

យកក្រណាត់សើមរុំជំវិញកន្លែងរមួក្រពើ រួចហើយធ្វើការសំរាក។ អ្នកក៏អាចប្រើប្រេងអូលីវ រឺប្រេងសំរាប់ម៉ាស់សាបានផងដែរ​ ។

៩. របៀបចាប់កាន់ថូធ្ងន់ៗ

កុំមើលងាយតិចនិចមួយនេះឲ្យសោះព្រោះមានមនុស្សមិនតិចនាក់ទេដែលបានធ្វើឲ្យបែកថូដោយសារតែកាន់វាមិនត្រូវតាមរបៀប ៕

១០. របៀបដោះយកកែវថ្មដែលជាប់គ្នា

ដើម្បីដោះបំបែកកែវពីរដែលជាប់គ្នាបាន យើងគ្រាន់តែចាក់ទឹកត្រជាក់ចូលទៅក្នុងកែវដែលនៅខាងលើឲ្យពេញ រួយហើយយកកែវទាំងនោះទៅត្រាំក្នុងទឹកក្ដៅអ៊ុនៗទៅជាការស្រេច ។

១១. របៀបបញ្ឆេះឈើគូសនៅកន្លែងដែលខ្យល់បក់

អ្នកគ្រាប់តែធ្វើឲ្យឈើគូសមានស្នាមប្រសុះដូចក្នុងរូបទៅជាការស្រេច អ្នកនឹងអាចដុតឈើគូសនៅកន្លែងដែលមានខ្យល់បានយ៉ាងងាយ ។

១២. របៀបស្ងោរដំឡូង

លាងដំឡូងឲ្យស្អាតរួចទុកវាឲ្យស្ងួតស៊ឹមដាក់ស្ងោរ ដាក់ស្ករនិងអំបិលតាមចំណូលចិត្ត នៅពេលដែលវាឆ្អិនអ្នកត្រូវចាក់ទឹកក្ដៅចេញរួចហើយដាក់វាក្នុងខ្ទះក្ដៅម្ដងទៀតដើម្បីសំងួតវាជាការស្រេច ។

១៣. របៀបកាត់នំប៉័ង

ត្រាំកាំបិតនៅក្នុងទឹកក្តៅរយៈពេល 10 ទៅ 15 វិនាទីបន្ទាប់មកកាត់នំប៉័ងយឺត ៗ ។

១៤. របៀបថែរក្សាថូដែលមានតម្លៃថ្លៃៗ

អ្នកត្រូវចាក់ដីខ្សាច់ចូលទៅក្នុងថូឲ្យពេញ ធ្វើដូចនេះជួយឲ្យថូនឹងរឹងមាំនិនមិនងាយពុកផុយឡើយ

១៥.របៀបរក្សាទុកស៊ុតស្រស់ឲ្យបានយូរ

ដើម្បីរក្សាទុកស៊ុតស្រស់ឲ្យបានរយៈពេលយូរអ្នកត្រូវយកវាទៅដាក់ចូលក្នុងអំបិល ហើយទុកវានៅកន្លែងដែលស្ងួត

ប្រភពៈ petmaya

Loading...