7 និមិត្តសញ្ញាដែលគ្រូមិនដែលបង្រៀនយើងថាមានប្រភពមកពីណា

Loading...

និមិត្តសញ្ញាដែលយើងតែងតែប្រើលាយលំជាមួយនឹងអក្សរខ្មែរ និងអក្សរបរទេស ។ វាមានប្រភពគួរឲ្យចាប់អារម្មណ៍ជាងការគិតរបស់អ្នកទៅទៀត។ ថ្ងៃនេះ អ្នកប្រាជ្ញ-NekBrach នឹងពាំនាំប្រភពដើមរបស់និមិត្តសញ្ញាទាំងនោះ ។ យើងប្រាកដថាអ្នកនឹងមិនធ្លាប់ដឹងពីមុនមកនោះទេ ។ និមិត្តសញ្ញាដែលអ្នកមិនធ្លាប់ដឹងពីប្រភពដើមនោះរួមមានដូចជា៖

1. សញ្ញាសួរ (?)

គឹសំដៅទៅរកពាក្យថា “questio” ដែលត្រូវបានសរសេរនៅចុងបញ្ចប់នៃប្រយោគ ។ ប៉ុន្តែដើម្បីសន្សំសំចៃទំហំគេក៏ចាប់ផ្ដើមសរសេរជាអក្សរកាត់វិញ ដោយអក្សរ “q” ត្រូវបានប្រើជំនួស អមដោយអក្សរ “o” ខាងក្រោម “q” ។ ដើម្បីភាពងាយស្រួលក្នុងការសរសេរ អក្សរ “o” ត្រូវបានគេជំនួសដោយសញ្ញាតូចវិញ ។

2. សញ្ញាព្រួញ (->)

សញ្ញាព្រួញគឺមានប្រភពមកពីប្រទេសក្រិចតាំងពីបុរាណ ។ ដើមឡើយវាជានិមិត្តសញ្ញា ស្នាមបាតដៃ ដែលកំណត់អត្តសញ្ញាណរបស់ផ្ទះបន។ ប៉ុន្តែទឹកភ្លៀងបានធ្វើឲ្យពួកវាមានការប្រែប្រួលដូចជាព្រួញទៅវិញ។

3. សញ្ញាដុល្លា ($)

មានការសន្មត់ជាច្រើនអំពីប្រភពដើមនៃនិមិត្តសញ្ញាដុល្លារ៖
ពាក្យទីមួយ : មកពីលុយអេស្ប៉ាញនៅមជ្ឈិមសម័យដែលប្រើអក្សរសំគាល់ PS ។ ចុងក្រោងគេក៏បានប្រើបន្ទាត់ចូសកាត់ពាក់កណ្តាលអក្សរ S ជំនួសដោយអក្សរ “P” វិញ ហើយការសន្មតផ្សេងទៀតត្រូវបានគេជឿជាក់។
នៅសម័យអាណានិគម : ផ្លាកសញ្ញារបស់អេស្ប៉ាញនៅលើប្រអប់មាសរបស់អាមេរិចគឺ អក្សរ ($)ដែលមានបន្ទាត់បញ្ឈរអូសកាត់។ ប្រសិនបើគ្មាននិមិត្តសញ្ញានេះទេរបស់ទាំងនោះនឹងត្រូវបានបញ្ជូនទៅវិញ ។

Loading...

4. សញ្ញាឧទាន (!)

និមិត្តសញ្ញានេះប្រហែលជាមកពីពាក្យ« exclamatio »ដែលត្រូវបានដាក់នៅចុងបញ្ចប់នៃប្រយោគដើម្បីបង្ហាញពីសេចក្ដីអំណររីករាយ។ វាត្រូវបានគេសរសេរអក្សរកាត់ “I” និង “O” ។ ប៉ុន្ដែនៅទីបំផុតនេះបានក្លាយជា “!” ដែលត្រូវបានប្រើនៅថ្ងៃនេះ ។

5. សញ្ញាអានណ្ដ

វាត្រូវបានប្រើជាលើកដំបូងដោយលោក John Wallis នៅឆ្នាំ 1655 ។ អ្នកខ្លះគិតថាវាបានមកពីអក្សរក្រិក អូមេហ្គា(ω)។ អ្នកផ្សេងទៀតគិតថាវាបានមកពីលេខរ៉ូម៉ាំងសម្រាប់ 1,000: “CIƆ” ឬ “CƆ” ។

6. សញ្ញាភាគរយ(%)

ពាក្យ “ភាគរយ” គឺមកពីពាក្យឡាតាំង “per centum” ។ វាបានក្លាយជា “ភាគរយ” បន្ទាប់មក “ក្នុង 100” រួចក៏ក្លាយ “pcento” ហើយក្រោយមក “pc-о” ។ “pc” បានក្លាយជាសញ្ញា “o / o” បន្ដិចម្ដងៗមុនពេលដែលវាក្លាយទៅជាសញ្ញា (%) ដែលយើងប្រើសព្វថ្ងៃនេះ។

7. និមិត្តសញ្ញាសន្តិភាព

កាយវិការម្រាមដៃពីរគឺជាតំណាងនិមិត្តរូបនៃសន្តិភាព។ ត្រូវបានគេប្រើជាលើកដំបូងក្នុងសង្គ្រាម 100 ឆ្នាំរវាងអង់គ្លេសនិងបារាំង។ ពួកបារាំងបានគំរាមកាត់ម្រាមដៃរបស់អ្នកបាញ់ធ្នូរបស់អង់គ្លេស។ ប្រជាជនអង់គ្លេសបានចាប់ផ្តើមលើកម្រាមដៃពីរ របស់ពួកគេឡើងដើម្បីធ្វើជាអក្សរ “V” ដែលពាក្យនោះគឺ “Victory” ដែលមានន័យថា “ជ័យជម្នះ” ដើម្បីបង្ហាញថាម្រាមដៃរបស់ពួកគេនៅតែមាន។ ក្នុងកំឡុងពេលសង្គ្រាមលោកលើកទី 2 Winston Churchill បានធ្វើឱ្យកាយវិការនេះឡើងវិញដែលជានិមិត្តរូបនៃសន្តិភាព។

ប្រភពៈ Petmaya

Loading...