១៤ចំណុចគួរយល់ដឹងដើម្បីការពារខ្លួនពេលមានអាសន្នធំ

Loading...

គ្រោះថ្នាក់តែងតែកើនមានឡើងជារៀងរាល់ថ្ងៃចំពោះមនុស្សទូទៅ ហើយតែងតែបន្សល់ទុកនូវភាពសោកស្ដាយនឹងវិប្បដិសារីជាច្រើន ។ ថ្ងៃនេះយើងមកយល់ដឹងពីចំនុចមួយចំនួនសំខាន់ៗដែលអាចការពារអ្នកឲ្យគេចផុតពីសេចក្ដីស្លាប់បាននៅពេលជួបគ្រោះអាសន្នទាំងនោះ ។ ចំនុចដែលគួរយល់ដឹងមានដូចជា៖

1. របៀបបញ្ឈប់រថយន្ដពេលខូចហ្រ្វាំង

ប្រសិនបើលោកអ្នកជួបបញ្ហារខូចហ្រ្វាំងពេលកំពុងបើកបរ សូមកុំតក់ស្លុតហើយព្យាយាមជាន់ហ្រ្វាំងឲ្យញ៉ាប់ និងរហ័សតាមដែរអាចធ្វើទៅបាន បន្ទាប់មកធ្វើការដាក់ហ្រ្វាំងដៃជំនួយបន្ថែមទៀត ប្រសិនបើនៅតែមិនមានប្រសិទ្ធភាព ត្រូវព្យាយាមរកកន្លែងទំលាយហើយដកជើងចេញពីហ្គែរថយន្ដឲ្យនឹងរងចាំរថយន្ដអស់ល្បឿនដោយឯកឯង ៕

2. របៀបបង្កាត់ភ្លើង

អ្វីដែលអ្នកត្រូវមាននោះគឺ ថ្មីពិលមួយគ្រាប់ នឹងក្រដាសរុំស្ករកៅស៊ូ បន្ទាប់មកចាប់ផ្ដើមចាប់ផ្ដើមការក្រដាសរុំស្ករកៅស៊ូជាបន្ទះតូចទ្រវែងពីរ រួចហើយដាក់ចុងម្ខាងនៃបន្ទះនោះទៅប៉ូលបូក(+) និងចុងម្ខាងទៀតទៅប៉ូលដក(-) បន្ទះក្រដាសនឹងកើនកំដៅរហូតដល់ឆេះ ។ ពេលដែលមានអណ្ដាតភ្លើងអ្នកអាចបង្កាត់វាជាមួយ នឹងបន្ទះនំដំឡូង រឺ ទឹកអនាម័យសំរាប់សំអាតដៃក៏បាន ៕

3. ហៅទូរសព្ទ័ទៅលេខសង្រ្គោះបន្ទាន់

បើទោះបីជាទូរសព្ទ័របស់អ្នកគ្មាន SIM រឺ គ្មានសេវាក៏ដោយសូមកុំបិទទូរសព្ទ័ហើយព្យាយាមធ្វើការហៅចេញទៅលេខសង្គ្រោះបន្ទាន់ ព្រោះហៅទូរស័ព្ទទៅលេខសង្គ្រោះបន្ទាន់អាចឱ្យអ្នកជួយសង្គ្រោះដឹងថាអ្នកនៅរស់រានមានជីវិត។ ប្រពន្ធ័នេះត្រូវបានគេឲ្យឈ្មោះថា “digital handshake” ៕

4. របៀបធ្វើឧបករណ៍បន្សុទទឹក

កុំុំផឹកទឹកបឹងដោយគ្មានការចំរុះជាមុន ប្រសិនបើគ្មានឧបករណ៍ចំរុះទឹកទេ អ្នកអាចបង្កើតវាបានដោយគ្រាន់តែប្រើ ដបទឹកជាមួយនឹង ថ្ម ធ្យូង គ្រួស នឹងគ្រាប់ខ្សាច់ជាដើម ។ អូរភ្លេចនៅមួយទៀតលោកអ្នកក៏មិនអាចផឹកទឹកដែលពូតចេញពីដុំព្រិលបានដែល ព្រោះវានឹងកាត់បន្ថយកម្ដៅនៅក្នុងខ្លួនរបស់អ្នក ៕

Loading...

5. បង្កើតសញ្ញាប្រកាសអាសន្ន

ប្រសិនបើអ្នកមានការអាសន្នហើយគ្មានវិធីទំនាក់ទំនងនោះ អ្នកអាចប្រើកញ្ចក់ រឺ គ្រឿងអលង្ការដើម្បីបង្កើតកំដៅដុតកំទេចស្លឹកឈើ ផ្សែងនោះនឹងផ្ដល់ជាសញ្ញាដល់អ្នកនៅក្បែរនោះឲ្យមកជួយអ្នក ៕

6. សញ្ញាណសត្វមានពិសខាំ

ប្រសិនបើអ្នកត្រូវបានសត្វពីងពាងខាំនោះសូមកុំបារម្ភអី គ្មានតែកត់សំគាល់នូវស្នាមរបួស បើមានស្នាមធ្មេញ២នោះបញ្ចាក់ថាគឺគ្មានគ្រោះថ្នាក់នោះទេ តែបើស្នាមខាំមានធ្មេញមួយវិញនោះសូមប្រញ៉ាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ។

7. របៀបរំដោះខ្លួនចេញពីរលកធំៗ

ប្រសិនបើអ្នកយល់ថាអ្នកកំពុងតែជាប់ក្នុងរលកធំៗនោះ កុំស្លន់ស្លោរ និងកុំប្រឹងព្យាយាមហែលគេចចេញពីវាអី ព្រោះវានឹងធ្វើឲ្យអ្នកឆាប់អស់កំលាំង ត្រូវព្យាយាមហែលតាមបណ្ដោយទឹកមករកច្រាំងវិញទើបជាការប្រសើរ ។

8. របៀបរក្សាកំដៅនៅជំរុំុ

កុំភ្លេចដាក់ដុំថ្មនៅជុំវិញតង់របស់អ្នក ព្រោះដុំថ្មអាចរក្សាកំដៅបន្ទាប់ពីភ្លើងរលត់អស់ វាអាចជួយឲ្យលោកអ្នកមានភាពកក់ក្ដៅពេញមួយយប់។ ថ្មក្ដៅក៏អាចជួយបន្សុទ្ធទឹកសំរាប់ញ៉ាំបានយ៉ាងល្អផងដែរ ៕

9. អ្នកអាចផឹកទឹកដែលចេញពីដើមឈើបាន

ទឹកដែលចេញពីដើមឈើជាទឹកដែលស្អាតសំរាប់ផឹកនិងមិនទាមទាការចំរុះបន្ថែមទេ ។ អ្នកអាចប្រមូលយកទឹកពីដើមឈើតាមរយៈការចង់ថង់ទៅមែកណាមួយដែលមានស្លឹកឈើច្រើនហើយទុកវាចោលរហូតដល់ថ្ងៃលិចសឹមទៅប្រមូលវាមក ៕

10. កុំបឺតពិសពស់ចេញពីមុខរបួសដោយប្រើមាត់

ថ្វីត្បិតតែអ្នកឃើញក្នុងទូរទស្សន៍គេតែងតែប្រើមាត់ដើម្បីបឺតពិសចេញមែននោះ តែវាមិនល្អទាល់់តែសោះសំរាប់អ្នករបួសព្រោះវានឹងធ្វើឲ្យស្បែកនៅជុំវិញរបួសមានការខូចខាតយ៉ាងខ្លាំង ។ វិធីបង្ការអ្នកគ្រាន់តែយកខ្សែរ រឺក្រណាត់ចង់ត្រង់កន្លែងដែលពស់ចឹកកុំឲ្យរាលដាលទៅដល់បេះដូង រួចប្រញ៉ាប់បញ្ជូនអ្នករបួសទៅមន្ទីពេទ្យឲ្យឆាប់តាមដែលអាចធ្វើទៅបាន ។

Loading...